ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​បរិច្ចាគ​ជួយ​ជនភៀសខ្លួន​ក្នុង​ឆ្នាំ​2016​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ

8 ឆ្នាំ មុន

អគ្គលេខាធិការ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ​(UNGCR) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ថា បាន​ទទួល​ការ​បរិច្ចាគ​ប្រាក់​ឧបត្ថម្ភ​ពី​អន្តរជាតិ​ច្រើន​ជាង​៦៨៧,២​លាន​ដុល្លារ ដើម្បី​ផ្តល់​ទីជម្រក​ផ្នែក​មនុស្សធម៌​

អគ្គលេខាធិការ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ​(UNGCR) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ថា បាន​ទទួល​ការ​បរិច្ចាគ​ប្រាក់​ឧបត្ថម្ភ​ពី​អន្តរជាតិ​ច្រើន​ជាង​៦៨៧,២​លាន​ដុល្លារ ដើម្បី​ផ្តល់​ទីជម្រក​ផ្នែក​មនុស្សធម៌​ដល់​ជនភៀសខ្លួន​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​រំពឹង​ថា​អាច​មាន​ចំនួន​ដល់​ទៅ​៦០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ចាត់​ទុក​ថា​ជា​ប្រាក់​បរិច្ចាគ​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អគ្គលេខាធិការ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ​បង្ហាញ​ថា ការ​ផ្តល់​កិច្ចសន្យា​ពី​បណ្តា​ប្រទេស​បរិច្ចាគ​នោះ​បាន​កើតឡើង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​ដែល​រៀបចំ​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ប្រាក់​បរិច្ចាគ​នោះ​នឹង​បែងចែក​សម្រាប់​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​បន្ទាន់​មួយ​លើ​ជនភៀសខ្លួន​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​លើ​ពិភពលោក​រួម​មាន​ស៊ី​រី​, ស៊ូ​ដង់​ខាងត្បូង​,  អាហ្វ្រិក​កណ្តាល​, នី​ហ្សេ​រី​យ៉ា​, ប៊ូ​រុន​ឌី និង​យេ​មែន រួម​ទាំង​វិបត្តិ​នៃ​លំហូរ​ដ៏​លើសលុប​របស់​ជនភៀសខ្លួន​នៅ​ទ្វីបអឺរ៉ុប ។

លោក​អាន់​តូ​នី​ញូ​៉ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​ដើម្បី​ជនភៀសខ្លួន នៃ​អង្គការសហប្រជាជាតិ​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ដែល​បរិច្ចាគ ប៉ុន្តែ​បាន​បញ្ជាក់​ថា មាន​គម្លាត​ឆ្ងាយ​រវាង​ការ​ជួយ​សង្គ្រោះ​ដែល​ចាំបាច់​សម្រាប់​ជនភៀសខ្លួន និង​ធនធាន​ដែល​មាន​សម្រាប់​ការ​ជួយ​សង្គ្រោះ ។ កាលពី​ឆ្នាំ​២០១៥ ចំនួន​ប្រាក់​បរិច្ចាគ​ពី​អន្តរជាតិ​ដល់ UNHCR មាន​ច្រើន​ជាង​៥០០​លាន​ដុល្លារ និង​ស្ទើរតែ​ទាំងអស់​ជា​ប្រាក់​បរិច្ចាគ​ពី​រដ្ឋាភិបាល​របស់​ប្រទេស ផ្សេង​ៗ រួម​ទាំង​ពី​ឯកជន​ផង​ដែរ ៕