ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​ចិន ប្រុស​ស្រី ២​នាក់ លោតទឹក ពីលើ​ទូក​ទេសចរណ៍ តែ​ខាង​ប្រុស ត្រូវ​សង្គ្រោះ​ទាន់ ខាង​ស្រី បាត់​ខ្លួន​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ជនជាតិ​ចិន​ប្រុស​ស្រី​មួយក្រុម មាន​គ្នា ៤​នាក់ បាន​ជួល​កាណូត​ទេសចរណ៍​មួយគ្រឿង អោយ​បើក​ជូន​ដើរលេង​លំហែ​យ៉ាង​សប្បាយ សើច​ក្អាកក្អាយ ស្រាប់តែ​ជនជាតិ​ចិន​ប្រុស​ស្រី ២​នាក់ ដែលជា​គូស្នេហ៍​នោះ…

ភ្នំពេញ​៖ ជនជាតិ​ចិន​ប្រុស​ស្រី​មួយក្រុម មាន​គ្នា ៤​នាក់ បាន​ជួល​កាណូត​ទេសចរណ៍​មួយគ្រឿង អោយ​បើក​ជូន​ដើរលេង​លំហែ​យ៉ាង​សប្បាយ សើច​ក្អាកក្អាយ ស្រាប់តែ​ជនជាតិ​ចិន​ប្រុស​ស្រី ២​នាក់ ដែលជា​គូស្នេហ៍​នោះ បាន​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា ធ្វើ​ឲ្យ​ខាង​ប្រុស បោក​ទូរស័ព្ទដៃ​មួយគ្រឿង ចោល រួច​ក៏​លោត​ចូល ក្នុង​ទឹកតែ​ម្តង​។

​ភ្លាមៗ​នោះ ខាង​ស្រី ក៏​លោត​ទៅតាម​ក្រោយ ត្រូវបាន​ម្ចាស់​ទូក ជួយសង្គ្រោះ​បាន​ខាង​ប្រុស​។ ចំណែក​ខាង​ស្រី បាត់​ខ្លួន រក​មិនទាន់​ឃើញ​។ ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១ និង ៥០ នាទី យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​ដង​ទន្លេមេគង្គ ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។

​ម្ចាស់​កាណូត​ទេសចរណ៍ សុខ ចំរើន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ជនជាតិ​ចិន​ប្រុស​ស្រី ៤ នាក់ បាន​ជួល​កាណូត​ទេសចរណ៍​គាត់ ក្នុងតម្លៃ ១០​ម៉ឺន​រៀល អោយ​ដឹក​ពួកគាត់ លំហែកាយ​តាម​ដង​ទន្លេ ជិះ​ទៅវិញទៅមក និយាយ​សើច​សប្បាយ​ក្អាកក្អាយ ស្រាប់តែ​ប្រុស​ស្រី​ជនជាតិ​ចិន ២​នាក់ ជា​គូស្នេហ៍​នឹង​គ្នា បាន​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​យ៉ាងខ្លាំង ហើយ​ពួកគាត់ ជា​ម្ចាស់​ទូក មិនដឹង​ច្បាស់​ថា ឈ្លោះ​គ្នា ដោយសារ​មូលហេតុ​អ្វី​នោះទេ ព្រោះ​ពួកគេ​និយាយ​ភាសា​ចិន​។​

​ប្រភព​ដដែល បាន​បន្តទៀតថា បន្ទាប់ពី​ប្រកែក​ពាក្យសម្តី​គ្នា មួយ​ប្រ៉ា​វ ស្រាប់តែ​បុរស​ជនជាតិ បាន​បោក​ទូរស័ព្ទដៃ​មួយគ្រឿង​ចោល រួច​ក៏​លោត ចូលក្នុង​ទឹកតែ​ម្ដង ភ្លាមៗ​នោះ ខាង​ស្រី ក៏​លោត​ទៅតាម​ក្រោយ លិច​ចូលក្នុង​ទឹក​បាត់ស្រមោល​ទាំងពីរ​នាក់​។

​ភ្លាមៗ​នោះ អ្នកបើក​កាណូត បាន​ឈប់​ភ្លាមៗ ក្រឡេកឃើញ​បុរស ដែល​លោត​មុន​ផុស​ឡើង មកវិញ ពួកគាត់ ក៏​បោះ​ពោង និង ខ្សែ​ជួយ​ទាញ​សង្គ្រោះ បុរស​ជនជាតិ​ចិន​នោះ បាន​ទាន់ពេលវេលា​។ ចំណែក​នារី​ជនជាតិ​ចិន ដែល​លោត​តាម​ក្រោយ បាត់​ខ្លួន រក​មិនទាន់​ឃើញ​ទេ​។

​ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​កើតហេតុ ម្ចាស់​ទូក​បាន​ទៅ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន អោយដឹង និង​បានចេញ​ទូក​ជាច្រើន​គ្រឿង ចេញ​ជួយ​រក​នារី​រងគ្រោះ ប្រើ​រយៈពេល​ជាង​មួយ​ម៉ោង តែ​រក​មិនឃើញ ក៏​ចូល​ទូក​អែប​កៀន​ច្រាំង ហើយ​ជនជាតិ​ចិន​ប្រុស ២​នាក់​ទៀត បាន​គ្រា​មិត្ត​ភ័ក្ដិ ដែល​លង់ទឹក ទៅ​មន្ទីរពេទ្យ បាត់ទៅ​។ នៅ​យប់កើតហេតុ​នោះ ស្ត្រី​រងគ្រោះ ជា​ជនជាតិ នៅតែ​បន្ត​បាត់​ខ្លួន រក​មិនទាន់​ឃើញ នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ