ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រថយន្ត​ធុន​ធំ ប្រមូលផ្ដុំ តវ៉ា​ទៅ​ក្រសួង ឲ្យ​បន្ថែម​ទម្ងន់​ផ្ទុក​បាន​លើស​មុន និង​កុំ​ចាប់​រក្សា​ទុក​១​ឆ្នាំអី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការ​ណ៏​ជាបឋម​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០២១​នេះ តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ មាន​ក្រុម​រថយន្ត​ធុន​ធំ ប្រមូលផ្ដុំ​គ្នា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការ​ណ៏​ជាបឋម​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០២១​នេះ តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ មាន​ក្រុម​រថយន្ត​ធុន​ធំ ប្រមូលផ្ដុំ​គ្នា តវ៉ា​ទៅ​ក្រសួង​សាធារណការ កុំ​ឲ្យ​ចាប់​រថយន្ត​របស់​ពួក​គេ​រក្សា​ទុក​មួយ​ឆ្នាំ ត្រឹម​ពិន័យ​បាន​ហើយ និង​សុំ​ក្រសួង​បន្ថែម ទម្ងន់​ផ្ទុក​អោយ​បាន​លើស​មុន ។

ការ​ប្រមូលផ្តុំ​នៅ​មាននៅ​ឡើយ ខណៈ​គេ​សង្កេត​ឃើញ​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​នៅ​កន្លែង​តវ៉ា ផង​ដែរ ។ (​ព័ត៌មាន​លម្អិត ផ្សាយ​ជូន​ជា​បន្ត​)

សូម​ជម្រាប​ថា កន្លងមកថ្មីៗនេះ លើ​ផ្លូវ​ព្រែក​ហូរ ត្រង់​ភូមិសាស្ត្រ​ព្រំប្រទល់​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល ក្រុមការងារ​ចល័ត​ចម្រុះ បាន​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ហើយ​បាន​ឃាត់​រថយន្ត ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូត​ដល់ ២១​តោន ។

ក្នុង​នោះ​ចាប់​បាន រថយន្ត ២​គ្រឿង ដែល​ជា​រថយន្ត​ដឹក​ជញ្ជូន បាន​ដឹក​លើស​ទម្ងន់​លើស​ពី​២០% នៃ​ទម្ងន់​ដែល​បាន​អនុញ្ញាត ត្រូវ​បាន​យក​មក​រក្សា​ទុក ចំនួន ១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​ទី​៦០ និង​តាម​សេចក្ដីជូនដំណឹង​លេខ​០៤៩ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ។

ក្រសួង សូម​ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ សារ​ជា​ថ្មី​ម្តងទៀត​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ