ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនផ្តល់ជំនួយឥតសំណង២,៥លានដុល្លារសម្រាប់បោសសំអាតមីនឆ្នាំ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួស​ឥត​សំណង​ចំនួន​២,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គភាព​កំចាត់​មីង​កម្ពុជា ដើម្បី​បោស​សំ អាត​គ្រាន់​មីន និង​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​រយៈពេល​១​ឆ្នាំ ក្នុង​ឆ្នាំ​២០២២ ។ នេះ​បើ​តាម​អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួស​ឥត​សំណង​ចំនួន​២,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គភាព​កំចាត់​មីង​កម្ពុជា ដើម្បី​បោស​សំ អាត​គ្រាន់​មីន និង​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​រយៈពេល​១​ឆ្នាំ ក្នុង​ឆ្នាំ​២០២២ ។ នេះ​បើ​តាម​អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា ។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ី​ម៉ាក់​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ សូម​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​បាន​សំរេច​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​២,៥​លាន​ដុល្លារ (​ពីរ​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក​)​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​កិច្ច​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​របស់​អង្គភាព​ស៊ី​ម៉ាក់​សម្រាប់​រយ​:​ពេល​១២​ខែ ឆ្នាំ​២០២២ ។

លោក​បាន​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន​២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​អង្គភាព​ស៊ី​ម៉ាក់ ស្ថិត​នៅ​កងឯកភាព​កំចាត់​មីន​ទី​៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹង​ត្រែង និង​កងឯកភាព​កំចាត់​មីន​ទី​៤ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​ដែល​មាន​កម្លាំង​ប្រតិបត្តិការ​សរុប​ចំនួន​ជិត​៣០០​នាក់ ។

លោក​អគ្គនាយក​បាន​ឲ្យ​ដឹង​ថវិកា​ដែល​ចិន​ផ្តល់​ជូន គឺជា​គម្រោង​មាន​រយៈពេល​១២​ខែ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២២ និង​មាន​ផែនការ​ត្រូវ​រំដោះ​ផ្ទៃដី​ចំការ​មីន និង​ចំការ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ជាង​១៧០០​ហិ​កតា និង​សកម្មភាព​អប់រំ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន​៧​ខេត្ត ។

ជាមួយ​គ្នា​នោះ​ដែរ លោក ហេង រតនា ក៏​បាន​គូសបញ្ជាក់​ពី​លទ្ធផល​នៃ​ការ​បោស​សំ​អាន​មីន ដែល​ជា​ចំនួន​របស់​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ​២០២១​ថា « សូម​រំលឹក​ជំរាប​ជូន​ថា លទ្ធផល​រយ​:​ពេល​៦​ខែ ឆ្នាំ​២០២១​នេះ គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន នៅ​កម្ពុជា ដែល​បាន​ផ្តល់​ជំនួយ​ឥត​សំណង​មាន​ទំហំ​ថវិកា​ដូច​២០២២​ដែរ​នោះ និង​បាន​រំដោះ​ដីចំការ​មីន​/​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ចំនួន​ជិត​១០៨៣​ហិច​តា រុករក​ឃើញ​ក​ម្រេច​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ជាង​៥០០០​គ្រាប់​» ។

ជាមួយ​គ្នា​នោះ​ដែរ សូម​គោរព និង​អរគុណ​ជា​អនេក​ចំពោះ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ជំរុញ​សំណើ​គាំទ្រ​ថវិកា​នេះ​ជាមួយ​ប្រធានាធិបតី​ចិន ហើយ​ជា​បន្តបន្ទាប់​រដ្ឋាភិបាល​ចិន​បាន​ឆ្លើយ​តប​តាម​សំណូមពរ​របស់​សម្តេច​តេ​ជោ ។

ក្នុង​ឱកាស​នេះ​ដែរ តាង​នាម អង្គភាព​ស៊ី​ម៉ាក់​ក៏​ដូច​ជា​ជន​រង​គ្រោះ​ដោយសារ​មីន សូម​សំដែង​នូវ​ការ​ដឹងគុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន​ដែល​បាន​គាំទ្រ​ថវិកា​មនុស្ស​មនុស្សធម៌​ដ៏​មាន​សារសំខាន់​នេះ​សម្រាប់​ទ្រទ្រង់​សកម្មភាព​អង្គភាព​ស៊ី​ម៉ាក់​ក្នុង​ការ​រំដោះ​គ្រាប់​មីន និង​សំ ណ​ល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ផ្តល់​សុខ​សុវត្ថិភាព និង​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ