ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន New Horizons នឹង​ខិត​ជិត​ព្រះអាទិត្យ​នៅ​ឆ្នាំ​2038

8 ឆ្នាំ មុន

យាន​អង្កេត​ការណ៍ New Horizons បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ ដោយ​បាន​ទៅ​ដល់​ភព​ព្លុ​យ​តុង និង​ភព​រណប​របស់​វា​ចំនួន​៥​ផ្សេង​ទៀត​កាលពី​ខែកក្កដា ២០១៥ ។ យានអវកាស​នេះ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​ខ្សែក្រវាត់

យាន​អង្កេត​ការណ៍ New Horizons បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ ដោយ​បាន​ទៅ​ដល់​ភព​ព្លុ​យ​តុង និង​ភព​រណប​របស់​វា​ចំនួន​៥​ផ្សេង​ទៀត​កាលពី​ខែកក្កដា ២០១៥ ។ យានអវកាស​នេះ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​ខ្សែក្រវាត់ Kuiper Belt ជា​កន្លែង​យាន​សិក្សា​ពី ផ្នែក​ៗ​តូច និង​មាន​ផ្ទាំង​ទឹកកក ។ ដំណើរ​ស្រាវជ្រាវ​នេះ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២២​ឯណោះ ។

បន្ទាប់​ពី​ចាប់ផ្តើម​ដំណើរ​ទៅ​កាន់​ព្រំ​ដែល​ដែល​អ្នក​វិទ្យាសាស្ត្រ​ស្គាល់​ថា ខាងក្រៅ​បរិយាកាស Heliosphere កន្លែង​ខ្យល់​ព្រះអាទិត្យ​ប៉ះ​ជាមួយនឹង​ដួងតារា​ក្នុង​តំបន់​កម្រិត​មធ្យម ។ នៅ​ឆ្នាំ​២០៣៨ វា​នឹង​ខិត​ទៅ​ដល់​ព្រះអាទិត្យ​ក្នុង​រយៈ​ចម្ងាយ​១០០ ឯក​តា​តារាសាស្ត្រ (AU) ស្មើនឹង​១០០​ដង​នៃ​រយៈ​ចម្ងាយ​ចន្លោះ​ពី​ផែនដី និង​ព្រះអាទិត្យ ។

បន្ទាប់​មក​វា​នឹ​បន្តដំណើ​ឆ្ពោះទៅ​ក្រុម​ផ្កាយ​ទី​៩ នៃ​ផ្កាយ​ចំនួន ១២​ឈ្មោះ​ថា Sagittarius វា​តំណាង​ឱ្យ Centaur ពោល​គឺ​មនុស្ស​ពាក់កណ្តាល​សត្វ​ពាក់កណ្តាល​ដៃ​កាន់​ធ្នូ និង​រួម​បញ្ចូល​ទាំង​ប្រហោង​ខ្មៅ Black Holes នៅ​ចំណុចកណ្តាល​នៃ​ហ្គា​ឡាក់​ស៊ី​របស់​ពួក​យើង ។ 

រយៈ​ចម្ងាយ​១០០​ឯក​តា តារាសាស្ត្រ AU របស់​យាន New Horizons មាន​ន័យ​ថា​ធ្វើ​ដំណើរ​១៣​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​ប្រហែលជា ២៩.០០០​ម៉ៃ ក្នុង​១​ម៉ោង ។ ប៉ុ​ន្តែ​វា​នៅ​យឺត​ជាង​យាន Voyager 1 ដល់​ទៅ​៤​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​ឯណោះ ។ ខណៈ​ពេល​យាន Voyager 1 ហោះ​កាត់​ភព​សៅរ៍ និង​ភព​រណប​របស់​វា Titan ៕