រាជធានីភ្នំពេញ ៖ តារាសម្តែងនាង អៀ ម៉េងលិ បានចេញមុខបកស្រាយនិងបង្ហាញប្រភពនៃការរកចំណូលរបស់ខ្លួន ដើម្បីបញ្ចៀសការភាន់ច្រឡំរបស់មហាជនមួយចំនួនដែលតែងតែយល់ខុសពីរូបនាង និងចង់ដឹងពីការងាររបស់នាង។ តារាសម្តែងដែលចូលចិត្តសម្ញែងនូវភាពសិចស៊ីបានចាត់ទុកអ្នកដែលចង់ដឹងពីរឿងផ្ទាល់ខ្លួន និងភាពមានបានរបស់ខ្លួននោះ គឺជាមនុស្សដែលច្រណែន និងចង់ឈ្នានីសមកលើរូបនាង។
សូមរំលឹកដែរថា កញ្ញាអៀ ម៉េងលិ កន្លងមកទើបតែទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្នុងសកម្មភាពដែលនាងកំពុងឡាយ (Live)វីដេអូលក់ផ្ទះក្នុងសម្លៀកបំពាក់ដ៏លេចធ្លោ និងមានភាពសិចស៊ីខ្លាំងបំផុត ។
ពេលនេះ កញ្ញា អៀ ម៉េងលិ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា មនុស្សមួយចំនួនតែងតែចង់ដឹងរឿងខ្ញុំ ម្នាក់និងរកស៊ីអី? ធ្វើការអី? មានឡានមានផ្ទះនិងបានមកពីណា? ថីនិងចង់ដឹងម៉េស ជីវិតរបស់គេសោះនិងវី ចាំបងប្រាប់ពួកមីអូនឯងអោយដឹង ហើយឈប់ឆ្ងល់ ok?
1- ខ្ញុំរកស៊ីលក់ស្រា
2-ខ្ញុំលក់ផលិតផល
3-ខ្ញុំថត ស្ពត និង ទទួលថត គ្រប់ផលិតផល
នាងបញ្ជាក់ថា ក្នុង១ខែអន់ណាស់ ក៏ខ្ញុំអាចរកបានសមល្មមនិងការចិញ្ចឹមគ្រួសារទាំងមូលដែល និយាយរួមមិនលើសលុប ហើយនិងអាចទិញអ្វីដែលខ្លួនឯងចង់បាន បើនិយាយពីលុយថា ១ខែបានប៉ុន្មាន និយាយទៅខ្លាចគេថាយើងអួត។ នាងថា ខ្ញុំធ្វើការងារសុចចរិត គ្រួសារទាំងមូលនៅលើដៃខ្ញុំ ដោយមានក្ដីសុខ សំបូរសប្បាយ មិនខ្វះខាត ចុះអ្នកដែលឆ្ងល់ខ្ញុំវិញ ? ។ ដោយឡែក បន្ថែមពីលើអ្វីដែលបានបង្ហោះខាងលើនេះ អៀ ម៉េងលិ ក៏បានបកស្រាយតាមវីដេអូដែលបាន live ទៀតថា នាងបានដឹងពីមិត្តភក្តិរបស់នាងពីមនុស្សចំនួនដែលតែងតែចង់ដឹង និងជជីកសួររឿងរ៉ាវផ្ទាល់ខ្លួន និងភាពមានបានសព្វថ្ងៃរបស់នាង។
នាងថា មានគេចង់ដឹងថា សព្វថ្ងៃខ្ញុំរកស៊ីអីបានហ៊ឺហារបែបនេះ បើមួយថ្ងៃៗឃើញតែនៅក្នុងផ្ទះនោះ។ នាងបញ្ជាក់ថា បញ្ហានេះនាងមិនបដិសេធទេ គឺភាគច្រើននាងនៅតែក្នុងផ្ទះមែន ប៉ុន្តែនាងមានការងារមួយចំនួនដែលធ្វើនៅក្នុងផ្ទះនេះ។ នាងបន្ថែមថា នៅក្នុងផ្ទះនាងមានកន្លែងសម្រាប់ស្តុកស្រាក្រហម និងផលិតផលគ្រឿងសម្អាង ហើយប្រសិនបើមានអតិថិជនកម្ម៉ង់គឺនាងនឹងអោយបុគ្គលិកដឹកជូនដល់ទី
កន្លែង។ មួយទៀតគឺនាងទទួលការថតផ្សព្វផ្សាយពាណិជកម្មផលិតផល និងគ្រឿងសម្អាងផ្សេងៗ ដែលក្រុមហ៊ុនបានមកថតដល់ផ្ទះនាង
តែម្តង។
អៀ ម៉េងលិ បានលើកឡើងបញ្ជាក់ថា ទាំងអស់នេះ គឺជាការងារដែលនាងកំពុងធ្វើតែនៅក្នុងផ្ទះ ហើយវាក៏រកចំណូលបានច្រើនគួសមផងដែរ។
យ៉ាងណាបើតាម អៀ ម៉េងលិ កន្លងមក មានអ្នកដែលឆ្ងល់ថា នាងមានផ្ទះមានឡានបានមកពីណា បើនៅតែផ្ទះ។ ត្រង់ចំណុចនេះនាងបញ្ជាក់ថា អ្វីដែលនាងមានពីមុននោះគឺជាកេរ្តិ៍ពីឪពុកម្តាយរបស់នាងដែលបានប្រឹងប្រែងរក។
នាងបន្ថែមថា តែឥឡូវឪពុកម្តាយនាងចាស់ៗអស់ហើយមិនអាចធ្វើអ្វីបានដូចមុនឡើយ ហេតុនេះបន្ទុកគ្រួសារគឺធ្លាក់មកនាងដែលត្រូវរ៉ាប់រងវិញ។ អៀ ម៉េងលិ បន្ថែមថា តាមរយះការប្រឡូកសិល្បះអស់ប៉ុន្មានឆ្នាំមកនេះនាងក៏មានចំណូលអាចមានលុយសម្រាប់ទិញផ្ទះ និងឡានសម្រាប់ជារបស់ខ្លួនឯងផងដែរ។ នាងបញ្ជាក់ថា បច្ចុប្បន្ន នាងមានឡានមួយគ្រឿងដែលមានតម្លៃប្រមាណជាង៥ម៉ឺនដុល្លារ និងសល់ផ្ទះដែលបានទិញក្នុងតម្លៃជាង១០ម៉ឺនដុល្លារ។ នាងថា ទាំងអស់នេះគឺជាកម្លាំងញើសឈាមរបស់នាងដែលបានប្រឹងប្រែងក្នុងអាជីពសិល្បះអស់រយះពេលប៉ុន្មានឆ្នាំមកនេះ។
ទោះជាយ៉ាងណា បើតាម អៀ ម៉េងលិ សម្រាប់ការរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារគឺនាងអាចនិយាយបានថា មិនអន់នោះឡើយ ហើយក៏មិនហ៊ឺហារអស្ចារ្យពេកដែរ តែត្រឹមបបូរមិនខ្វះខាត។ អៀ ម៉េងលិ កន្លងមកប្រសិនបើនាងមានបំណងចង់រកសុីផ្លូវកាត់នោះ ម្លេះមកដល់សព្វថ្ងៃនេះនាងមិនមែនរស់ត្រឹមតែប៉ុណ្ណឹងនោះឡើយ។
ចែករំលែកព័តមាននេះ