ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោ​ង ខុន ក្រើន​រំលឹក​ប្រតិភូ​អត្ត​ព​លិ​ក​កម្ពុជា​រឿង​កូ​វី​ដ​ មុន​​ចេញដំណើរ​ទៅ​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោក​បណ្ឌិត​ថោ​ង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​

រាជធានី​ភ្នំពេញ​ ៖ ​លោក​បណ្ឌិត​ថោ​ង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១៩ ខែ​​កក្កដា ​បាន​អញ្ជើញ​ជា​កិត្តិ​យស​ក្នុង​ពី​ធី​ជួប​សំណេះសំណាល ជូន​ដំណើរ​ប្រតិភូ​អត្ត​ព​លិ​ក​កម្ពុជា​ដែល​នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​២០​ កក្កដា​ ឆ្នាំ​២០២១​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០​នៅ​ប្រទេស​ជប៉ុន​។

ថ្លែង​ក្រោយ​ពី​បញ្ចប់​ពិធី​សំណេះសំណាល ​លោក​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ទទួល​បន្ទុក​ជា​នាយ​បេសកកម្ម​ដែល​ត្រូវ​ដឹកនាំ​ប្រតិភូ​កីឡាករ​-​កីឡាការិនី​ទាំង​ពីរ​ប្រភេទ​ គឺ​ប្រភេទ​កីឡាអត្តពលកម្ម​និង​កីឡាហែលទឹក​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​លើក​នេះ​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ថា លោក​បណ្ឌិត​ថោ​ង ខុន​ បាន​ធ្វើការ​ក្រើនរំលឹក​នូវ​អ្វី​ដែល​ជា​ការ​ហាមឃាត់​រួចរាល់​ក្នុង​បរិបទ​ថ្មី​នៃ​ការ​ការពារ​កូ​វី​ដ​-១៩​នេះ​នៅ​ក្នុង​ដំណើរ​ចេញ​ទៅ​ដល់​កន្លែង​ប្រកួត​ហើយ​វិល​ត្រឡប់​មក​វិញ​ប្រកបដោយ​សុវត្ថិភាព​។

​លោក​ក៏​បាន​សម្ដែង​នូវ​ការ​លើកទឹកចិត្ត​យ៉ាង​កក់ក្ដៅ​បំផុត ហើយ​បាន​ធ្វើការ​ផ្ដាំផ្ញើរ​ដល់​កីឡាករ​-​កីឡាការិនី​និង​គ្រូបង្វឹក​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ឱ្យ​ការ​ប្រកួត​តំណាង​ឱ្យ​ប្រទេស​ជាតិ​នា​ពេល​នេះ​ទទួល​បាន​ជោគជ័យ ​។ ​យើង​ដឹង​ហើយ​ថា យើង​ទៅ​ពេល​នេះ​គឺ​យើង​ទៅ​ក្នុង​នាម​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​មាន​ភារកិច្ច​មួយ​ត្រូវ​តែ​បញ្ជូន​តំណាង​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ដែល​មាន​រយៈពេល​៤​ឆ្នាំ​ម្ដង​មួយ​នេះ​។​ដូច្នេះ​អត្ថន័យ​ខ្លឹមសារ​នៃ​ការ​ចូលរួម​ប្រកួត​ចូលរួម​ប្រកួត​នា​ពេល​នេះ​ក្រៅពី​ការ​ចូលរួម​ដើម្បី​ដល់​ម្ចាស់ផ្ទះ​ផង គឺ​ចូលរួម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​ផង ហើយ​ក៏​ជា​ការ​ចូលរួម​ដើម្បី​លើក​ទង់ជាតិ​កម្ពុជា ក្នុង​នាម​ជាស​មា​ជិ​ថ្មី​នៃ​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​។

លោក​វ៉ា​ត់ ចំរើន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក​បណ្ឌិត​ថោ​ង ខុន ​ជម្រុញ​ទៅ​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រកួត​ប្រកប​ទៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ គោរព​បទបញ្ជា​ប្រកួត គោរព​ម្ចាស់ផ្ទះ ​ព្រមទាំង​គោរព​តាម​ការ​វិនិច្ឆ័យ​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម​ដែល​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​ស​ក្ត័​សមជា​ប្រទេស​ដែល​មាន​សន្តិភាព អរិ​យ​ធ​ម៌​ល្អ មាន​សុ​ជីវធ​ម៌​ជា​ខ្មែរ ដែល​គោរព​ចំពោះ​គោលការណ៍​កីឡា​របស់​អន្តរជាតិ ដែល​ជា​ស្តង់ដារ​ត្រូវ​គោរព​ទាំង​អ​សើ​គ្នា​នៅ​លើ​ពិភពលោក​ ។​ ម្យ៉ាងវិញទៀត​ចំពោះ​ការ​ដណ្ដើម​មេដាយ​ឬ​ជ័យ​លា​ភី​យើង​ដឹង​ហើយ​ថា​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គេ​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​សង្ឃឹមថា ​អត្ត​ព​លិ​ក​របស់​យើង​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​បាន​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ អត្ត​ព​លិ​ក​ទាំងអស់​បាន​សំ​ម្ដែ​ង​នូវ​អំណរ​អរគុណ​ចំពោះ​ការ​ផ្ដល់​អនុសាសន៍​លើកទឹកចិត្ត​ល្អ​ៗ​ប្រកបដោយ​ភាព​កក់ក្ដៅ​បំផុត ព្រម​​ទាំង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់​ៗ៦០០​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ មិនតែប៉ុណ្ណោះ​ លោក​បណ្ឌិត​ថោ​ង ខុន​ ក៏​បាន​ថ្លែ​អំណរ​គុណ​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ តាម​រយៈ​លោក​អ៊ុ​ក សិទ្ធិ​ជាតិ​ ដែល​បាន​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ​យន្តហោះ និង​​ដោះស្រាយ​លើ​ប្រាក់​ហោប៉ៅ​បាន​ទាន់​ពេលវេលា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ