ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករដាំពោតក្រហម​ត្អូញត្អែរ ខណ​:​តម្លៃ​ទីផ្សារមិនប្រសើរ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​កសិករ​រស់នៅ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ បាន​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​កសិករ​រស់នៅ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ បាន​នាំ​គ្នា ចាប់ផ្តើម​ប្រមូល​ផលដំណាំ​ពោតក្រហម​របស់​ខ្លួន ជា​បណ្តើរ​ៗ​ហើយ ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​ប្រជាក​សិ​ករ​មួយ​ចំនួន​ទៀត​បាន​ប្រាប់​ថា ពួក​គាត់​ពិតជា​ជួបនឹង​ការ​លំបាក​ច្រើន​ក្នុង​ការ​ដាំ​ដំណាំ​មួយ​នេះ ដោ​យ​ជួបនឹង​បញ្ហា​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត ពុំ​សូវ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ សត្វល្អិត​ដង្កូវ​ស៊ី​បំផ្លាញ លុះ​ប្រមូល​ផល​លក់​បាន​តិចតួច ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​គាត់​ស្ថិត​ក្នុង​សភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ ដោយ​ដេក​មិន​លក់​បក់​ក៏​មិន​ល្ហើយ​ផង​ដែរ ។

​អ្នកស្រី​ ប៊ុត ស្រី​អូន ជា​កសិករ​រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មាន​ដីចំការ​ចំនួន​៨​ហិ​កតា​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយនៅ​ដើមឆ្នាំ​២០២១​នេះ គាត់​ពិតជា​មានការ​ខាតបង់​អស់​ច្រើន ដោយសារ​ចំណាយ​ដើមទុន​ទិញ​ពូជ​ពោតក្រហម​ពី​ឈ្មួញ យក​ទៅ​ដាំ​នៅ​លើ​ដីចំការ​របស់​ខ្លួន​ឆ្លាស់គ្នា​នឹង​ដំណាំ​ដំឡូង​មី ដោយ​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល អាច​នឹង​លក់​បាន​ថវិកា​សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​គេ ហើយ​នៅ​សល់​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

​អ្នកស្រីបាន​បន្ត​ទៀត​ថា ការ​ដាំពោត​ក្រហម​នៅ​ឆ្នាំ​នេះ ជួបបញ្ហា​​ប្រឈមជា​ច្រើន​ដូច​ជា ពេល​ចាប់ផ្តើម ដាំ គឺ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ លុះ​ដំណាំ​នេះ​លូតលាស់​ល្អ ស្រាប់តែ​ត្រូវ​សត្វ​ដង្កូវ​ហ្វូង​ចូល​ទៅ​ស៊ី​បំ​ផ្លា ញ ហើយ​ក៏​បាន​រក​ថ្នាំ​កំចាត់​សត្វល្អិត​បាញ់​ស្ទើរតែ​ទប់​មិន​ជាប់ ក៏​បាន​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ផ្តល់​ថ្នាំ ហើយ​ណែនាំ​ពី​របៀប​ប្រើប្រាស់ និង​របៀប​ថែទាំ​ដំ​ណា​ពោត​ផង​ដែរ ។ លុះ​ក្រោយមក ក៏​រាំងភ្លៀង​អស់​រយ​:​ពេល​យូរ បណ្តាល​ឱ្យ​ស្កក​គ្រាប់ពោត មិន​ទទួល​បាន​ផល​ច្រើន​នោះ​ឡើយ រីឯ​កន្លែង​ចំការ​ខ្លះ​ទៀត ងា.ប់​ដើម​អស់​ច្រើន ។

ចំណែក​កម្មករ​ស៊ី​ឈ្មួ​ល​ប្រមូល​ផល​ផ្លែ​ពោត គឺ​ម្ចាស់​ចម្ការ​គិត​ឱ្យ​ក្នុង​១​ធុង តម្លៃ​៧០០​រៀល ដែល​ឆ្នាំ​មុន​១​ធុង​តម្លៃ​១០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ ពួក​គាត់​អាច​កាច់​ស្នៀតពោត បាន​ប្រហែល​ជាង​៤០​ធុង គឺ​ប្រហែល​២៥០០០​រៀល ទៅ​២៨០០០​រៀល​ក្នុង​១​ថ្ងៃ ។ គាត់​បញ្ជាក់​ថា ដំណាំ​ពោត​ក្រ​ហ​ម​នៅ​ដើមឆ្នាំ​២០២១​នេះ មិនសូវ​ទទួលផល​ច្រើន​នោះ​ទេ ដោយសារ​ពេល​ពោត​កំពុង​ចេញ​ផ្កា និង​ដាក់​ស្នៀត អត់​សូវ​មាន​ភ្លៀង ធ្វើ​ឱ្យ​ស្កក លុះ​ពេល​ពោត​ទុំ មេឃ​ចាប់ផ្តើម​ភ្លៀង​ខ្លាំង​ស្ទើរ​រាល់ថ្ងៃ បណ្តាល​ឱ្យ​គ្រាប់ពោត​ដុះ​ពន្លក​នៅ​ក្នុង​ផ្លែ​តែ​ម្តង ។ គាត់​ត្រូវ​បង្ខំចិត្ត​ប្រមូល​ផល ខណៈ​ទីផ្សារ​ពោត​ក្រ​ហម​១​គីឡូក្រាម ឈ្មួញ​ទិញ​ក្នុង​​តម្លៃ​៤.៨ ទៅ​៥.២​បាត (​ប្រាក់​ថៃ​) ប្រហែល​៦០០​ ទៅ​៧០០​រៀល ក្នុង​១​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ