ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​​ប្រយ័ត្ន​ខ្ពស់! រដ្ឋបាល​ខេត្ត​ប៉ៃលិន​ រក​ឃើញ​កូ​វី​ដ​១៩ កើនឡើង

2 ឆ្នាំ មុន
  • ប៉ៃលិន

​តាម​លទ្ធផល​ធ្វើតេស្ត​រហ័ស (Rapid Test) របស់​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយ​ៗ របស់​ខេត្ត បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ មានការ​កើនឡើង​រហូត​ដល់

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ យោង​តាម​លទ្ធផល​ធ្វើតេស្ត​រហ័ស (Rapid Test) របស់​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយ​ៗ របស់​ខេត្ត បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ មានការ​កើនឡើង​រហូត​ដល់​១៦​ករណី ។

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ៖ អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ដែល​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ទាំង​១៦​ករណី​នេះ មាន​អត្តសញ្ញាណ​ដូច​ខាងក្រោម ៖

ទី​១- ឈ្មោះ ឃួ​ម គឿ​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​២- ឈ្មោះ រើ​ត ពន្លឺ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ទី​៣- ឈ្មោះ ពុំ មែ​ត ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​លាវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ទី​៤- ឈ្មោះ យន់ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​សុខ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៥- ឈ្មោះ ខេ ចាន់​ចាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ទី​៦- ឈ្មោះ គួ​ន ហេ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ឆ្មារ ឃុំ​មរោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។ ទី​៧- ឈ្មោះ ដប មាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ដង្ហិត ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ ទី​៨- ឈ្មោះ រឹម មុំ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពី ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ អ្នក​ទាំង​០៨​នាក់​នេះ គឺជា​ពលករ​មក​ពី​ប្រទេស​ថៃ ។

ទី​៩-​ឈ្មោះ លី វ៉េ​ន​ញី (LI WENHI) ភេទ​ប្រុស ជនជាតិ​ចិន ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ​។ ទី​១០- ឈ្មោះ ហេង ឡា​ង ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ទី​១១- ឈ្មោះ ឌឹ​ម សម្ផស្ស ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ទី​១២- ឈ្មោះ ឯម រតនា ភេទ​ប្រុស អាយុ​១២​ឆ្នាំ​, ទី​១៣- ឈ្មោះ វ៉ា​ន់ សៀង​អ៊ូ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ​, ទី​១៤- ឈ្មោះ អ៊ុ​ច គឹ​ម​សាន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​, ទី​១៥- ឈ្មោះ ស៊ន ហឹ ភេទ​ស្រី អាយុ​៧៧​ឆ្នាំ និង​ទី​១៦- ឈ្មោះ អៀ​ក ស៊ឺ​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទាំង​០៥​នាក់​នេះ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ពួក​គាត់​ខាងលើ​នេះ ជា​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វី​ដ​១៩ ។

រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ខាងលើ សូម​តាមដាន​សុខភាព​ជា​ប្រចាំ បើ​ស្ថិត​ក្នុង​ករណី​សង្ស័យ ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រុង ស្រុក ឬ មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត រៀង​រាល់​ម៉ោង​ធ្វើការ (​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក)។

អាជ្ញាធរ​ខេត្ត​ក៏​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «(៣​ការពារ​) គឺ​ពាក់​ម៉ាស​នៅ​គ្រប់​ទី​សាធា​រណ​: លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង ៣​កុំ គឺ​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូល​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ