ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សុំទោស» … ! ឪពុកម្តាយត្រូវចេះទទួលស្គាល់កំហុស និងសុំទោសកូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការសុំអភ័យទោសពិតប្រាកដអាចជួយបង្កើតទំនាក់ទំនងល្អ និងពិតប្រាកដជាមួយកូនៗ ។ ការសុំទោសពិតប្រាកដរបស់ឪពុកម្តាយនឹងបង្ហាញកូនពីរបៀបទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ និងរបៀបសុំអភ័យទោស ។ តើការសុំទោសពិត គឺជាអ្វី…

រាជធានីភ្នំពេញ ៖ ការសុំអភ័យទោសពិតប្រាកដអាចជួយបង្កើតទំនាក់ទំនងល្អ និងពិតប្រាកដជាមួយកូនៗ ។ ការសុំទោសពិតប្រាកដរបស់ឪពុកម្តាយនឹងបង្ហាញកូនពីរបៀបទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ និងរបៀបសុំអភ័យទោស ។

តើការសុំទោសពិត គឺជាអ្វី ?

ខ្ញុំគិតថា ការសុំទោសជារឿងសំខាន់ ។ ប៉ុន្តែមិនមែនជាប្រភេទនៃការសុំអភ័យទោសដែលយើងជាឪពុកម្តាយត្រូវបានល្បួងឱ្យប្រើញឹកញាប់ទេ ។ ការសុំទោសរបៀប «ប៉ាម៉ាក់សូមអភ័យទោស ប៉ុន្តែ …» ។ ឧទាហរណ៍ «ប៉ាម៉ាក់សុំទោស ប៉ុន្តែវាដល់ពេលគេងហើយ» ឬ «ប៉ាម៉ាក់សុំទោសដែលទុកកូនចោល តែឥឡូវប៉ាម៉ាក់មកដល់ហើយ» ។

ការសុំទោសទាំងនេះមិនមែនជារឿងពិតទេ ឃ្លាទាំងនេះហាក់ដូចជាការទន់ភ្លន់នៅមានកម្រិត ហើយវាហាក់ដូចជាសញ្ញាបង្ហាញថា អ្វីដែលមិនល្អកំពុងតែកើតឡើង ហើយប៉ាម៉ាក់ សង្ឃឹមថា កូននឹងមិនចចេសឡើយ ។

ការសុំទោសពិតមានសារៈសំខាន់ណាស់ សូម្បីតែចំពោះទារក និងកុមារតូចក៏ដោយ ។ សាកគិតទៅមើល គ្រប់ពេលដែលក្មេងចេះដើរតេះតះស្តាប់មនុស្សធំប្រាប់ពួកគេថា «កូនបានវាយប្អូនប្រុសរបស់កូនហើយ យកសត្វរបស់មិត្តភក្តិកូនហើយ … ឥឡូវ និយាយសុំទោសភ្លាម ។ តើយើងដឹងពីរបៀបអភ័យទោសយ៉ាងដូចម្តេច ? ចម្លើយ គឺយើងរៀនដោយឆ្លងកាត់វា ។ 

ការសុំទោសពិតប្រាកដ គឺជាការដែលបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលមនុស្សធំបានធ្វើខុសក្នុងន័យសាមញ្ញដែលកុមារអាចយល់បានដោយងាយដូចជា «ប៉ាម៉ាក់បានស្រែកដាក់កូន ប៉ាម៉ាក់មិនគួរធ្វើបែបនេះទេ ។ ប៉ាម៉ាក់សុំទោសសម្រាប់រឿងនោះ» ។

អ្នកមិនត្រូវមានលេស ឬឆ្លើយដូចខាងក្រោមនេះទេ ។ ឧទាហរណ៍ នេះមិនមែនជាការសុំទោសពិតទេ ៖ «ប៉ាម៉ាក់សុំទោសចំពោះការស្រែកដាក់កូន ប៉ុន្តែមកពីកូននិយាយមិនស្តាប់ ហើយធ្វើឱ្យប៉ាម៉ាក់មិនសប្បាយចិត្ត» ។

តើការសុំទោសពិតប្រាកដបង្រៀនកូនៗអ្វីខ្លះ ?

ការសុំអភ័យទោសពិតប្រាកដរវាងមនុស្សធំ និងកុមារបានបង្រៀននូវរឿងសំខាន់បីយ៉ាង ។ ទីមួយ ពួកគេបង្ហាញក្មេងៗពីរបៀបទទួលស្គាល់ភាពខុសគ្នារវាងអ្វីដែលត្រូវ និងអ្វីដែលខុស (នេះហៅថាមនសិការ ហើយងាយស្រួលធ្វើ) ។

ទីពីរ ការសុំអភ័យទោសពិតប្រាកដជួយមនុស្សពេញវ័យបង្កើតទំនាក់ទំនងពិតប្រាកដជាមួយកូនៗរបស់ពួកគេ ។ ការជួសជុលកំហុស (ការសុំអភ័យទោស) អាច និងជាញឹកញាប់ធ្វើឱ្យទំនាក់ទំនងឈានដល់កម្រិតថ្មីមួយ ។

ចុងបញ្ចប់ ការផ្តល់ការសុំទោសពិតប្រាកដបង្រៀនក្មេងៗ (សូម្បីតែក្មេងតូចៗផងដែរ) ឱ្យទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ និងវិធីសុំអភ័យទោស ។ វាមានថាមពល សេចក្ដីស្រឡាញ់ និងចិត្ដទូលាយក្នុងការអភ័យទោស ។

សារៈសំខាន់នៃការទទួលកំហុស

ការសុំទោសពិត នៅពេលអ្នកទទួលខុសត្រូវចំពោះកំហុសរបស់អ្នក អ្នកអាចនឹងប្តេជ្ញាថានឹងធ្វើឱ្យកាន់តែប្រសើរឡើង ឬលែងប្រព្រឹត្តកំហុសទៀត ហើយសុំការអភ័យទោសទាញអ្នកឱ្យកាន់តែជិតគ្នា ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។