ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធ​រវាង​ក្រុម​ចោរប្ល.ន់ និង​សមត្ថកិច្ច ក្រោយ​ស៊ើប​ដឹង​កន្លែង​លាក់ខ្លួន

2 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ដែល​ធ្វើ​សកម្មភាព​ប្ល.ន់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​យ៉ាង​កក្រើក ត្រូវ​បាន​កម្លាំង​នគរបាល​

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ដែល​ធ្វើ​សកម្មភាព​ប្ល.ន់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​យ៉ាង​កក្រើក ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​ខេត្ត​ឆ្មក់​ចុះ​ចាប់ខ្លួន​ភ្លាម​ៗ ខណ​:​ពួក​គេ​ធ្វើ​សកម្មភាព​ប្ល.ន់​រួច នាំ​គ្នា​ពួន​លាក់ខ្លួន​នៅ​ក្នុង​គុម្ពោធព្រៃ​វាលស្រែ​មួយ​កន្លែង ។

ហេតុការណ៍​នគរបាល​បង្ក្រាប​ក្រុម​ចោរប្លន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជនសង្ស័យ ដែល​នគរបាល​ឆ្មក់​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មាន​ចំនួន​៥​នាក់ រួម​មាន ១-ឈ្មោះ វ៉ៃ អិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ២-ឈ្មោះ ស្រស់ វណ្ណ​នេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​៣-ឈ្មោះ ទួន ស្រី​យ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទាំង​ពីរ​នាក់ រស់​ភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ៤-ឈ្មោះ បុល រ័​ត្ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​៥-ឈ្មោះ យឿ​ន ឈួ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​អធិការ​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ៖ កាលពី​វេលា​ម៉ោង​៦និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ មាន​ករណី​ប្ល.ន់១​លើក នៅ​ចំណុច​ដីចំការ​ជាប់មាត់​អូរ ស្ថិត​ក្នុងភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ដដែលបាន​បន្ត​ថា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សាលា​ក្រៅ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សាលា​ក្រៅ ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា តាំងពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ចុះ​ប្រតិបត្តិការ ជា​បន្តបន្ទាប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ខណ​:​មានការ​សង្ស័យ​ពី​ទីកន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​សាលា​ក្រៅ ក៏​បាន​បែងចែក​ជា​២​ក្រុម ក្នុង​ការ​ចុះ​ប្រតិបត្តិការ ។ លុះដល់​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល ចុះ​បង្ក្រាប​នៅ​ចំណុច​ចម្ការ​ដំឡូង​មី​ខាងកើត​ស្តង់​ដំឡូង​មី​បុរស​ម្នាក់​ឈ្មោះ តា​ឡិ ។ ស្រាប់តែ​ពេល​នោះ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឆ្លងកាត់ ដោយ​មានការ​សង្ស័យ ក៏​ហៅ​សាកសួរ ។ តែ​ជនសង្ស័យ​មិន​ឈប់ បាន​ជិះ​រត់គេច​យ៉ាង​លឿន ទើប​កម្លាំង​នគរបាល ជិះ​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​កើតហេតុ​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ជនសង្ស័យ​ក៏​បាន​ផ្ទុះអាវុ.ធ​មក​លើ​កម្លាំង​សមត្ថកិច្ច​ចំនួន​៥​គ្រាប់ ។

តាមប្រភពដដែល​បាន​​បញ្ជាក់​ថា កម្លាំង​នគរបាល ក៏​បាន​បា.ញ់​តបត​ចំនួន​៧​គ្រាប់​ទៅ​វិញ ហើយ​សភាព​ការ​កាន់តែ​ក្តៅ កម្លាំង​នៃ​អធិការដ្ឋាន​ស្រុក មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន ទើប​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ (​ធ្ងន់​-​ស្រាល​) កម្លាំង​ផែន​សន្តិសុខ និង​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ខាងលើ​តែ​ម្តង ។

វត្ថុ​តាង​ដែល​ដកហូត​រួម​មាន អាវុ.ធ​ខ្លី​កែ​ច្នៃ​ចំនួន​១​ដើម អាវុ.ធ​វែង​កែ​ច្នៃ​ប្រើ​ខ្យល់​ចំនួន​១​ដើម កាំបិត​ខ្លី​ចំនួន​១​ដើម គ្រាប់កាំភ្លើង​AK ចំនួន​៧​គ្រាប់ ។

បច្ចុប្បន្ន​ ​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕