ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​អះអាង​ថា មិន​ដែល​ផ្តល់​សិទ្ធិ​ឱ្យក្រុម​ហ៊ុន​ណាមួយ​​នាំ​ជ្រូក​ពី​​​ថៃមក​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់និងនេសាទ​បាន​អះអាងថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ខ្លួន​មិន​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ឡើយ​ ។ កា​រអះអាង​នេះ​ បន្ទាប់​ពី​មាន​សារព័ត៌មាន​មួយ​ចំនួន​ចេញ​ផ្សេង​ផ្សាយ​មានការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ នេះ​បើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់និងនេសាទ​បាន​អះអាងថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ខ្លួន​មិន​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ឡើយ​ ។ កា​រអះអាង​នេះ​ បន្ទាប់​ពី​មាន​សារព័ត៌មាន​មួយ​ចំនួន​ចេញ​ផ្សេង​ផ្សាយ​មានការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ នេះ​បើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​ដូច​ជា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា​ «រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពុំដែល​បាន​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឡើយ ពោល​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចូល​ជ្រូក​រស់​អាច​ដាក់​ពាក្យ​ស្នើ​សុំ ដោយ​ត្រូវ​បំពេញ តាម​វិធានការ​ដែល​ជា​ការ​តម្រូវ​ឱ្យ​អនុវត្ត​នីតិវិធី និង​វិធាន​បច្ចេកទេស​ចំនួន​១២​ចំណុច រវាង​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ការ​ចិញ្ចឹមសត្វ (DLD) នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ ហើយ​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន​០៦ ដែល​កំពុង​ទទួល​បាន​គោលការណ៍​នាំ​ជ្រូក​រស់​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ចំនួន​៤ ក្រុមហ៊ុន​ទទួល​គោលការណ៍​នាំឆ្លង
កាត់​»​។

ប្រភព​បន្ថែម​ថា ​ប្រជាជន​កម្ពុជា​ក៏​បានដឹង​ទាំងអស់​គ្នា​ថា ប្រទេស​ជិតខាង​យើង​ក៏​បាន​នឹង​កំពុង​ជួប​វិបត្តិ​នៃ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ ១៩ ខ្លាំងក្លា ដែល​ធ្វើ​ឱ្យ​បាត់បង់​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​នូវ ផលិតផល​សត្វ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន​តូច​បាន​ប្រើប្រាស់​កលល្បិច​គ្រប់យ៉ាង ដើម្បី​មានឱកាស​យក​ផលិតផល​កកស្ទះ​ពី​ស្រុក​គេ​មក​ចាក់​នៅ​កម្ពុជា ដោយ​មិន​បាន​គិត​ពី​ការ​ប៉ះពាល់​ដល់ ការ​ខាតបង់​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា និង​ពី​សុខភាព​សាធារណៈ​ឡើយ​។

ក្រសួង​ថា ​ថ្លៃដើម​ផលិត​ជ្រូក​សាច់​បាន​ប្រែប្រួល​ក្នុង​រង្វង់​ពី ៧ ៥០០​រៀល ទៅ ៩ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម មុន វិបត្តិ​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​ថ្លៃដើម​​ជ្រូក​សាច់រ​ស់បាន​កើនឡើង​ប្រមាណ​ពី ១០៥០០​រៀល ទៅ ១២ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ការ​ប្រែប្រួល​ថ្លៃដើម​ផលិត​ជ្រូក​សាច់​នេះ ដោយសារ​តម្លៃ​វត្ថុធាតុដើម ដូច​ជា ពោត ដំឡូង​ក្រៀម កាក​សណ្ដែកសៀង ម្សៅ​ត្រី និង​សារធាតុ​បន្ថែម​សម្រាប់​ផ្សំ​ចំ​រើ​សត្វ​បាន​កើនឡើង ប្រមាណ​ពី​២០​ទៅ​៣០%​។ ដោយឡែក ​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កើនឡើង​ប្រមាណ​៣​ដង ម្យ៉ាងទៀត កូនជ្រូក​ពូជ​សាច់​ក៏​បាន​ឡើងថ្លៃ​ពី ៧០ ទៅ ១០០​ដុល្លារ​ក្នុង​មួយ​ក្បាល ព្រមទាំង​ការ​ចំណាយ​បន្ថែម​លើ ការ​លើកកម្ពស់​ជីវ​សុវត្ថិភាព​នៅ​កន្លែង​ចិញ្ចឹមសត្វ​ដើម្បី​ការពារ​ជំងឺឆ្លង​សត្វ ជា​ពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ការ​ប្រើប្រាស់​ជំនាញ​បន្ថែម​)​។

ក្រសួង​ថា បើ​ទោះបី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួប​វិបត្តិ​សកល​ជំងឺ​កូ​វី​ដ​១៩ ក៏​តម្លៃ​ជ្រូក រស់​ក្នុងស្រុក​មិន​មានការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ ​គឺ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ១២ ៥០០​រៀល ទៅ ១៣ ៦០០ រៀល​ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​ទៅ​តាម​តំបន់​នីមួយ​ៗ ហើយ​តម្លៃ​ជ្រូក​សាច់​នាំ​ចូល​បាន​លក់​ថោក​ជាង ចន្លោះ​ពី ១០០​រៀល ទៅ​២០០​រៀល ក្នុង​មួយ​គីឡូក្រាម ពី​ជ្រូក​សាច់​រស់​ក្នុងស្រុក​។ ចំពោះ​តម្លៃ​សាច់ ជ្រូក​នៅ​លើ​ទីផ្សារ​បាន​ប្រែប្រួល​ចន្លោះ​ពី ២៣ ៥០០​រៀល ទៅ ២៦ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

ក្រសួង​បាន​គូសបញ្ជាក់​ថា«​ដោយសារ​ស្ថិរភាព​ថ្លៃ​ជ្រូក​សាច់​រស់​ជិត​ពីរ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ផលិតកម្ម​ជ្រូក​មានការ​កើនឡើង សមាជិក​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ធ្វើការ​បោះទុន​វិនិយោគ​បន្ថែម​លើ​ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ ពាណិជ្ជកម្ម​កាន់តែ​ធំ និង​ទំនើប​។ ជាក់ស្ដែង​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១ នេះ ការ​សុំ​បង្កើត​កសិដ្ឋាន ចិញ្ចឹម ជ្រូក​មាន​ចំនួន​៦១​កន្លែង ក្នុង​នេះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ពូជ​ជ្រូក​ចំនួន​៧​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម ជ្រូក​សាច់​ចំនួន ៥៤​កន្លែង ហើយ​ការ​នាំ​ចូល​ពូជ​ជ្រូក​មេ បា​ចំនួន ១៦ ៤០០​ក្បាល និង​កូនជ្រូក​ពូជ​ចំនួន ៧៨ ២៥០​ក្បាល​»​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ​ការ​ផ្គត់ផ្គង់​ជ្រូក​សាច់​រស់នៅ​ក្នុងស្រុក​បាន​រហូត​ដល់​៨៥% លទ្ធផល​ដ៏​ល្អ​នេះ​គឺ​បាន មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក៏​ដូច ជា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​តែងតែ​ពិភាក្សា​រិះរក​ដំណោះស្រាយ​សម​ស្រប ដើម្បី​លើក​ទឹក ចិត្ត​ដល់​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ឆ្លើយ​តប​តម្រូវការ​ទីផ្សារ និង​ឈាន​ឆ្ពោះទៅ​ការ​នាំ​ចេញ​នៅ​ពេល​ខាង​មុខដ៏​ខ្លី​។ លើស​ពី​នេះ​ទៅ​ទៀត សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏​ដូច​ជា​ប្រជា​កសិករ អ្នក​ចិញ្ចឹមសត្វ​បាន​សាទរ គាំទ្រ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​យកចិត្តទុកដាក់​រក្សា​បាន​នូវ​ស្ថិរភាព​តម្លៃ​ជ្រូក​រស់ និង​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មាន​ឆន្ទៈ​ក្នុង​ផលិត ជា​បន្ត​ទៀត​៕​

អត្ថបទសរសេរ ដោយ