ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំណូល​ពី​ការ​នាំ​ចូល​យានយន្ត​ និង​គ្រឿងចក្រ​​ជាង​ ១.៩៨៥ ​ប៊ី​លាន​រៀល រយៈពេល ៦ ខែ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហា​ថា ការ​ប្រមូល​ចំណូល​លើ​ការ​នាំ​ចូល​យានយន្ត និង​គ្រឿងចក្រ​មាន​ទំហំ​ទឹកប្រាក់​ជាង ១,៩៨៥ ប៊ី​លាន​រៀល គ្របដណ្តប់​ជាង…

រាជធានី​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហា​ថា ការ​ប្រមូល​ចំណូល​លើ​ការ​នាំ​ចូល​យានយន្ត និង​គ្រឿងចក្រ​មាន​ទំហំ​ទឹកប្រាក់​ជាង ១,៩៨៥ ប៊ី​លាន​រៀល គ្របដណ្តប់​ជាង ៤២% នៃ​ចំណូល​សរុបគិត​ត្រឹម​រយៈពេល ​៦ ​ខែ​ដើមឆ្នាំ​ ២០២១ ​នេះ ស្រប​ពេល​សញ្ញា​នៃ​ការ​នាំ​ចូល​រថយន្ត​​មក​ទីផ្សារ​កម្ពុជា​នូវ​បន្ត​មានការ​ធ្លាក់​ចុះ​ ។

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ​លោក​បណ្ឌិត តាន់ មុនី​វណ្ណ​ បានឱ្យ​ដឹង​ថា ការ​ប្រមូល​ចំណូល​ពី​រថយន្ត និង​គ្រឿងចក្រ​ផ្សេង​ៗ គឺជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នេះ ការ​នាំ​ចូល​រថយន្ត និង​គ្រឿងចក្រ​ផ្សេង​ៗបាន​ថមថយ​ចុះ​ខ្លះ​ៗ ទាំង​ការ​នាំ​ចូល និង​ការ​លក់​រថយន្ត​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ហើយដោយ​ឡែក ទោះបី​ការ​នាំ​ចូល​គ្រឿងចក្រ​ផ្សេង​ៗ​វិញ​មានការ​ធ្លាក់​ចុះ​ខ្លះ​ៗ​ក្តី រាជរដ្ឋាភិបាល​បាន​លើក​ទឹក​រួច​មក​ហើយ ក្នុង​នោះ​សម្រាប់​គោលនយោបាយ​ចុង​ក្រោយ​នេះ ចំពោះ​វិស័យ​កសិកម្ម និង​កែ​ច្នៃ​ផលិតកម្ម​កសិកម្ម រាជរដ្ឋាភិបាល​មានការ​អនុគ្រោះ​បន្ថែម​ជា​ច្រើនចំពោះ​ក្រុមហ៊ុន​ដែល​មាន​គោលការណ៍​ច្បាស់លាស់ និង​ការ​រក្សា​បាន​នូវ​និរន្ត​ភាព​ ។ លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ​«​យើង​សង្ឃឹមថា នា​ពេល​ខាង​មុខ ការ​នាំ​ចូល​គ្រឿងចក្រ អាច​នឹង​មាន​កំណើន​កើនឡើង​បន្ថែម​ទៀត សម្រាប់​ការ​អភិវឌ្ឍ និង​ចំណូល​នៃ​សេដ្ឋកិច្ច​» ។

រូបតំណាង

លោក ង​ន សាំង តំណាង​ក្រុមហ៊ុន ​RMA បានឱ្យ​ដឹង​ថា ការ​ប្រមូលប្រាក់​ចំណូល​ពី​វិស័យ​យានយន្ត បាន​ចូលរួម​ចំណែក​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ហើយ​បើសិនជា​ជំងឺ​កូ​វី​ដ​ ១៩ មានការ​ស្រាក​ស្រា​ន្ត​ទៅ​វិញ​ តម្រូវកា​រថយន្ត​ និង​គ្រឿងចក្រ​ និង​កើនឡើង​ច្រើន ជាង​មុន​ដែល​កម្ពុជា​មាន​ជំងឺ​កូ​វី​ដ ​១៩​ ថែម​ទៀត​ ។ លោកបន្តថា នៅ​ឆ្នាំ​ ២០២១ នេះ​ដោយសារ​បញ្ហា​កូ​វី​ដ​ ១៩ គឺ​ចំនួន​រថយន្ត​នាំ​ចូល​មក​ដាក់​លក់​នៅ​កម្ពុជា​មានការ​ថយ​ចុះ​ជាង​ ៣០% ក្នុង​នោះ​ការ​នាំ​ចូល​រថយន្ត​ជជុះ ​ឬ​មួយ​ទឹក​មានការ​ធ្លាក់​ចុះ​ច្រើន​ជាង​រថយន្ត​ថ្មី​ ។​ ប៉ុន្តែ​សម្រាប់ RMA ការ​លក់​រថយន្ត​ថ្មី​នៅ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ ​២០២១ ​កន្លង​ទៅ​នេះ​កើនឡើង​ពី​ ២០ ​ទៅ ​៣០% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​​ឆ្នាំ ​២០២០​ ។

បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះ បើ​គិត​តាម​ប្រភេទ​ពន្ធ​ និង​អាករ ដែល​អនុវត្តន៍​ដោយ​គយ និង​រដ្ឋាករ​កម្ពុជា ឃើញ​ថា អាករ​លើ​តម្លៃបន្ថែម​ប្រមូល​បាន​ជាង ១,៧៧៥ ប៊ី​លាន​រៀល ត្រូវ​ជាង ៣៧%, អាករ​ពិសេស​ជាង ១,៧៦៥ ប៊ី​លាន​រៀល ជាង ៣៧%, ពន្ធគយ​ជិត ៨៤៨ ប៊ី​លាន​រៀល ត្រូវ​ជាង ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេង ២១៤ ប៊ី​លាន​រៀល ជាង ៤% និង​អាករ​នាំ​ចេញ​និង​កម្រៃ​ផ្សេង​ៗ​មាន​ជាង ៩៤ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជា ២% នៃ​ចំណូល​សរុប​ផង​ដែរ ។

ដោយឡែក​ប្រភេទ​ទំនិញ​វិញ បើ​គិត​តាម​ក្រុម​ទំនិញ​, ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​មាន​ចំនួន​ជាង ១,៩៨៥ ប៊ី​លាន​រៀល គ្របដណ្តប់​ជាង ៤២%, ទំនិញ​ចម្រុះ​ជាង ១,៣១៦ ប៊ី​លាន​រៀល ត្រូវ ២៨%, ផលិតផល​តេ​ល​សិលា​ជិត ១,១០២ ប៊ី​លាន​រៀល ស្មើ​ជាង ២៣% និង​សម្ភារ​សំណង់​ និង​កម្រៃ​ផ្សេង​ៗ មាន​ចំនួន​ជាង ២៩២ ប៊ី​លាន​រៀល ស្មើ​ជាង ៦% នៃ​ចំណូល​សរុប ៕