ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦ ​រុ​ស្ស៊ី​នៃ​ធុន ​SU-57

2 ឆ្នាំ មុន

មុន​ពិ​ពណ៌​យន្តហោះ​អន្តរជាតិ MAKS 2021 តំណាង​មួយ​រូប​របស់​ក្រុមប្រឹក្សាភិបាល នៃ​គណៈកម្មាធិការ​យោធា​-​ឧស្សាហកម្មរុ​ស្ស៊ី​​បាន​ផ្ដល់​បណ្ដា​លក្ខណៈ​ពិសេស នៃ​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦​ដោយ​អះអាង​ថា

ប្រទេសរុ​ស្ស៊ី​ ៖ មុន​ពិ​ពណ៌​យន្តហោះ​អន្តរជាតិ MAKS 2021 តំណាង​មួយ​រូប​របស់​ក្រុមប្រឹក្សាភិបាល នៃ​គណៈកម្មាធិការ​យោធា​-​ឧស្សាហកម្មរុ​ស្ស៊ី​​បាន​ផ្ដល់​បណ្ដា​លក្ខណៈ​ពិសេស នៃ​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦​ដោយ​អះអាង​ថា យន្តហោះ​នោះ​នឹង​ដំណើរការ​ជាមួយ​ប្រាជ្ញា​សិប្បនិម្មិត​។

ក្រុមហ៊ុន​រដ្ឋ​រុ​ស្ស៊ី​ ​ROSTEC​បាន​បង្ហាញ​បណ្ដា​រូបភាព នៃ​យន្តហោះ​ប្រដេញ​ជំនាន់​ថ្មី ដែល​នឹង​យក​មក​បង្ហាញ ក្នុង​ពិ​ពណ៌​យន្តហោះ​អន្តរ​ជាត​MAKS 2021​។ សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​គណៈកម្មាធិការ​យោធា​-​ឧស្សាហកម្ម​រុ​ស្ស៊ី​ លោក​ស័​រ​ហ្គេ​យ​ស្មៀ​រ​ណូ​វ បាន​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរុ​ស្ស៊ី​ SPUTNIK​ថា យន្តហោះ​ប្រដេញរុ​ស្ស៊ី​ជំនាន់​ទី​៦ នឹង​ប្រើប្រាស់​ដោយ​ទូលំទូលាយ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​។

លោក​បន្ត​ថា បណ្ដា​ប្រព័ន្ធ​យន្តហោះ​ជំនាន់​ថ្មី​នេះ មានការ​កែ​លម្អ​ដ៏​ស៊ីជម្រៅ​បំផុត នៃ​អា​អេ​ដ្រូ​ឌី​ណា​មិ​ក គ្រឿង​ម៉ា​ស៊ីន​ថ្មី សម្ភារ​ថ្មី​ៗ​ព្រមទាំង​បណ្ដា​ឧបករណ៍​ជំនាន់​ថ្មី ក្នុង​នោះ​មានការ​ប្រើ​ដ៏​សកម្ម​បញ្ញា​សិប្បនិម្មិត និង​លទ្ធភាព​ទប់ទល់​សម្រាប់​អាវុធ​ផ្សេង​ៗ​។
លោក​ស័​រ​ហ្គេ​យ​ស្មៀ​រ​ណូ​វ​បញ្ជាក់​ថា គេ​ប្រើ​ពេល​ដល់​រវាង​ពី​៥​ទៅ​៧​ឆ្នាំ សម្រាប់​បង្កើត យន្តហោះ​មួយ​តែ​ថា ការ​បង្កើត​ម៉ា​ស៊ី​ន​នានា នឹង​នៅ​ប្រើ​ពេលវេលា​បន្ថែម​ទៀត​។

ខណៈ​កងទ័ពអាកាសរុ​ស្ស៊ី​​នឹង​បំពាក់​ក្នុង​ពេល​ឆាប់​ៗ យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥​នៃ​យន្តហោះ​ប្រភេទ​SU-57 លោក​ស្មៀ​រ​ណូ​វ​គូសបញ្ជាក់​ថា យន្តហោះ​ប្រភេទ​នេះ​ដែល​ច្នៃ​ឲ្យ​កាន់តែ​ទំនើប នឹង​បំពាក់​សមត្ថភាព​ថ្មី​ៗ នៃ​ការ​ប្រយុទ្ធ​ដោយសារ​ការ​ប្រើប្រាស់ អាវុធ​ទំនើប​ៗ​ជាយថាហេតុ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ