ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ប្រុស​ស្រី​២​នាក់​ឌុ​ប​គ្នា​ឆ្លងខេត្ត ​​យក​លុយ​​​ក្លែងក្លាយ​ចាយវាយ

2 ឆ្នាំ មុន
  • សៀមរាប

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​០២​នាក់ ពី​បទ​ធ្វើ​ចរាចរណ៍​ក្រដាសប្រាក់​រៀល​ក្លែងក្លាយ បន្ទាប់​ពី​ទទួល​បាន

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​០២​នាក់ ពី​បទ​ធ្វើ​ចរាចរណ៍​ក្រដាសប្រាក់​រៀល​ក្លែងក្លាយ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​។ ហេតុការណ៍​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ស្វាយ​លើ ខេត្តសៀម​រាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​ប្រាប់​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​យើង​បាន​ចុះ​ធ្ចើ​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់ និង​វត្ថុ​តាង យក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការខេត្ត​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​នេះ មាន ៖ ១-​ឈ្មោះ រ៉េ​ត ពន្លក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​បា​ខម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​២-​ឈ្មោះ លឹ​ម ឡៃ​ហ៊ា​ង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​បា​ខម ឃុំ​សំពង​ជៃ ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ។ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ចរាចរណ៍​នូវ​រូបិយ​វត្ថុ និង​រូបិយ​បណ្ណ​ក្លែងក្លាយ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។

ក្រោយ​សួរនាំ​រួច ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ពី​ខេត្តព្រះវិហារ មក​កាន់​ខេត្តសៀមរាប រួច​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៦៤ ដោយ​នាំ​យក​ក្រដាសប្រាក់ ក្លែងក្លាយ (​ក្រដាសប្រាក់​៥០០០០​រៀល និង​១០០០០​រៀល​) មក​ចាយ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​លើ នេះ​ពិតប្រាកដ​មែន​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ឆែកឆេរ​នៅ​ក្នុង​កាបូប​ជនសង្ស័យ ហើយ​ក៏​រក​ឃើញ​ក្រដាសប្រាក់​ក្លែងក្លាយ​ចំនួន ១៥, ៧០០,០០០​រៀល (​ដប់​ប្រាំ​លាន​ប្រាំពីរ​សែន​រៀល​) ក្នុង​នោះ​ក្រដាស​៥០០០០​រៀល ចំនួន​១៣, ៩០០,០០០​រៀល (​ដប់​បី​លាន​ប្រាំបួន​សែន​រៀល​) ក្រដាស​១០០០០​រៀល ចំនួន​១,៨០០,០០០​រៀល (​មួយ​លាន​ប្រាំបី​សែន​រៀល​) និង​ប្រាក់​រៀល (​ប្រាក់សុទ្ធ​) មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រៅពី​នោះ សមត្ថកិច្ច​ក៏​រក​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ ប័ណ្ណបើកបរ ទូរស័ព្ទ​ដៃ កាត​ទូរស័ព្ទ Metfone និង​កាត​ទូរស័ព្ទ Smart មួយ​ចំនួន​ទៀត​។ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០២​នាក់​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ