ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ នៅ​សៀមរាប មាន​អ្នក​ឆ្លង​កូ​វីដ ១៩១​នាក់ និង​ជាសះស្បើយ ១៩៦​នាក់​

2 ឆ្នាំ មុន
  • សៀមរាប

​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ សរុប​ចំនួន ១៩១​នាក់ និង​ជាសះស្បើយ…

​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ សរុប​ចំនួន ១៩១​នាក់ និង​ជាសះស្បើយ ១៩៦​នាក់​។​

​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៩៦​នាក់ និង​ជាសះស្បើយ ចំនួន​៦២​នាក់​។ រីឯ​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​៩៥​នាក់ និង​ជាសះស្បើយ ចំនួន​១៣៤​នាក់​។​

​សូមបញ្ជាក់ថា ខេត្តសៀមរាប មកដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣០២២​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១២២៧​នាក់ ស្លាប់ ២៦​នាក់ និង ១៧៦៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។

​រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ឱ្យបាន​គ្រប់ ១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ