ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីបា.ញ់​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​បណ្ដែត​លឿន​​​ជាង​សំឡេង​៧​ដង

2 ឆ្នាំ មុន

ប្រទេសរុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ ខែ​​កក្កដា ឆ្នាំ​២០២១​ថា បាន​ធ្វើការ​បា.ញ់​សាកល្បង​ដោយ​ជោគជ័យ មី​ស៊ី​ល​បណ្ដែត​ថ្មី​លឿន​ជាង​សំឡេង​ច្រើន​ដង

ប្រទេសរុ​ស្ស៊ី ៖ ប្រទេសរុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ ខែ​​កក្កដា ឆ្នាំ​២០២១​ថា បាន​ធ្វើការ​បាញ់​សាកល្បង​ដោយ​ជោគជ័យ មី​ស៊ី​ល​បណ្ដែត​ថ្មី​លឿន​ជាង​សំឡេង​ច្រើន​ដង​ZIRCON​។

ក្រុង​មូ​ស្គូ​អះអាង​ថា អាវុធ​ធុន​នោះ​ជា​អាវុធ​គ្មាន​គូ​ប្រៀប​លើ​ពិភពលោក​។ នាវា​ពិឃាត​AMIRAL GORCHKOV​បាន​បាញ់​ចេញពី​សមុទ្រ​មី​សី​ុ​ល​លឿន​ជាង​សំឡេង​ZIRCON សំដៅលើ​គោលដៅ​នៅ​លើគោក ស្ថិត​នៅ​ឆ្នេរសមុទ្រ​បា​រ៉ែ​ន​។ នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការពារ​ប្រទេសរុ​ស្ស៊ី ក្នុង​សេចក្ដី​ប្រកាស​មួយ​។

តាម​សេចក្ដី​ប្រកាស​នេះ​ថា មី​ស៊ី​ល​នោះ​ដែល​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​៧​ដង MACH 7 ពេល​បាញ់​សាក​បាន​ទៅ​ដល់​គោលដៅ ស្ថិត​នៅ​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​ដោយ​ជោគជ័យ​។ ការ​សាកល្បង​លើក​ទី​មួយ នៃ​មី​ស៊ី​ល​ZIRCON​នោះ ធ្វើ​ឡើង​កាលពី​ខែតុលា​ឆ្នាំ​២០២០ ដោយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ពេល​នោះ​បាន​ចាត់​ទុក​ថា នេះ​ជាម​ហា​ព្រឹត្តិការណ៍​មួយ​សម្រាប់​ប្រទេស​។ ការ​សាកល្បង​យ៉ាងតិច​២​លើក​ទៀត ត្រូវ​បាន​ធ្វើ​ចាប់តាំងពី​ពេល​នោះ​មក ដោយ​បាញ់​ចេញពី​នាវា​ពិឃាត​AMIRAL GORCHKOV​ដូច​គ្នា​។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​JONH KIRBY​ធ្វើការ​កត់​សម្គាល់ថា មី​ស៊ីល​លឿន​ជាង​សំឡេង​ថ្មី​ៗ របស់រុ​ស្ស៊ី​អាច​បង្ក​អ​ស្ថេ​រ​ភាព​និង​ថា​មី​ស៊ីល​ទាំងនោះ គឺជា​គ្រោះថ្នាក់​សំខាន់​ព្រោះ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។

ពេល​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង ជាមួយ​បណ្ដា​ប្រទេស​លោក​ខាងលិច រុ​ស្ស៊ីរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែង​ប្រកាស​ពី​ការ​សាកល្បង​អាវុធ​ថ្មី​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo