ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ១១៨​នាក់​ថែមទៀត ជាសះស្បើយ ១៣៨​នាក់ និង​ស្លា.ប់​ថ្មី ម្នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ១១៨​នាក់ (​ស្ត្រី ៧១​នាក់​)​។…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ១១៨​នាក់ (​ស្ត្រី ៧១​នាក់​)​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ ចំនួន ១២​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ១៣​នាក់ លើ​អ្នកមាន​ការសង្ស័យ ២៣​នាក់ និង​ករណីរ​អាជីវក​រ​ផ្សារ​កំពង់ត្រាច ៦៩​នាក់​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១៨​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ១៩​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ១៨​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៨០​នាក់​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ថ្មី​ម្នាក់ ដោយសារ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០ ខែកក្កដា​។ នោះ​គឺ​បុរស ឈ្មោះ ម៉ោ សុខ អាយុ ៨៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​តាណ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង​។ លោកតា មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៥ និង ១៥​នាទី​ព្រឹក​។ ដោយមាន​ការសង្ស័យ ក្រុមការងារ​បាន​យក​សំណាក ពិនិត្យ​ធ្វើតេស្ត រហ័ស ក៏​ឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៤១៣៩​នាក់ (​ស្ត្រី ២២៨៧​នាក់​) ជាសះស្បើយ សរុប ៣៣៦៥​នាក់ (​ស្ត្រី ១៨៩៧​នាក់​) កំពុង​សម្រាក​ព្យាបាល​ចំនួន ៧០៦​នាក់ (​ស្ត្រី ៣៤៦​នាក់​)​។ ករណី​ស្លាប់ កើនឡើង​ដល់ ៦៥​នាក់​( ស្ត្រី ៤៣​នាក់​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ