ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយដុល្លារស៊ីងហ្គាពួរ ចាញ់ប្រៀបលុយរៀល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរ មានអត្រាទាបជាងប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរ មានអត្រាទាបជាងប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ២៩៨១ រៀល ហើយលក់ចេញតែ ៣០១០ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ២៩៨៦ រៀល និងលក់ចេញដល់ទៅ ៣០១៦ រៀលឯណោះ ។

ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៩៦ រៀល លក់ចេញ ៤៨៤៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៨៦ រៀល លក់ចេញ ៣០១៥ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៨ រៀល លក់ចេញ ៦៣៤ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៣ រៀល លក់ចេញ ៣៧៤០ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៥ រៀល លក់ចេញ ៣៥៨ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕ 

            

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ