ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​ម្នាក់នេះជាអ្នកណា? យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​1​ធ្វើ​ជា​អាជី​វ​កម្ម​​អេ​ត​ចាយ​

2 ឆ្នាំ មុន
  • កណ្តាល

ខេ​ត្តព្រៃវែង ៖ ​ចិញ្ចើម​ផ្លូវជាតិ​លេខ​1​ត្រង់​ចំណុច​ទីប្រជុំជន​ផ្សារ​កំពង់​សឹង ស្ថិត​ក្នុងភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​បាន​ជនជាតិ​វៀតណាម​យក​ធ្វើ​អាជីវកម្ម​ស្តុ​ប​ឬចត​រថយន្តសាង​ផ្លាស់​ប្តូរ​ទំនិញ​អេ​ត​ចាយ​ស្ទើរតែ​មួយ​ចំហៀង​ផ្លូវ​បង្ក​ការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ និង​ប្រឈម​នឹង​កើត​មាន​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​ដោយ​យថាហេតុ​ដល់​អ្នកដំណើរ​ទៀត​ផង​។ ប្រភព​ព៌​ត​មានបាន​អោយ​ដឹង​ថា…

ខេ​ត្តព្រៃវែង ៖ ​ចិញ្ចើម​ផ្លូវជាតិ​លេខ​1​ត្រង់​ចំណុច​ទីប្រជុំជន​ផ្សារ​កំពង់​សឹង ស្ថិត​ក្នុងភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​បាន​ជនជាតិ​វៀតណាម​យក​ធ្វើ​អាជីវកម្ម​ស្តុ​ប​ឬចត​រថយន្តសាង​ផ្លាស់​ប្តូរ​ទំនិញ​អេ​ត​ចាយ​ស្ទើរតែ​មួយ​ចំហៀង​ផ្លូវ​បង្ក​ការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ និង​ប្រឈម​នឹង​កើត​មាន​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​ដោយ​យថាហេតុ​ដល់​អ្នកដំណើរ​ទៀត​ផង​។

ប្រភព​ព៌​ត​មានបាន​អោយ​ដឹង​ថា ជនជាតិ​វៀតណាម​ដែល​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​1​ធ្វើ​អាជីវកម្ម​ទិញ​លក់​ដែក​អេ​ត​ចាយ​នេះ មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ ឬសមត្ថកិច្ច​ចុះ​មក​រៀបចំ​សណ្តាប់ធ្នាប់​ម្តងណា​ទេ​។ ​គឺ​បណ្តែតបណ្តោយ​អោយ​ជនជាតិ​វៀតណាម ​ដែល​គេ​មិន​ស្គាល់ឈ្មោះ​នោះ​ចត​ឡាន​សាង​ដាក់​ទំនិញ​អេ​ត​ចាយ​ហៀរ​មក​ចង់​ពាក់កណ្តាល​ថ្នល់ជាតិ​ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ចរាចរណ៍​អ្វី​ទាំងអស់ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។

ជា​ពិសេស​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​ជា​ញឹកញាប់​ មិន​ដែល​មាន​អ្នក​ទទួលខុសត្រូវ​ឡើយ​។​ ការ​ព្រងើយ​ក​ន្តើយមិន​អើពើ​នេះ​ហើយ បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​អាជ្ញាធរ មាន​សមត្ថកិច្ច​ថា ប្រហែលជា​ទទួល​បាន​លាភសក្ការៈ​ពី​ថៅកែ​អេ​ត​ចាត​ជនជាតិ​វៀតណាម​នេះ​ហើយ​មើលទៅ ទើប​បានជា​សម្ងំ​ស្ងៀម​មិន​មាន​វិធានការ​បែប​នេះ​។​ ណាមួយ​អាជីវកម្ម​អេ​ត​ចាយ​ទ្រង់ទ្រាយ​ធំ​ណាស់ សូ​ម្បី​តែ​ស្លាក​ប៉ាន់​ណូ​ក៏​គ្មាន​ឃើញ​ដាក់​ដែរ មិនដឹង​ជា​មានច្បាប់​កម្រិត​ណា​នោះ​ទេ​។

ជុំវិញ​បញ្ហា​នេះ ​លោក ជ័យ សេង​ហៀ​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច បាន​ប្រាប់​ភ្នាក់ងារ​យើង​អោយ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​2021​នេះ​ថា ថៅកែ​អេ​ត​ចាយ​ឈ្មោះ តា​យ ជនជាតិ​វៀតណាម យក​ផ្លូវ​ធ្វើ​អាជីវកម្ម​នេះ អធិការដ្ឋាន​នគរបាល លោក​អភិបាលស្រុក​ធ្លាប់​ហៅ​ធ្វើ​កិច្ចសន្យា​3-4​សារ​ហើយ តែ​ជនជាតិ​វៀតណាម​នេះ​មិន​ស្តាប់​ទេ បាន​តែ​1​ស​ប្តា​ហ៍​គឺ​ដាក់​ពេញ​ថ្នល់ជាតិ​ដដែល ។ ​

ដោយឡែក លោក​មេឃុំ​កំពង់​សឹង​ភ្នាក់ងារ​យើង​ខំព្យាយាម​ ដើម្បី​សួរ​ចង់​ដឹង​ថា​ តើអាជីវកម្ម​អេ​ត​ចាយ​របស់​ជនជាតិ​វៀតណាម​នេះ​មានច្បាប់​ទន្លាប់​កម្រិត​ណា​ដែរ​​ ​ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន ។

អត្ថបទសរសេរ ដោយ