រឿងមិនពិតអំពីឱសថព្យាបាលកូវីដ កំពុងក្លាយជាអាវុធគ្រោះថ្នាក់នៅឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ៖ ជាមួយការកើនឡើងករណីកូវីដ១៩ នៃវីរុសបំប្លែងខ្លួនថ្មី «Delta» នៅក្នុងប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមានអ្នកឆ្លង
ឥណ្ឌូនេស៊ី ៖ ជាមួយការកើនឡើងករណីកូវីដ១៩ នៃវីរុសបំប្លែងខ្លួនថ្មី «Delta» នៅក្នុងប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមានអ្នកឆ្លង
ឥណ្ឌូនេស៊ី ៖ ជាមួយការកើនឡើងករណីកូវីដ១៩ នៃវីរុសបំប្លែងខ្លួនថ្មី «Delta» នៅក្នុងប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមានអ្នកឆ្លង និងស្លា.ប់យ៉ាងច្រើន ដែលជាក្តីបារម្ភបំផុតនោះ។ ស្រាប់តែបច្ចុប្បន្នកំពុងមានព័ត៌មានមិនពិតជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាបណ្តាញសង្គមអំពីផលិតផល និងឱសថដែលអះអាងថា អាចព្យាបាល និងបង្ការជំងឺកូវីដ១៩ កំពុងក្លាយជាអាវុធដ៏គ្រោះថ្នាក់ ក្នុងប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី ៤ ពិភពលោកមួយនេះ។
ការចែករំលែកមួយថា ការប្រើថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតឈ្មោះថា Ivermectin កំពុងទទួលការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអះអាងមិនត្រឹមត្រូវថា អាជ្ញាធរឥណ្ឌូនេស៊ីបានផ្តល់ការយល់ព្រមឱ្យប្រើប្រាស់បន្ទាន់។ ប៉ុន្តែថ្នាំនេះ កំពុងស្ថិតក្នុងការសាកល្បងនៅឡើយ។ ហើយរហូតដល់ពេលនេះ មិនទាន់ត្រូវបានរកឃើញថា វាជាថ្នាំសម្រាប់ការព្យាបាលកូវីដ១៩ នៅឡើយទេ។
រីឯវីដេអូមួយចំនួន បានបង្ហាញពីប្រជាជនឥណ្ឌូនេស៊ីប្រញាប់ប្រញាល់ទិញទឹកដោះគោម៉ាកខ្លាឃ្មុំ។ ដោយរឿងនេះកើតឡើង បន្ទាប់ពីមានការលេចចេញដំណឹងលើប្រព័ន្ធ WhatsApp ថា ការផឹកទឹកដោះគោម៉ាកនេះ អាចជួយផលិតអង្គបដិប្រាណការពារ ការឆ្លងកូវីដ១៩ ដែលនាំឱ្យតម្លៃទឹកដោះគោឡើងដល់៤៥៥%។ ខណៈមិនមានភស្តុតាងណាមួយពីអ្នកជំនាញ ជាពិសេសខាងក្រុមហ៊ុនផ្ទាល់ដែលអះអាងពីផលិតផលរបស់ខ្លួន ដូចការលើកឡើងមិនពិតនោះទេ។
ដោយឡែក ការផ្សព្វផ្សាយមួយទៀត លើបណ្តាញសង្គម Twitter និង Facebook កំពុងត្រូវបានចែកចាយយ៉ាងទូលំទូលាយ អំពីផលិតផលមួយមានឈ្មោះថា Propolis ដែលត្រូវបានពណ៌នាថាជាថ្នាំបង្កើនប្រព័ន្ធភាពស៊ាំ។ ដោយមនុស្សជាច្រើនអះអាងថា ផលិតផលនេះ ជួយការពារអ្នកប្រឆាំងនឹងកូវីដ១៩។
Propolis ជាសារធាតុធម្មជាតិផលិតចេញពីឃ្មុំ និងត្រូវបានលក់នៅឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ២០១៨ គឺជាឱសថបុរាណ និងអាហារបំប៉នសុខភាពមួយ។ ខណៈអ្នកជំនាញអះអាងថា វាអាចជួយប្រឆាំងនឹងវីរុសបានពិតមែន ប៉ុន្តែមិនមែនសម្រាប់ការពារ ការឆ្លងកូវីដ១៩នោះទេ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ