ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ចិញ្ចឹមកូនឱ្យល្អ ចូរកុំស្រែកដាក់កូនរបស់អ្នក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើអ្នកចង់មានជំនាញក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យបានល្អមែនទេ ? ជាការពិត អ្នកពិតជាចង់បាន ។ អ្នកចង់ជួយកូនៗរបស់អ្នកឱ្យអស់ពីសមត្ថភាព ហើយអ្នកក៏ចង់ឱ្យពួកគេចូលរួមជាសមាជិកដ៏ល្អនៃសង្គមជាតិ ។…

រាជធានីភ្នំពេញ ៖ តើអ្នកចង់មានជំនាញក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យបានល្អមែនទេ ? ជាការពិត អ្នកពិតជាចង់បាន ។ អ្នកចង់ជួយកូនៗរបស់អ្នកឱ្យអស់ពីសមត្ថភាព ហើយអ្នកក៏ចង់ឱ្យពួកគេចូលរួមជាសមាជិកដ៏ល្អនៃសង្គមជាតិ ។ ប៉ុន្តែវាត្រូវការពេលវេលាច្រើនក្នុងការស្វែងរកការណែនាំពីវិធីសាស្រ្តចិញ្ចឹមកូន ហើយអ្វីដែលធ្វើឱ្យវាកាន់តែមានភាពច្របូកច្របល់ គឺថា ការណែនាំពី «វិធីសាស្រ្តចិញ្ចឹមកូន» ពីអ្នកជំនាញផ្សេងៗគ្នាក៏ច្រើនតែផ្ទុយគ្នាដែរ ។

ប៉ុន្តែអ្វីដែលមានប្រសិទ្ធភាពមួយនោះគឺ «កុំស្រែកដាក់កូនរបស់អ្នក» ។ អ្នកប្រហែលជាធ្លាប់បានប្រាប់ខ្លួនឯងជាច្រើនដងរួចមកហើយថា អ្នកមិនគួរស្រែកដាក់កូនៗរបស់អ្នកនោះទេ ។ តែនៅពេលដែលកូនៗរបស់អ្នកកំពុងធ្វើឱ្យឈឺក្បាល មានអារម្មណ៍ធុញទ្រាន់ ​និងពិបាកខ្លាំង វាមិនងាយស្រួលទេក្នុងការបញ្ឈប់ខ្លួនអ្នកពីការស្រែកដាក់ពួកគេ ។

ការសិក្សាស្រាវជ្រាវបានបញ្ជាក់ច្បាស់ថា នៅពេលដែលអ្នកស្រែកដាក់កូនកាន់តែច្រើន ឥរិយាបថរបស់ពួកគេកាន់តែអាក្រក់ទៅៗ ។ ជំនួសឱ្យការព្យាយាមគ្រប់គ្រងអាកប្បកិរិយារបស់កូន សូមអ្នកយល់ពីការមើលឃើញ និងអារម្មណ៍របស់ពួកគេ ។ បន្ទាប់មកសូមប្រើហេតុផលច្បាស់លាស់ ដើម្បីពិចារណាលើរឿងទាំងនោះ ។

ប្រសិនបើអ្នកមានបញ្ហាក្នុងការគ្រប់គ្រងកំហឹងរបស់អ្នក ឪពុកម្តាយគ្រប់រូបអាចសាកល្បងវិធីសាស្រ្តដែលមានប្រសិទ្ធភាពទាំងនេះ ៖

+ ធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថា អ្នកនឹងមិនស្រែកដាក់កូនៗរបស់អ្នកទេ ដរាបណាពួកគេមិនមានបញ្ហាសុវត្ថិភាព

+សម្រេចចិត្តជាមុននូវអ្វីដែលអ្នកនឹងធ្វើ ប្រសិនបើអ្នកចាប់ផ្តើមខឹង

+ដើរចេញពីស្ថានភាពនោះ បើចាំបាច់

+ដកដង្ហើមជ្រៅៗចំនួន ៥ ដង ពេលអ្នកមានអារម្មណ៍ធុញថប់

+ចៀសវាងការប្រើប្រាស់ការគំរាមកំហែងដល់កូនរបស់អ្នក

+វិភាគតួនាទីដែលអ្នកត្រូវដើរក្នុងជម្លោះនោះ

+គិតអំពីបញ្ហាដែលកូនរបស់អ្នកមាន ដូច្នេះអ្នកអាចស្វែងយល់ពីឫសគុលនៃបញ្ហានេះបាន ។ ឧទាហរណ៍ កូនរបស់អ្នកប្រហែលជាមានអារម្មណ៍ថា គេហាក់ដូចជាមិនអាចគ្រប់គ្រងជីវិតរបស់គេបាន ដែលនេះ គឺអាចពន្យល់ពីអាកប្បកិរិយាមិនស្តាប់បង្គាប់របស់កូនមកលើអ្នកបាន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។