ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បក់​មក​មួយ​ប្រាវ បណ្តាល​ឱ្យ​បាក់​ដើម​ក្ងោក​មួយ​ដើម​សង្កត់​លើ​រថយន្ត​២​គ្រឿង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម​ក្ងោក​មួយ​ដើម​បាក់​រលំ​ដល់​គល់​សង្កត់​លើ​រថយន្ត​ចំនួន ២​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ខ្យល់​កន្ត្រាក់​បក់​មក​មួយ​ប្រាវ ខណៈ​ដែល​ម្ចាស់​ចត​ទុក​ចោល​ហើយ​នាំ​គ្នា​ទៅ​រក​ហូប​បាយ​នោះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ដើម​ក្ងោក​មួយ​ដើម​បាក់​រលំ​ដល់​គល់​សង្កត់​លើ​រថយន្ត​ចំនួន ២​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ខ្យល់​កន្ត្រាក់​បក់​មក​មួយ​ប្រាវ ខណៈ​ដែល​ម្ចាស់​ចត​ទុក​ចោល​ហើយ​នាំ​គ្នា​ទៅ​រក​ហូប​បាយ​នោះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​នៅ​ក្បែរ​របង​សាលា​បឋម​សិក្សា​ទួល​ស្វាយព្រៃ តាម​ផ្លូវ​លេខ​២០៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ចំនួន ២​គ្រឿង ដោយ​មួយ​គ្រឿង​គឺ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ស្លាក​លេខ កណ្ដាល ២C-៩៥៦៩ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៤៣៣ ចត​ទុក​ចោល​លើ​ចិញ្ចើម​ផ្លូវ​ក្រោម​ឈើ ហើយ​ម្ចាស់​នាំ​គ្នា​ទៅ​រក​ហូប​បាយ​បាត់​អស់​។ ពេល​ដែល​ម្ចាស់​ចត​រថយន្ត​ទាំង ២​គ្រឿ​ទុក​ចោល ហើយគ្នា​ទៅ​ហូប​បាយ​បាត់​អស់នោះ ក៏​ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​បោកបក់​មក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​បាក់​ដើម​ក្ងោក​មួយ​ដើម​ខាងលើ​សង្កត់​លើ​រថយន្ត​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ខ្យល់​បក់​មួយ​ប្រាវ​បណ្តាល​ឲ្យ​បាក់​ដើម​ក្ងោក​១​ដើម​នោះ បាន​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ក្រពឹត​ដំបូល ចំណែកឯ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បាក់​កញ្ចក់​មើល​ចំហៀង​ម្ខាង​ធ្លាក់​ទៅ​លើ​ដី​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ និង​បង្ក​គ្មាន​ការ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង បាន​នាំ​គ្នា​យករ​ណា និង​កាំបិត​មក​អារកាត់​យក​ដើម​ក្ងោក​មួយ​ដើម​ដែល​បាក់​ដល់​គល់​ចេញ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង ដែល​រង​ការ​ខូចខាត​យក​ទៅ​ធ្វើការ​ជួសជុល​វិញ​ផង​ដែរ​៕ ដោយ ៖ ភី ផល