ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជា អ្នកមិនគួរទម្រើសកូនពេក ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វាអាចរីករាយក្នុងការទិញអំណោយ ឬរបស់របរឱ្យកូនរបស់អ្នក ហើយវាក៏អាចមានអារម្មណ៍ល្អក្នុងការផ្តល់របស់របរដែលអ្នកមិនអាចមានកាលនៅពីក្មេង។ ពិធីជប់លៀងខួបកំណើតហួសប្រមាណ វិស្សមកាលខ្ជះខ្ជាយ គំនរអេឡិចត្រូនិក និងការកម្សាន្តឥតខ្ចោះ ……

រាជធានីភ្នំពេញ ៖ វាអាចរីករាយក្នុងការទិញអំណោយ ឬរបស់របរឱ្យកូនរបស់អ្នក ហើយវាក៏អាចមានអារម្មណ៍ល្អក្នុងការផ្តល់របស់របរដែលអ្នកមិនអាចមានកាលនៅពីក្មេង។ ពិធីជប់លៀងខួបកំណើតហួសប្រមាណ វិស្សមកាលខ្ជះខ្ជាយ គំនរអេឡិចត្រូនិក និងការកម្សាន្តឥតខ្ចោះ … ស្តាប់ទៅវាដូចជាកុមារភាពដ៏អស្ចារ្យមួយ ប៉ុន្តែការផ្តល់ឱ្យកូននូវទ្រព្យសម្បត្តិច្រើនពេក សិទ្ធិពិសេសច្រើនពេក ហើយឱកាសច្រើនពេក ពិតជាអាចមិនល្អសម្រាប់ពួកគេនោះឡើយ ។

ជាការពិត ក្នុងករណីខ្លះការចិញ្ចឹមកូនដោយទម្រើស ឬបណ្តោយហួសហេតុពិតជាបង្កើតនូវការធ្វេសប្រហែសហើយវាអាចមានផលវិបាកពេញមួយជីវិតសម្រាប់កុមារជាច្រើន ។

ប្រភេទនៃការទម្រើសកូន ៖ ការទម្រើសកូនពេកមិនមែនគ្រាន់តែជាការទិញអំណោយច្រើនលើសលុបក្នុងថ្ងៃឈប់សម្រាកនោះទេ តែវាក៏អាចពាក់ព័ន្ធនឹងការផ្តល់សេរីភាពដល់កុមារ និងវិន័យតិចតួចផងដែរ ។ក្រុមអ្នកស្រាវជ្រាវនៅគម្រោង Overindulgence បានកំណត់អត្តសញ្ញាណនៃការទម្រើសកូនហួសកម្រិត ៣ ប្រភេទ ៖

១. ផ្តល់ឱ្យច្រើនពេក ៖

– ការលេងច្រើនពេក សកម្មភាពច្រើនពេក ឬឧបករណ៍អេឡិចត្រូនិកច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់កុមារ ។ កុមារត្រូវការពេលវេលារង់ចាំ ហើយពួកគេក៏ត្រូវការឱកាស ដើម្បីរៀនពីរបៀបកម្សាន្តផងដែរ ។

– ការចិញ្ចឹមបីបាច់ហួសកម្រិត ៖ឪពុកម្តាយដែលធ្វើអ្វីច្រើនពេកសម្រាប់កូនៗអាចរារាំងពួកគេមិនឱ្យរៀនជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានឯករាជ្យ ។ ការជួយធ្វើកិច្ចការផ្ទះជំនួសកូន ឬប្រញាប់ជួយសង្គ្រោះកូនពីអារម្មណ៍មិនស្រួលទាំងអស់អាចរំខានដល់ការអភិវឌ្ឍដែលមានសុខភាពល្អរបស់កុមារ ។

– រចនាសម្ព័ន្ធទន់ភ្លន់ ៖ការមិនដាក់វិន័យគ្រប់គ្រាន់ ឬការកំណត់ណាមួយអាចរារាំងពួកគេពីការក្លាយជាមនុស្សពេញវ័យដែលមានវិន័យដោយខ្លួនឯង ។ នេះអាចរួមបញ្ចូលទាំងការមិនឱ្យកូនធ្វើការងារផ្ទះ ឬយល់ព្រមតាមគេគ្រប់ពេលដែលគេស្រែក ឬបង្ហាញអាការៈមិនព្រម ឬមិនសប្បាយចិត្ត ។

– ហេតុផលដែលឪពុកម្តាយទម្រើសកូន ៖ មានហេតុផលជាច្រើនដែលធ្វើឱ្យឪពុកម្តាយទម្រើសកូនពេក ។ មូលហេតុទូទៅបំផុត គឺពិរុទ្ធភាព (ការមានកំហុស) ។ ឪពុកម្តាយដែលធ្វើការច្រើនម៉ោងប្រហែលជាមិនចង់អនុវត្តក្បួនច្បាប់នៅពេលគាត់មកដល់ផ្ទះឡើយ ឬឪពុកម្តាយដែលមិនចេះថែរក្សា ឬមិនសូវនៅក្បែរកូនអាចព្យាយាមទូទាត់សងសម្រាប់ការមិននៅក្បែរដោយទិញអំណោយជាច្រើនឱ្យកូនទៅវិញ ។

មូលហេតុទូទៅមួយទៀតដែលឪពុកម្តាយទម្រើសកូនរបស់ពួកគេ គឺពួកគេចង់ឱ្យកូនៗពួកគេសប្បាយរីករាយ ។ ដូច្នេះ ជាជាងនិយាយថាទេ ហើយប្រថុយធ្វើបាបកូនៗ ពួកគេប្រគល់ឱ្យកូនគ្រប់យ៉ាង ហើយឱ្យកូនៗមានអ្វីដែលពួកគេចង់បាន ។

ពេលខ្លះ ឪពុកម្តាយគ្រាន់តែជាមនុស្សដែលមិនមានសមត្ថភាព និងមិនបានត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាឥរិយាបថ ។ ពួកគេមិនដឹងពីរបៀបដើម្បីឆ្លើយតបទៅនឹងភាពតានតឹង និងភាពមិនចុះសម្រុងឡើយ ។ ដូច្នេះដើម្បីធ្វើឱ្យជីវិតមានភាពងាយស្រួលក្នុងរយៈពេលខ្លី ពួកគេខិតខំយ៉ាងខ្លាំង ដើម្បីចៀសវាងការដាក់វិន័យកូនៗ ។

ឪពុកម្តាយខ្លះចង់បំពេញនូវបទពិសោធន៍មិនល្អរបស់ពួកគេកាលពីកុមារភាព ។ ឪពុកម្តាយដែលធំឡើងនៅក្នុងភាពក្រីក្រប្រហែលជាចង់ធ្វើឱ្យប្រាកដថា កូនៗរបស់ពួកគេ មានអ្វីដែលពួកគាត់មិនធ្លាប់មានកាលពីនៅក្មេង ។

២. ហេតុអ្វីបានជាការទម្រើសកូនហួសប្រមាណ ?

នេះជាហេតុផលមួយចំនួនដែលអ្នកអាចគិតពីរដង មុនពេលផ្តល់អ្វីៗគ្រប់យ៉ាងដែលកូនចង់បាន ៖

– កូនរបស់អ្នកត្រូវរៀនថា គេអាចរស់នៅដោយគ្មានរបស់អ្វីទាំងអស់ ។ នៅពេលដែលកុមារទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន ពួកគេចាប់ផ្តើមគិតថា ពួកគេមិនអាចរស់នៅដោយគ្មានឧបករណ៍ថ្មីៗ ឬពួកគេមិនអាចរស់បានដោយគ្មានស្បែកជើងប៉ាតាថ្មីទេ ។ វាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនកូនៗរបស់អ្នកពីភាពខុសគ្នារវាងការចង់បាន និងតម្រូវការ ។

– កូនអ្នកអាចគិតថា សុភមង្គលកើតចេញពីទំនិញ ឬសម្ភារៈ ។ វាងាយស្រួលសម្រាប់ក្មេងៗក្នុងការចាប់ផ្តើមគិតថា មានរបស់របរច្រើននឹងជួយពួកគេដឹកនាំជីវិតដែលពេញចិត្តជាងមុន ។

– អ្នកអាចផ្ញើសារដែលមានទំនាក់ទំនងរវាងតម្លៃរបស់របរ និងតម្លៃខ្លួនឯង ។ ទ្រព្យសម្បត្ដិអាចក្លាយជានិមិត្តរូបរបស់កុមារដែលគិតថា វាចាំបាច់ក្នុងការបង្ហាញថា តើពួកគេមានប៉ុន្មាន ។

– កូនរបស់អ្នកប្រហែលជាមិនផ្តល់តម្លៃដល់អ្វីទាំងអស់ ។ នៅពេលកូនរបស់អ្នកមានគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងប្រដាប់ប្រដារលេងច្រើនពេក ពួកគេមិនអាចថែរក្សាវាបានល្អនោះទេ ។ គេប្រហែលជាមិនយកចិត្តទុកដាក់នៅពេលដែលអ្វីៗខូច ហើយមិនអាចកត់សម្គាល់ដឹងបាននៅពេលវត្ថុណាមួយត្រូវបានបាត់បង់ ។ ដូច្នេះកូនរបស់អ្នកនឹងមិនរៀនទទួលខុសត្រូវ ។

– កង្វះវិន័យបង្រៀនក្មេងៗថា ពួកគេមិនចាំបាច់អនុវត្តតាមច្បាប់ ។ នៅពេលដែលច្បាប់មិនត្រូវបានអនុវត្ឋ កុមារចាប់ផ្តើមជឿថា ច្បាប់មិនត្រូវអនុវត្តចំពោះពួកគេទេ ។ ពួកគេគិតថា ពួកគេធំលើសច្បាប់ ហើយពួកគេចាប់ផ្តើមជឿថា ពួកគេពិសេសជាងអ្នកដទៃ ។

– ការស្រាវជ្រាវបង្ហាញថា កុមារទម្រើសហួសប្រមាណអាចនឹងប្រឈមជាមួយបញ្ហាពេញមួយជីវិត ។ មនុស្សពេញវ័យដែលធ្លាប់បានទម្រើសនៅពេលកុមារបានរាយការណ៍ពីអារម្មណ៍មិនសប្បាយចិត្តរ៉ាំរ៉ៃ ។ ពួកគេភាគច្រើនរាយការណ៍អំពីការញ៉ាំ និងចំណាយច្រើន ។ លើសពីនេះទៀត ពួកគេជាច្រើនរាយការណ៍ពីភាពមិនសប្បាយចិត្តរ៉ាំរ៉ៃ និងបញ្ហាក្នុងការដោះស្រាយនូវការពិត ។

៣. ឈប់ទម្រើសកូន ៖

ប្រសិនបើអ្នកមានកំហុសឆ្គងក្នុងការទម្រើសកូន សូមជ្រើសរើសបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងគ្រួសាររបស់អ្នក។ ប្តេជ្ញាថានឹងបញ្ឈប់នូវឥរិយាបទមិនល្អដែលបង្កគ្រោះថ្នាក់ដល់កូនអ្នក។ នៅពេលអ្នកចាប់ផ្តើមនិយាយថាទេ ហើយឈប់ទម្រើសកូន អ្នកទំនងជានឹងឃើញមានបញ្ហាអាកប្បកិរិយាកើតឡើង ។ កូនរបស់អ្នកទំនងជានឹងសងសឹក ហើយធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់គាត់ ដើម្បីធ្វើឱ្យអន្តរាយដល់ការខិតខំរបស់អ្នក ។ ប៉ុន្តែប្រសិនបើអ្នកក្លាយជាអ្នកមានអំណាចកាន់តែខ្លាំង អ្នកនឹងបង្រៀនកូនអ្នកនូវជំនាញជីវិតដ៏មានតម្លៃដែលគាត់ត្រូវការ ដើម្បីក្លាយជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។