ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​​! ឪពុក​វាយ​សំពង​កូនប្រុស​បង្កើត​រហូត​ស្លា​.​ប់​ដោយ​គ្មាន​អ្នកដឹង

2 ឆ្នាំ មុន
  • ពោធិ៍សាត់

បុរស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​បាន​វាយ​សំពង​ទៅ​លើ​កូនប្រុស​បង្កើត​របស់​ខ្លួនឯង បណ្តាល​ឲ្យ​

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​បាន​វាយ​សំពង​ទៅ​លើ​កូនប្រុស​បង្កើត​របស់​ខ្លួនឯង បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​ម ។ ករណី​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អូរ​រការ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ គឹ​ម ឆេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ចំណែក​បុរស​ដែល​មាន​ជំងឺ ហើយ​សំពង​កូនប្រុស​បង្កើត​នោះ​ឈ្មោះ គឹ​ម ហុង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គឹ​ម ហេង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​អោយ​ដឹង​ថា ដោយ សារ​តែ​ឪពុក​របស់​ខ្លួន​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ ហើយ​តែងតែ​វាយ​ទៅ​លើ​ប្អូនប្រុស​បង្កើត នៅ​ពេល​ដែល​គាត់​មាន​អាកា​រៈ​ជំងឺ​រើ​ឡើង​ម្តង​ៗ តែ​ត្រូវ​កូន​ៗ​ឯទៀត​ជួយ​ឃាត់​ទាន់ ។

នារី​ជា​បងស្រី​ជន​រង​គ្រោះ បាន​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា​នោះ ជន​រង​គ្រោះ (​ប្អូនប្រុស​) បាន​ទៅ​បូមទឹក​ដាក់​ស្រែ លុះ​ពេល​ល្ងាច​ក៏​នាំ​មិត្តភក្តិ​មក​ផឹកស៊ី រហូត​ដល់​ម៉ោង​ប្រហែលជា​១០​យប់ ទើប​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ដេក​នៅផ្ទះ​ខាងក្រោយ ។

នារី​ជា​បងស្រី​ជន​រង​គ្រោះ​បន្ត​ទៀត​ថា ចំណែក​ឪពុក​ក៏​ដេក​នៅ​ក្នុង​ជង្រុក ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ខាងក្រោយ​ប្រហែល​១០​ម៉ែត្រ ។ លុះ​ព្រឹក​ឡើង​ប្អូនស្រី​ពៅ បាន​ដើរមក​ផ្ទះ​ខាងក្រោយ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់​នៅ​ខាងជើង​ផ្ទះ ដោយ​មុខមាត់​ប្រឡាក់​សុទ្ធតែ​ឈា​.​ម និង​បែកក្បាល​ទៀត ដោយ​ឃើញ​ដូចនេះ ប្អូនស្រី​ពៅ​ក៏​រត់​ទៅ​ប្រាប់​បងស្រី ហើយ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​តែ​ម្តង ចំណែក​ឪពុក​របស់​ខ្លួន​ក៏​សំងំ​ពួន​លើ​ជង្រុក​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ូ លី​ដា ស្នងការ​រង​នគរបាល​ខេត្តពោធិ៍សាត់ ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំរើន​ផល​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ធ្វើការ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គឹ​ម ហុង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ យក​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​តែ​ម្តង​។

ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ គឹ​ម ឆេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ហើយ សមត្ថកិច្ច​បាន​ប្រគល់​ស​.​ព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ