ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ពួក​អ្នកខ្លាំងមួយ​ក្រុម​ទៅសាលា​ដំបូង​ខេ​ត្ត

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ តំណាង​អយ្យការ​បាន​និង​កំពុង​បន្ត​នីតិវិធី​សួរនាំពួកក្មេង​ទំនើង​មួយ​ក្រុម ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្តបាន​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ក្រោយ​បង្ក្រាប​បាន​ក្នុង​អំពើ​ហិ​ង្សា​ដ៏​ឃោ​រឃៅ​មួយនៅ​ស​ស្រុក​បាណ​ន់​។ លោក ឈឿ​ង គ​មឹ​សុង…

ខេត្តបាត់ដំបង​ ៖ តំណាង​អយ្យការ​បាន​និង​កំពុង​បន្ត​នីតិវិធី​សួរនាំពួកក្មេង​ទំនើង​មួយ​ក្រុម ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្តបាន​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ក្រោយ​បង្ក្រាប​បាន​ក្នុង​អំពើ​ហិ​ង្សា​ដ៏​ឃោ​រឃៅ​មួយនៅ​ស​ស្រុក​បាណ​ន់​។

លោក ឈឿ​ង គ​មឹ​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​មួយ​ក្រុម​ដែល​កម្លាំង​របស់​លោក​បាន​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន​០៦​នាក់ ដែល​ត្រូវ​កម្លាំង​របស់​លោក​បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​ព្រលប់​ថ្ងៃ​ទី​១៩ កក្កដា ក្រោយ​មួយ​ថ្ងៃ​ដែល​ពួក​គេ បាន​ប្រើ​កាំបិត​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​ឃោរ​ឃៅ​នៅ​ស្រុក​បាណ​ន់​។ លោក​បាន​បញ្ជាក់​ថា សង្គ្រាម​រវាង​ពួក​ក្មេង​ទំ​នើងទាំង​០២​ក្រុម​នេះ បាន​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រង​របួស រីឯ​ចំនួន​០២​នាក់​ទៀត​រត់​រួច ដែល​ផ្ដើម​ចេញពី​រឿង​គំនុំ​។

នៅ​ក្នុង​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ជន​អន្ធពាល​ទាំង​០៦​នាក់​ដែល​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ រួម​មាន ១-​ឈ្មោះ យឿ​ង វ៉ា​ន់​ថៃ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ គេង សុ​ថេ​ត អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ​ម៉ៅ ប៊ុ​ន​យ៉ុ​ង អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ភ័​ណ្ឌ សំភេទ អាយុ​១៥​ឆ្នាំ ៥-​ឈ្មោះ រិ សា​រ៉ា​ក់ ហៅ​ប៉ោត អាយុ​១៧​ឆ្នាំ និង៦​-ឈ្មោះ វ័យ រ៉ា​វី​ន អាយុ​២០​ឆ្នាំ​ ។ បើ​តាម​របាយ​ការ​ណ៍​ថា ក្រុម​ជន​អន្ធ​ពាល​ទាំងនេះ និង បក្សពួក​ជា​ច្រើន​នាក់​ទៀត បាន​ប្រើ​កាំបិត និង ដុំ​ថ្ម តាម​កាប់​ទៅ​លើ​យុវជន​០៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា នៅ​ចំណុច​តូប​លក់​ប្រហិត​មួយ​កន្លែង ក្នុងភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ បណ្ដាល​ឲ្យ​យុវជន​ម្នាក់ ឈ្មោះ ឈាន សា​ឃី​ម អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល រង​របួស​ចំនួន​០៣​កាំបិត ខណៈ​បក្សពួក​០២​នាក់​រត់​រួច​។

ប៉ុន្តែ​ក្រុម​ដៃដល់​ដែល​មាន​ប្ស​មួយ​ហ្វូង បាន​ប្រើ​កាំបិត​និង​ដុំ​ថ្ម កាប់​និង​គប់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។ ក្រោយ​ពេល​កើតហេតុ និង ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​ភាគី​រង​គ្រោះ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ក​លោក​ឈឿ​ង គឹ​ម​សុង ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ផង ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ក្រុម​ជន​ដៃដល់​បាន​ចំនួន​០៦​នាក់​ជា​បន្តបន្ទាប់ នៅ​ល្ងាច​ថ្ងៃ​ទី​១៩ កក្កដា ខណៈ​បក្សពួក​ក្រុម​នេះ​ជា​ច្រើន​នាក់​ទៀត កំពុង​គេចខ្លួន​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា បើ​តាម​កា​ស្រាវជ្រាវ ពួក​ជន​ទំនើង​ទាំងនេះ​មាន​ច្រើន​ក្រុម​ណាស់ ហើយ​ពួក​គេ​មាន​បក្សពួក​សម្រាប់​ទំនាក់ទំនង​គ្នា​ស្ទើរ​គ្រប់​ស្រុក រាប់​ទាំង​បណ្ដា​ស្រុក​នានា នៅ​តាម​ព្រំដែន​ផង​។ លោក​បាន​បន្ត​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ គឺ​ពួក​គេ​បាន​អះអាង​ថា ពួក​គេ​តាម​កាប់​ក្រុម​ជន​រង​គ្រោះ ដើម្បី​សងសឹក​គំនុំ​ចាស់ ព្រោះ​ក្រុម​ជន​រង​គ្រោះ​ធ្លាប់​កាប់​កំទេច​ម៉ូតូ​ពួក​ខ្លួន​មួយ​គ្រឿង​កាលពី​លើក​មុន​។ ប៉ុន្តែ​ភាគី​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា ពួក​ខ្លួន​គ្មាន​គំនុំ​អ្វី​ជាមួយ​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ​ទេ ហើយ​ក៏​មិន​ធ្លាប់​ស្គាល់គ្នា​ដែរ ​។

យ៉ាងណា​ក្ដី លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​អន្ធពាល​ទាំង​០៦​នាក់​ខាងលើ​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន ជា​ពិ​សេ​កាំបិត​វែង​ខ្លី ដែល​ក្រុម​ជនពាល​ប្រើ​ដេញ​កាប់​ភាគី​រង​គ្រោះ​។ ក្រុម​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ដែល​ពេល​នេះ​តំណាង​អយ្យកា​រក​ពុង​បន្ត​នីតិវិធី​សួរនាំ​នៅឡើយ​៕ ​

អត្ថបទសរសេរ ដោយ