ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិ​ពលព្រះ​ពុទ្ធសាសនា

2 ឆ្នាំ មុន

បើ​តាម​ប្រវត្តិសាស្ត្រ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​មក​កាន់​ដែនដី​សុវណ្ណ​ភូមិ តាំងពី​ព្រះពុទ្ធ​សករាជ ២៣៤ មក​ម្ល៉េះ​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ ក៏​មាន​ប្រទេស​កម្ពុ​ជាមួយ​ផង​ដែរ ដែល​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ព្រះពុទ្ធ​សាសនា​ដ៏​ថ្លៃថ្លា​ជា​អនេក​អនគ្ឃ​រក​ថ្លែង​ពុំ​ត្រូវ​ទាល់តែ​សោះ​នេះ ។ ប្រជាជន​ទាំងអស់​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​លើ​ដែនដី​សុវណ្ណ​ភូមិ​ក៏​បាន​ទទួលស្គាល់​ថា…

បើ​តាម​ប្រវត្តិសាស្ត្រ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​មក​កាន់​ដែនដី​សុវណ្ណ​ភូមិ តាំងពី​ព្រះពុទ្ធ​សករាជ ២៣៤ មក​ម្ល៉េះ​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ ក៏​មាន​ប្រទេស​កម្ពុ​ជាមួយ​ផង​ដែរ ដែល​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ព្រះពុទ្ធ​សាសនា​ដ៏​ថ្លៃថ្លា​ជា​អនេក​អនគ្ឃ​រក​ថ្លែង​ពុំ​ត្រូវ​ទាល់តែ​សោះ​នេះ ។

ប្រជាជន​ទាំងអស់​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​លើ​ដែនដី​សុវណ្ណ​ភូមិ​ក៏​បាន​ទទួលស្គាល់​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​មួយ​ដែល​ដឹកនាំ​សង្គមមនុស្ស​ឲ្យ​មាន​សុខ​សន្តិភាព វិបុលភាព ភាតរភាព សាមគ្គីភាព និង​វឌ្ឍនភាព​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ពិភពលោក ។

អ្នកប្រាជ្ញ​លើ​លោក​បាន​ប្រសិទ្ធ​នាម​ព្រះពុទ្ធ​សាសនា​ថា​ជា​ជា​សាសនា​សន្តិភាព និង​ពោរពេញ​ទៅ​ដោយ​បញ្ញាញាណ​ដ៏​មហាសាល ហេតុ​ដូច្នេះ​ទើប​ពុទ្ធបរិស័ទ​សុទ្ធសឹងតែ​ជា​អ្នក​ប្រកបដោយ​សុទិដ្ឋិនិយម ហេតុផល​និយម កម្មផល​និយម និង​ភាព​ប្រាកដនិយម​ចំពោះ​ទស្សនៈ​ជីវិត​នៃ​មនុស្សជាតិ ដែល​ជា​អ្នក​រាប់អាន​ព្រះពុទ្ធ​សាសនា ។

ព្រះពុទ្ធ​សាសនា​មានគុណ​ប្រយោជន៍​ធំធេង​ណាស់​ចំពោះ​សង្គម​ជាតិ​តាម​រយៈ​ការ​អប់រំ ការ​បង្ហាត់បង្រៀន ការ​សម្តែងធម៌​ទេសនា​ឱ្យ​មនុស្ស​យល់​ច្បាស់​ពី​បាប បុណ្យ គុណ ទោស ជា​ពិសេស​ឱ្យ​ស្គាល់​ពី​តម្លៃ​នៃ​ជីវិត ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ