អាជ្ញាធរខណ្ឌចំការមននាំយកគ្រឿងឧបរិភោគបរិភោគទៅប្រគេនព្រះសង្ឃ និងអ្នកកំពុងធ្វើចត្តាឡីស័កក្នុងវត្តទួលទំពូង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល…
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល…
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតប្រគេនព្រះសង្ឃ និងជូនតាជីយាយជី សិស្សនិស្សិត និងអ្នកស្នាក់នៅក្នុងវត្តមណីរតនារាម ហៅវត្តទួលទំពូង ចំនួន ៨៧អង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅ ដើម្បីធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ ២០២១»។
អំណោយដែលរដ្ឋបាលខណ្ឌយកមកប្រគេន និងជូនរួមមាន៖ អង្ករ៥០បាវ ស្មើនឹង ១,២៥០គីឡូក្រាម, មី៥០កេស,ទឹកត្រី ៥០យួរ,ទឹកស៊ីអ៊ីវ ៥០យួរ, ម៉ាស ១,២៥០បន្ទះ និងសម្ភារមួយទៀត។ គួរបញ្ជាក់ថា វត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ត្រូវបានអាជ្ញាធរសម្រេចរធ្វើការបិទខ្ទប់រយៈពេល ១៤ថ្ងៃ ចាប់តាំងពីសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ។
ក្រោយមានមានការផ្ទុះកើតឡើងនូវជំងឺកូវីដ-១៩ ទៅលើព្រះសង្ឃ និង សិស្ស និស្សិតស្នាក់នៅក្នុងវត្តចំនួន ៤៣អង្គ/នាក់ក្នុងនោះមានព្រះសង្ឃចំនួន ២០អង្គ និងសិស្ស និស្សិតស្នាក់នៅក្នុងវត្តចំនួន ២៣នាក់ ក្នុងចំណោមអ្នកមកធ្វើសំណាកចំនួន ១១៦ អង្គ/នាក់ ហើយត្រូវបានបញ្ជូនយកទៅកាន់កន្លែងព្យាបាលមួយកន្លែងនៅម្តុំទួលពង្រ ចំណែកឯអ្នកនៅសេសសល់បន្តធ្វើចត្តាឡីស័កនោះ៕ ដោយ ៖ ភី ផល
ចែករំលែកព័តមាននេះ