ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន ៥​នាក់ និង​រកឃើញ​វិជ្ជមាន​ចំនួន ១២​ករណី​

2 ខែ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន ៥​នាក់ (​ស្រី​ម្នាក់​) និង​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩…

​ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន ៥​នាក់ (​ស្រី​ម្នាក់​) និង​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១២​នាក់​។ ក្រោយពី​ព្យាបាល​អស់​រយ​:​ពេល​ជាច្រើន​ថ្ងៃ អ្នកជា​សះ​ស្បើយ ទាំង ៥​នាក់ ត្រូវបាន​គេ​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ បន្ទាប់ពី​លទ្ធផល​តេស្ត​របស់​មន្ទីរពិសោធន៍​ពីរលើក អវិជ្ជមាន តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​បន្ត​ចំនួន ១៤​ថ្ងៃ​ទៀត​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដោយ​យោងតាម​លទ្ធផល​តេស្ត​រហ័ស (Rapid Test) ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន ប្រចាំការ​នៅតាម​គោលដៅ​របស់​ខេត្ត បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១២​ករណី ដូចខាងក្រោម​៖ ទី​១. ឈ្មោះ សួស នី​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​២. ឈ្មោះ ទ្រី សេង​ឃៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទាំងពីរ​នាក់ រស់នៅ​ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ទី​៣. ឈ្មោះ ពោត ប៊ុន​គីម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ជុំ ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ទី​៤. ឈ្មោះ វ៉ាន សុ​វ័​ន្ត ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​គោក ឃុំ​របស់​មង្គល ស្រុក​មោង​ឫ ស្សី ខេត្តបាត់ដំបង ទី​៥. ឈ្មោះ ម៉ន ម៉ៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ទី​៦. ឈ្មោះ សុខ វ៉ោ​ក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ទី​៧. ឈ្មោះ រឿង ណុ​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បួន ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក​ទី​៨. ឈ្មោះ មិត្ត ឧស្សាហ៍ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទី​៩. ឈ្មោះ ផុន ស៊ីនួន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ទី​១០. ឈ្មោះ ផុន សុវណ្ណនី​តា ភេទ​ស្រី អាយុ​១០​ឆ្នាំ ទី​១១. ឈ្មោះ វ៉ាន ដា​នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ និង​ឈ្មោះ កែវ លីដា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទាំង​៥​នាក់​នេះ បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​មកពី​ខេត្តកំពត​។

​ប្រភព​បន្តទៀតថា រដ្ឋបាលខេត្ត​ប៉ៃលិន ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន ហើយ​សូម​ចូលរួម​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ នី​យ៉ា​