ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋ ឃាត់​បាន​ចោរឆក់​ទូរ​សព្ទ ប្រគល់អោយ​សមត្ថកិច្ច​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ជនសង្ស័យ ឆក់​ទូរ​សព្ទ​ដៃ​ពី​កូនក្មេង​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​ដេញតាម​ស្ទាក់​ឃាត់​បាន ប្រគល់​ទៅ​សមត្ថកិច្ច យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​សំរោងក្រោម បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង…

​ភ្នំពេញ​៖ ជនសង្ស័យ ឆក់​ទូរ​សព្ទ​ដៃ​ពី​កូនក្មេង​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​ដេញតាម​ស្ទាក់​ឃាត់​បាន ប្រគល់​ទៅ​សមត្ថកិច្ច យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​សំរោងក្រោម បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧ និង ៥៥​នាទី យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ជិត​ផ្សារ​ព្រៃទា ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​
​ជ័យ​។

​ជនសង្ស័យ មានឈ្មោះ សឹម ឡុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។ ម៉ូតូ ដែល​ជិះ​ធ្វើ​សកម្មភាព​ម៉ាក អិ​ច​សង់​ទ័​រ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 1IL-9635 ជិះ​គ្នា​ពីរ​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ឃាត់ខ្លួន បាន​ម្នាក់ ហើយ​ម្នាក់ទៀត រង​គេចខ្លួន​បាត់ស្រមោល​។

​ឪពុក​របស់​ក្មេង ដែល​ត្រូវ​ជនសង្ស័យ​ឆក់​ទូរ​សព្ទ​ដៃ បានបញ្ជាក់​ប្រាប់ថា នៅ​មុនពេល​កើតហេតុ គាត់​បានអោយ​ទូរ​សព្ទ ទៅ​កូន​គាត់​លេង​ហ្គេម នៅមុខ​ផ្ទះ ក្នុង​បុរី​ឈូក​វ៉ា​ពីរ សង្កាត់​សំរោងក្រោម ស្រាប់​តែមាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយគ្រឿង មាន​គ្នា​ពីរ​នាក់ បានធ្វើ​សកម្មភាព​ទៅ​ឆក់​ទូរ​សព្ទ​ពី​ដៃ​កូន ហើយ​ជិះ​ម៉ូតូ​រត់គេចខ្លួន​នៅពេលនោះ គាត់​ឃើញ​ក៏​ស្រែក​ចោរៗ ផ្អើល​អ្នកជិតខាង នាំគ្នា​ដេញតាម តែ​តាម​មិនទាន់ បន្ទាប់មក​ដោយសារ​ទូ​រ​សព្ទ​របស់គាត់ បាន​ភ្ជាប់ iCloud គាត់​ឆែក​តាមរក មក​ឃើញ នៅ​ផ្សារ​ព្រៃទា ដែល​ជនសង្ស័យ កំពុងតែ​នាំគ្នា យក​ទូរ​សព្ទ​របស់គាត់ ទៅ​លក់ នៅ​តូប​លក់​ទូរ​សព្ទ​មួយកន្លែង ពេលនោះ គាត់​បាននាំគ្នា ចាប់​ជនសង្ស័យ​បាន​ម្នាក់​។ ចំណែក​ម្នាក់ទៀត បានដឹងខ្លួន ក៏​រត់គេចខ្លួន​បាត់ស្រមោល ដោយ​យក​សោ​ម៉ូតូ​ទៅជា​មួយ​។​

​ដោយសារ​កើតហេតុ​ដំបូង នៅ​ខាង​សង្កាត់​សំរោងក្រោម សមត្ថកិច្ច​ចោមចៅ ៣ ប្រគល់​ទៅខាង​សង្កាត់​សំរោងក្រោម យកទៅ​សួរនាំ​វិញ​។ ភ្លាមៗ ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍​សំរោងក្រោម ដើម្បីអោយ​ជួយ​ដោះស្រាយ​អោយ បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួល​ពាក្យបណ្ដឹង​រួចរាល់ ហើយ​ក៏បាន​សួរនាំ​ទៅលើ​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ឆក់យក​ទូរ​សព្ទ​ពី​ក្មេង​ពិតប្រាកដ​មែន​។​

​ក្រោយពី​សមត្ថកិច្ច បាន​សួរនាំ​រួច​ជនសង្ស័យ បាន​សារភាព​ហើយ ទូរ​សព្ទ ដែល​ជនសង្ស័យ​ឆក់ ត្រូវប្រគល់​ទៅអោយ​ម្ចាស់​វិញ​។ ចំណែក​ជនសង្ស័យ សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ ចាត់ការ​ទៅតាម​នីតិវិធី​បន្ត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ