ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រង​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ ​ចាប់ពី​ថ្ងៃ​ទី​១៩ ​ដល់​២២​កក្ក​ដា ធ្វើ​ឲ្យ​មាន​ខ្យល់បោកបក់ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២២ កក្កដា កម្ពុជា​រង​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ មានឈ្មោះ​ថា សេ​ម​ប៉ា​កា​(CENPAKA)…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២២ កក្កដា កម្ពុជា​រង​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ មានឈ្មោះ​ថា សេ​ម​ប៉ា​កា​(CENPAKA) ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់ ។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​កា​រវិ​វត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​សកល និង​តំបន់ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្យុះ​ទី​៦​ឈ្មោះ «IN-FA» ដែល​បាន​កើត​នៅ​លើ​សមុទ ប៉ា​ស៊ី​ហ្វិ​ក កាលពី​វេលា​ម៉ោង​០១ យប់​ម្សិលមិញ​នោះ នៅ​ថ្ងៃនេះ​បាន​វិវត្តន៍​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង និង​ដើរ​តម្រង់​ឆ្ពោះទៅ​ខាងកើត​ប្រទេស​ចិន ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ មាន​វិ​សម្ពាធ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​គៀក​នឹង​ហុងកុង​បាន​បង្កើន​ឥទ្ធិពល​ទៅ​ជា​កូន​ព្យុះ​ថ្មី​ទី​៧ ឈ្មោះ សេ​ម​ប៉ា​កា «CEMPAKA» នៅ​ភាគ​ខាងលើ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ចូល​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ។

ក្រសួង​ថា យោង​តាម​ការ​ព្យាករ​ជ្រលង​នៃ​កូន​ព្យុះ សេ​ម​ម៉ា​កា «CEMPAKA» រួម​ជាមួយ​ខ្យល់មូសុង​និរតី​ខ្លាំង ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​សម្ពាធ​ទាប់ ITCZ នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ។ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ ថ្ងៃ​ទី​២២ ខែកក្កដា​នេះ មាន​ស្ថានភាព​ដូច​ខាងក្រោម ៖ គឺ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​ខ្លាំង ។

ចំណែក​បណ្តា​ខេត្ត នៅ​តាម​តំបន់​ដង​ទន្លេមេគង្គ​, ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ខ្លាំង ។

ដោយឡែក​តំបន់​មាត់​សមុទ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ។ នៅ​លើ​ផ្ទៃសមុទ្រ និង​អាច​មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ក្រសួង​បន្ថែម​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករ​ណ៍​អាកាសធាតុ​មាន ការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ