ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ទាំង ៦ សម្រាប់​សហគ្រិន មុន​ពេល​ចាប់ផ្តើម​អាជីវកម្មផ្ទាល់​ខ្លួន ​!

2 ខែ មុន

មិន​ថា​អ្នក​កំពុង​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម​ដំបូង ឬ​រៀបនឹង​ក្លាយ​ខ្លួន​ជា​សហគ្រិន​ក្តី អ្នក​គួរ​ស្វែង​យល់​អំពី​ភាព​ជា​សហគ្រិន និង​ការ​ធ្វើ​ជីវ​កម្ម​ឱ្យ​បាន​ច្រើន ជា​ពិសេស​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩​ ។ អ្នកជំនួញ​បាន​ណែនាំ​គ​ន្លឹ​ខ្លះ​ៗ ដើម្បី​ចែករំលែក ដល់​សហគ្រិន​វ័យក្មេង…

មិន​ថា​អ្នក​កំពុង​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម​ដំបូង ឬ​រៀបនឹង​ក្លាយ​ខ្លួន​ជា​សហគ្រិន​ក្តី អ្នក​គួរ​ស្វែង​យល់​អំពី​ភាព​ជា​សហគ្រិន និង​ការ​ធ្វើ​ជីវ​កម្ម​ឱ្យ​បាន​ច្រើន ជា​ពិសេស​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩​ ។ អ្នកជំនួញ​បាន​ណែនាំ​គ​ន្លឹ​ខ្លះ​ៗ ដើម្បី​ចែករំលែក ដល់​សហគ្រិន​វ័យក្មេង ​ឬ​ថ្មីថ្មោង អាច​ជួយ​អាជីវកម្ម​ពួក​គេ​ឱ្យ​រីក​ចម្រើន​និង​អភិវឌ្ឍន៍ ខាងក្រោម​នេះ​ជា​គន្លឹះ​សំខាន់​ៗ ៖

១. ទទួលស្គាល់​ការ​បរាជ័យ និង​រៀន​ពី​វា ​៖ មនុស្ស​ខ្លះ​ខ្លាច​ការ​បរាជ័យ ប៉ុន្តែ​សម្រាប់​សហគ្រិន ភាព​បរាជ័យ​ គឺជា​មេរៀន​និង​ជា​បទ​ពិសោធន៍ ការ​បរាជ័យ​គឺជា​គ្រូ​ដ៏​អស្ចារ្យ ដរាបណា​អ្នក​ចង់​រៀន​ពី​វា​ ។ ដូចដែល Kalish បាន​ចង្អុលបង្ហាញ​ថា​ ៖ «​ប្រសិនបើ​អ្នករៀន​បាន​ច្រើន​ពី​ការ​បរាជ័យ នោះ​អ្នក​ទទួល​បាន​ជោគជ័យ ​។ អ្នក​អាច​រៀន​ និង​វិភាគ​នៃ​ការ​បរាជ័យ មិន​ថា​តូច​ក្តី​ធំ​ក្តី ថា​ហេតុ​អ្វី​បានជា​វា​ខុស កន្លែង​ណា​ជា​កំហុស ? ដូចនេះ​ហើយ​វា​នឹង​ជួយ កែ​កំហុស​ទាំងនោះ ជួប​បញ្ហា​មួយ​ដោះ​មួយ ជួប​ច្រើន​ដោះ​ច្រើន ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មានបទពិសោធន៍​ក្នុង​ជីវិត​អាជីវកម្ម​ ។

២. អ្នក​ត្រូវ​រើស​យក​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ ​៖ ការ​ជ្រើសរើស​ក្រុម​ដែល​ត្រឹមត្រូវ គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម ដូចនេះ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​រឹង​មាំ អ្នក​ត្រូវ​ស្វែងរក​មនុស្ស​ដែល​ជា​អ្នកជំនាញ ក្នុង​វិស័យ​របស់​ពួក​គេ ហើយ​ជួល​ពួក​គេ រៀន​ពី​ពួក​គេ ឬ​ធ្វើ​ជា​ដៃគូ​ជាមួយ​ពួក​គេ​ ។ អ្នកខ្លះ​មិន​ចូល​ចិត្ត​ធ្វើ​ការងារ​ពេញ​ម៉ោង​នោះ​ទេ ដូចនេះ​អ្នក​អាច​ឱ្យ​ពួក​គាត់​ធ្វើការ​ជាមួយ​អ្នក ដោយ​ការ​ផ្តល់​ប្រឹក្សា និង​ណែនាំ​វិធីសាស្ត្រ​នានា និង​មានគំនិត​អភិវឌ្ឍន៍ ដល់​អ្នក​ ។

​៣. គិត​អំពី​ថ្ងៃ​អនាគត​ ៖ សហគ្រិន គួរ​មានការ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ មនុស្ស​ខ្លះ​គិត​ត្រឹម​ថ្ងៃនេះ ថ្ងៃស្អែក ឬ យ៉ាង​យូរ​ឆ្នាំ​ក្រោយ ។​ល​។ ប៉ុន្តែ​យើង​ជា​អ្នក​សហគ្រិន​មិន​អាច​គិត​ដូច​ពួក​គាត់​បាន​ទេ​ ។ Kalish មាន​ប្រសាសន៍​ថា ​៖ «​ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​តែ​ស្វែងរក អ្វី​ដែល​ជា​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ ដោយ​ការ​គិត​ពី​វិធី​ដើម្បី​ទាញ​យក​ផល​ចំណេញ ពី​ការ​ផ្លាស់​ប្តូរ​ដែល​កំពុង​កើតឡើង​ ។ អ្នក​មិន​ត្រឹមតែ​គិត​អ្វី​ៗ​ផ្លាស់​ប្តូរ​ក្នុង​បច្ចុប្បន្ន​កាលនោះ​ទេ ប៉ុន្តែ​ត្រូវ​គិត​ថា​នឹង​មាន​អ្វី​ផ្លាស់​ប្តូរ​នៅ​ពេល​អនាគត​ទៀត (​មាន​ចក្ខុ​វ​ស័​យ​វែង​ឆ្ងាយ​)» ​។

៤. ស្វែងរក​ឱកាស ​៖ ក្នុង​ភាព​ជា​សហគ្រិន ត្រូវ​គិត​មុន​ពីរ​បី​ជំហាន​ទៅ​មុខ ​។ Kalish ណែនាំ​ថា ​៖ «​វា​ប្រៀប​បាន​នឹង​អ្នក​ត្រូវ​យល់​អំពី​កន្លែង ដែល​ទីផ្សារ​កំពុង​ធ្វើ​ចលនា និង​រៀន​សង្កេត​មើល អ្វី​ដែល​កំពុង​កើតឡើង នៅ​ក្នុង​ពិភព​ធុរកិច្ច និង​វិភាគ​ពី​ការ​ផ្លាស់​ប្តូរ​ទាំងនោះ​។ សូម​ក្រឡេក​មើល​វិស័យ​ណា ដែល​កំពុង​ឈានមុខ​គេ ហើយ​វិស័យ​មួយ​ណា​កំពុង​ដើរ​ក្រោយ​គេ​។ គិត​អំពី​វិធី​ដើម្បី​ប្រើ​ឬ​បញ្ចូល​បច្ចេកវិទ្យា​ថ្មី ដើម្បី​កែ​លម្អ​ដំណើរការ​អាជីវកម្ម​របស់​អ្នក ដែល​មាន​ស្រាប់​ឬ​មិន​ទាន់​មាន​ ។ គិត​ទៅ​មុខ​អំពី​អ្វី​ដែល​អាច​នឹង​កើតឡើង បន្ទាប់​នៅ​ក្នុង​បច្ចេកវិទ្យា AI និង​និន្នាការ​អាជីវកម្ម​សកល ​។ បច្ចុប្បន្ន​បណ្តាញ​សង្គម​នានា និង​បច្ចេកវិទ្យា​ចុង​ក្រោយ តែ​មួយ​គត់​អា​ជួយ​អាជីវកម្ម​របស់​អ្នក​បាន ​។

​៥. កុំ​ខ្លាច​ក្នុង​ការ​ប្រថុយ​ ៖ ហានិភ័យ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ជំនួញ ជា​ពិសេស​នៅ​ពេល​អ្នក​នាំ​យក​ផលិតផល​ថ្មី ទៅ​កាន់​ទីផ្សារ​ឬ​ចូល​ទៅ​ក្នុង​វិស័យ​ថ្មី ប្រសិនបើ​អ្នក​ដើរ​ទីផ្សារ​ត្រូវ​នោះ​អាច​ចំណេញ​ឬ​ខាតបង់ ប៉ុន្តែ​កត្តា​សំខាន់​គឺ​ត្រូវ​ប្រថុយ​ហានិភ័យ ក្នុង​ករណី​ដែល​អ្នក​បាន​សិក្សា បាន​ថ្លឹងថ្លែង​ថា​វា​ជម្រើស​របស់​អ្នក អ្នក​បាន​គិត​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា​រួច​ហើយ ដូចនេះ​អ្នកធ្វើការ​សំរេចចិត្ត​ឱ្យ​បាន​ពេញលេញ​ ។ ការ​ប្រថុយប្រថាន គឺ​ធ្វើ​ឡើង​ដោយ​ប្រាជ្ញា កុំ​ធ្វើ​បើ​គ្រាន់តែ​ចង់​ធ្វើ​ទីផ្សារ​ប្រកួតប្រជែង​នោះ​ ។

​៦. ត្រៀមខ្លួន សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​បត់បែន ទៅ​តាម​ស្ថានការណ៍ ដែល​យើង​មិន​អាច​ដឹង​មុន ​៖ គ្រប់​គ្នា​សុទ្ធតែ​ដឹង បច្ចុប្បន្ន​ពិភពលោក​កំពុង​វឹកវរ ដោយសារ​កូ​វី​ដ ​១៩ អាជីវកម្ម​ខ្នាត​តូច​ធំ ជា​ច្រើន​ត្រូវ​ក្ស័យធន ដូចនេះ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់​មនុស្ស​គ្រប់​រូប ថា​គ្មាន​ហេតុការណ៍​មួយ​ដែល​យើង​អាច​ដឹង​មុន​នោះ​ទេ ​។ Kalish បាន​និយាយ​ថា​ ៖ «​ជំងឺ​រាតត្បាត​បាន​ធ្វើ​ឱ្យ​អ្វី​ៗ​គ្រប់យ៉ាង ផ្លាស់​ប្តូរជីវិត​រស់នៅ សេដ្ឋកិច្ច ឧស្សាហកម្ម អាជីវកម្ម ។​ល​។ រយៈពេល​ដ៏​ខ្លី​បាន ធ្វើ​ឱ្យ​មនុស្ស​ពី​ការ​ពី​ច​ង្ងា​យមក​វិញ ប៉ុន្តែ​អាជីវកម្ម​ភាគច្រើន​អាច​សម្រប​ខ្លួន​បាន ហើយ​អាជីវកម្ម​ដែល​មិន​សម្រប​ខ្លួន​បាន​នឹង​ត្រូវ​បោះបង់​ចោល​យ៉ាង​ឆាប់រហ័ស​»​។ ដូចនេះ អ្នក​ត្រូវ​បត់បែន​ទៅ​តាម​ស្ថានការណ៍ ស្ថានភាព​បច្ចុប្បន្ន និង​ធ្វើ​យ៉ាងណា​សម្រប​ខ្លួន​ឱ្យ​បាន​ ៕ ប្រភព ​៖ Forbes