ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​អនុម័ត​ប្រើបន្ទាន់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក ទោះ​មិន​ទាន់​បញ្ចប់​ការ​សាកល្បង

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ រដ្ឋាភិបាល​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា បាន​សម្រេច​អនុម័ត​ការ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដែល​

តៃវ៉ាន់ ៖ រដ្ឋាភិបាល​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា បាន​សម្រេច​អនុម័ត​ការ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក (Medigen Vaccine Biologics Corp)​។ ដែល​នេះ​ជា​ជំ​ហ៊ាន​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ ដើម្បី​បង្កើត​វ៉ាក់សាំង​ដោយ​ផ្ទាល់ខ្លួន​។

បេក្ខភាព​វ៉ាក់សាំង​មានឈ្មោះ​ថា MVC-COV1901 ដែល​ទទួល​បានការ​អនុម័ត​ខាងលើ នៅ​មិន​ទាន់​បញ្ចប់​ការ​សាកល្បង​ក្នុង​មន្ទីរពិសោធន៍ និង​មិន​ទាន់​មាន​ទិន្នន័យ​អំពី​ប្រសិទ្ធភាព​របស់​វា​នៅឡើយ​ទេ​។ ប៉ុន្តែ​ក្រសួងសុខាភិបាល​តៃវ៉ាន់​បាន​អះអាង​ថា ការ​សិក្សា​បង្ហាញ​ថា អង្គ​ប​ដិ​ប្រាណ​ដែល​បង្កើត​ឡើង​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​នេះ មិន​ខុស​គ្នា​ប៉ុន្មាន​ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ឡើយ​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​មានការ​ព្រួយបារម្ភ​ណាមួយ​អំពី​សុវត្ថិភាព​នៃ​បេក្ខភាព​វ៉ាក់សាំង​ក្រុមហ៊ុន Medigen អំឡុង​ពេល​នៃ​ការ​សាកល្បង​។ ដោយ​ក្រុមហ៊ុន​ត្រូវ​បង្ហាញ​របាយការណ៍​ប្រចាំខែ​ស្តី​ពី​សុវត្ថិភាព​បេក្ខភាព​វ៉ាក់សាំង MVC-COV1901 ដែល​បង្កើត​ឡើង​សម្រាប់​មនុស្ស​អាយុ​លើស​ពី​២០​ឆ្នាំ ដោយ​តម្រូវ​ចាក់​២​ដូ​ស ក្នុង​រយៈពេល​២៨​ថ្ងៃ​។

រដ្ឋាភិបាល​តៃវ៉ាន់​កាលពី​ខែឧសភា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Medigen និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយទៀត UBI Pharma សម្រាប់​ភាគី​ទាំង​ពីរ​លើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​៥​លាន​ដូ​ស​រៀងខ្លួន និង​ឈាន​រហូត​ដល់​ការ​ផ្គត់ផ្គង់​សរុប​ចំនួន ២០​លាន​ដូ​ស នៅ​ពេល​ក្រោយ​។

សូម​ជម្រាប​ជូន​ថា តៃវ៉ាន់​បាន​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន កាលពី​ខែ​មុន​។ បន្ទាប់​ពី​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ជិត​៦​លាន​ដូ​ស​ពី​ជប៉ុន និង​សហរដ្ឋអាមេរិក ព្រមទាំង​ការ​ចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ផលិត​ផ្សេង​ៗ ដោយ​ផ្ទាល់​តែ​ម្តង​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ