ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​មាន​តម្លៃ​មហាសាល​ក៏​គង់​គេ​ទិតៀន

2 ឆ្នាំ មុន

ជា​បុថុជ្ជន​បញ្ញា​តិច​រមែង​មិន​ឆ្អែត​នឹង​អំពើ​មិន​គួរ​គាប់ បើ​ទោះជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​ប្រយោជន៍​មហាសាល​ប្រកបដោយ​ហេតុផល​ដែល​មនុស្ស​អាច​សិក្សា​ឈ្វេងយល់ និង​ពិសោធ​បាន​ដោយ​ខ្លួនឯង​យ៉ាងណា​ក៏​ដោយ ក៏​គង់នៅ​មាន​បុគ្គល​ពួក​ខ្លះ​តិះដៀល ទិតៀន​មិន​ទទួលយក​ទ្រឹស្តី​ទាំងនោះ​មក​ប្រតិបត្តិ​ដើម្បី​សេចក្តីចម្រើន​ដែរ ហើយ​ថែម​ទាំង​ប្រមាថ​មាក់ងាយ​សាសនា​មួយ​នេះ​ទៀត​ផង ។ អ្នក​ទាំងនោះ​នាំ​គ្នា​ពោល​ចំអក តិះដៀល មើលងាយ…

ជា​បុថុជ្ជន​បញ្ញា​តិច​រមែង​មិន​ឆ្អែត​នឹង​អំពើ​មិន​គួរ​គាប់ បើ​ទោះជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​ប្រយោជន៍​មហាសាល​ប្រកបដោយ​ហេតុផល​ដែល​មនុស្ស​អាច​សិក្សា​ឈ្វេងយល់ និង​ពិសោធ​បាន​ដោយ​ខ្លួនឯង​យ៉ាងណា​ក៏​ដោយ ក៏​គង់នៅ​មាន​បុគ្គល​ពួក​ខ្លះ​តិះដៀល ទិតៀន​មិន​ទទួលយក​ទ្រឹស្តី​ទាំងនោះ​មក​ប្រតិបត្តិ​ដើម្បី​សេចក្តីចម្រើន​ដែរ ហើយ​ថែម​ទាំង​ប្រមាថ​មាក់ងាយ​សាសនា​មួយ​នេះ​ទៀត​ផង ។

អ្នក​ទាំងនោះ​នាំ​គ្នា​ពោល​ចំអក តិះដៀល មើលងាយ ពេបជ្រាយ​ចំពោះ​ព្រះពុទ្ធ​សាសនា​ដូច​ជា​លើក​ឡើង​ថា ព្រះពុទ្ធ​សាសនា​បាន​ដឹកនាំ​មនុស្ស​ឲ្យ​ក្រៃ​ក្រ ដឹកនាំ​មនុស្ស​ឲ្យ​ទន់ខ្សោយ ដឹកនាំ​មនុស្ស​ឲ្យ​ខ្លាច​គេ ដឹកនាំ​មនុស្ស​ឲ្យ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង ដឹកនាំ​មនុស្ស​ឱ្យ​នឿយណាយ​ចាក​ប្រយោជន៍​ទាំងឡាយ និង​និយាយ​តែ​ពី​រឿង​ទុក្ខ​រហូត តើ​ភាព​ចម្រុងចម្រើន​កើន​សម្បត្តិ កើត​ប្រយោជន៍​មាន​មកពីណា ។

ចុះ​ពុទ្ធបរិស័ទ​ផ្ទាល់​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ដំណៀល​នេះ ? តាម​ពិត​ទៅ​ព្រះពុទ្ធ​សាសនា​មិន​បាន​ពោល​អួត​សរសើរ​ខ្លួនឯង​ថា​ខ្លួន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​រង់ចាំ​អ្នក​យក​ទ្រឹស្តី​ទៅ​ប្រើប្រាស់​ដក​ពិសោធ​មើល​ដោយ​ខ្លួនឯង ព្រះ​ពុទ្ធ​សាសនា​គ្រាន់តែ​ជា​អ្នក​ចង្អុល​បង្ហាញផ្លូវ​ល្អ​គួរ​ដើរ តែបើ​អ្នក​មិន​ព្រម​ដើរ ហើយ​បែរជា​មក​បន្ទោស​ព្រះពុទ្ធ​សាសនា​វិញ​នោះ ក៏​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ដែរ ។

ឥទ្ធិបាទ​ធម៌​បួន អដ្ឋង្គិក​មគ្គ​៨​ជា​ផ្លូវ​នាំ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រពៃ ដោយ​ផ្លូវ​សុចរិត​ត្រឹមត្រូវ និង​ជា​ប្រភព​នាំ​ឱ្យ​កើត​ប្រយោជន៍​ភ្លាម​ៗ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ជា​ទ្រឹស្តី​មាន​តម្លៃ​មហាសាល ឯ​អ្នក​ប្រព្រឹត្ត​ធ្វើ​តាម​លំ​អាន​ទ្រឹស្តី​នេះ​គង់​នឹង​បាន​សុខ​ចម្រើន ថ្កុំថ្កើង​ដោយ​ផលប្រយោជន៍ ហេតុ​ម្តេច​ក៏​មនុស្ស​មើល​មិនឃើញ ?

រឿង​ដែល​សំខាន់​គឺ​ត្រូវ​អនុវត្ត​ដោយ​ខ្លួនឯង កុំ​ឲ្យ​ឮ​តែ​គេ​ថា ហើយ​តិះដៀល​ព្រះពុទ្ធ​សាសនា​ថា​ឥត​បានការ ទាំង​ដែល​ខ្លួន​នៅ​ក្នុង​សង្គម នៅ​មាន​ព្រះពុទ្ធ​សាសនា​ស្ថិតស្ថេរ តាំងនៅ​ឲ្យ​ត្រលាំង គួរតែ​សាកល្បង ដក​ពិសោធន៍​ពាក្យពេចន៍​ទាំងនោះ​មើល​ឱ្យ​ច្បាស់​សិន នឹង​បានឃើញ​នូវ​អត្ថប្រយោជន៍​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ