ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​បណ្តេញ​អ្នកវិភាគ​អង់គ្លេស​ដ៏​ល្បី១​រូប ក្រោយ​​​​​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន

អូស្ត្រាលី ៖ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​អូស្ត្រាលី​នឹង​បណ្តេញ​អ្នកវិភាគ​កម្មវិធី​ទូរទស្សន៍

អូស្ត្រាលី ៖ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​អូស្ត្រាលី​នឹង​បណ្តេញ​អ្នកវិភាគ​កម្មវិធី​ទូរទស្សន៍ និង​វិទ្យុ​ដ៏​ល្បីឈ្មោះ ហើយ​ក៏​ជា​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់ គឺ​លោកស្រី Katie Hopkins បន្ទាប់​ពី​បាន​រំលោ.ភ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បានឱ្យ​ដឹង​ថា លោកស្រី Hopkins បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ស៊ី​ដ​នី ដើម្បី​ចូលរួម​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី «Big Brother VIP»​។ ប៉ុន្តែ​រឿង​ដ៏​ចម្រូងចម្រាស​បាន​កើតឡើង បន្ទាប់​ពី​លោកស្រី​បាន​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា បែប​លេងសើច ដោយ​បើកទ្វារ​បន្ទប់​សណ្ឋាគារ​ដែល​ខ្លួន​កំពុង​អនុវត្ត​ច​ត្តា​ឡី​ស័ក ទាំង​អាក្រា.ត​កាយ ដោយ​គ្មាន​ពាក់​ម៉ាស់ នៅ​ពេល​បុគ្គលិក​សណ្ឋាគារ​យក​អាហារ​ទៅ​ដល់​បន្ទប់​លោកស្រី​។

សូម​បញ្ជាក់​ថា រាល់​ការ​ចូល​មក​ដល់​ប្រទេស​អូស្ត្រាលី បុគ្គល​គ្រប់​រូប​ត្រូវ​តែ​បំពេញ​តាម​គោលការណ៍​ច​ត្តា​ឡី​ស័ក​រយៈពេល​២​ស​ប្តា​ហ៍ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ និង​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​មុន​ពេល​ទទួល​អាហារ​ពី​បុគ្គលិក​សណ្ឋាគារ​។

វី​ដេ​អូ​របស់​លោកស្រី Hopkins ដែល​ក្រោយមក​ត្រូវ​លុប​ចេញ​វិញ បាន​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​ជា​សាធារណៈ​ពី​សំណាក់​ប្រជាជន និង​អ្នកនយោបាយ​អូស្ត្រាលី​។ ខណៈ​ប្រទេស​នេះ បាន​កំណត់​ចំនួន​ពលរដ្ឋ​ខ្លួន ក្នុង​ការ​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ពី​បរទេស​ចូល​ប្រទេស​កំណើត​វិញ​។ ដែល​មាន​ន័យ​ថា ពលរដ្ឋ​រាប់​ពាន់​នាក់ កំពុង​តែ​ជាប់​គាំង​នៅ​បរទេស​នៅឡើយ​។ ស្រប​ពេល​ដែល​ជនបរទេស មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​នេះ​ទេ លើកលែងតែ​ទទួល​បានការ​ផ្តល់​ជូន​ជា​ពិសេស​តែ​ប៉ុណ្ណោះ​។ កត្តា​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ របស់​រដ្ឋាភិបាល​។

លោកស្រី Karen Andrews រដ្ឋមន្ត្រីក្រសួង​កិច្ចការ​អូស្ត្រាលី​បាន​និយាយ​ថា «​អ្នក​កាន់​ទិ​ដ្ឋ​ការ​ទាំងអស់ ត្រូវ​តែ​គោរព​គោលការណ៍​សុខភាព ដែល​ចេញ​ដោយ​មន្ត្រី​សុខាភិបាល​របស់​យើង​។ យើង​នឹង​មិន​អត់អោន​ដល់​អ្នក​រំលោ.ភ​បំពាន​នោះ​ទេ​។ ហើយ​ករណី Hopkins យើង​នឹង​នាំ​នាង​ចេញពី​ប្រទេស​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​រៀបចំ​បាន​»៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ