ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាក​​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​កើតឡើង​ក្នុង​ការ​ប្រកួត​ពាន Copa Libertadores (វីដេអូ)

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ក្រុម Boca Juniors នៅ​លី​គ​កំពូល​អា​ហ្ស​ង់​ទី​ន និង​ក្រុម Atletico Mineiro នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល ទំនងជា​ត្រូវ​ប្រឈម​

ប្រេ​ស៊ី​ល ៖ ក្រុម Boca Juniors នៅ​លី​គ​កំពូល​អា​ហ្ស​ង់​ទី​ន និង​ក្រុម Atletico Mineiro នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល ទំនងជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ បន្ទាប់​ពី​មានការ​វាយតប​គ្នា​រវាង​កីឡាករ​នៃ​ក្រុម​ទាំង​ពីរ​បាន​កើតឡើង​។ ក្រោយ​ចប់​ការ​ប្រកួត​ក្នុង​ពានរង្វាន់ Copa Libertadores (​ពានរង្វាន់​ក្លិប​បាល់ទាត់​កំពូល​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​) កាលពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ (​ពេលវេលា​នៅ​ប្រេ​ស៊ី​ល​)​។

កីឡាករ​ក្រុម Boca ត្រូវ​បាន​ថត​ជាប់​ដោយ​លើកគ្នា​ទៅ​វាយ​កីឡាករ​ក្រុម Atletico Mineiro ដល់​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ព្រមទាំង​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​ប៉ូលិស​រក្សា​សណ្តាប់ធ្នាប់​ផង​ដែរ​។ រឿងរ៉ាវ​នេះ​កើតឡើង​បន្ទាប់​ពី​សមាជិក​ក្រុម Boca មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ពាក់ព័ន្ធ​ការ​សម្រេចចិត្ត​របស់​ប្រព័ន្ធ​វី​ដេ​អូ​ជំនួយ​អាជ្ញាកណ្តាល (VAR) ដែល​បាន​បដិសេធ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ពួក​គេ​។

ខ្សែអាត់​វី​ដេ​អូ​បាន​បង្ហាញ​ពី​កីឡាករ​ក្រុម Boca ជា​ច្រើន​នាក់​រួម​ទាំង​កីឡាករ Marcos Rojo អតីត​ខ្សែការពារ​ក្រុម Manchester United បាន​បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​កីឡាករ​ក្រុម Mineiro និង​ឈាន​ដល់​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​ប៉ូលិស​ដែល​ព្យាយាម​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។

របាយការណ៍​ចុង​ក្រោយ​បាន​អះអាង​ថា សមាជិក​គណៈប្រតិភូ​ក្រុម Boca ចំនួន​៨​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ ហើយ​ខាង​ក្លិប​បាន​ចេញ​មក​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទេ ដរាបណា​សមាជិក​ទាំងអស់​ត្រូវ​បាន​ដោះ​លែង​។

សូម​បញ្ជាក់​ជូន​ថា រឿងហេតុ​នេះ​កើតឡើង ក្រោយ​ក្រុម Boca ត្រូវ​បាន​ក្រុម​ម្ចាស់ផ្ទះ Atletico Mineiro ទម្លាក់​ចេញពី​ពានរង្វាន់ Copa Libertadores ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៣-១ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​។ បន្ទាប់​ពី​លទ្ធផល​ការ​ប្រកួត​សរុប​ទាំង​២​ជើង បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម Boca ឈឺចាប់ និង​រង​អយុត្តិធម៌​បំផុត​នោះ​គឺ ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ក្នុង​ការ​ប្រកួត​ទាំង​២​ជើង​តែ​ម្តង ប៉ុន្តែ​សុទ្ធតែ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រព័ន្ធ VAR ដូច​គ្នា​៕ (​ដកស្រង់​ចេញពី Goal និង SPORTbible)

ដើម្បីទស្សនាវីដេអូ សូមចុចត្រង់នេះ ៖ https://twitter.com/PlanetaBoca/status/1417665635513946114

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ