ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គូររូប​ខ្មែរ​អា​មេ​រិ​កាំ​ង​នៅ​ហូ​លី​វូ​ដ​គ្រោង​ជំរុញ​ភាព​ច្នៃ​ប្រឌិត​នៅ​កម្ពុជា

2 ឆ្នាំ មុន

អ្នក​នាង សាន ស៊ី​ណា គឺជា​ជនជាតិ​អា​មេ​រិ​កាំ​ង ដើម​កំណើត​ខ្មែរ​ដំបូង​បង្អស់​ដែល​បាន​ទទួល​ពានរង្វាន់ EMMY សម្រាប់​ស្នាដៃ​គំនូរ​ឌី​ជី​ថ​ល​ពិសេស ឬ

អា​មេ​រិ​ក ៖ អ្នក​នាង សាន ស៊ី​ណា គឺជា​ជនជាតិ​អា​មេ​រិ​កាំ​ង ដើម​កំណើត​ខ្មែរ​ដំបូង​បង្អស់​ដែល​បាន​ទទួល​ពានរង្វាន់ EMMY សម្រាប់​ស្នាដៃ​គំនូរ​ឌី​ជី​ថ​ល​ពិសេស ឬ Visual Effects ល្អ​ដាច់​គេ​។

ពី​កុមារ​អន្តោប្រវេសន៍​ដែល​ចូល​ចិត្ត​គូររូប​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​គ្រួសារ​នាង រហូត​ក្លាយជា​អ្នក​គូររូប​ឌី​ជី​ថ​ល​ពិសេស ឬ Visual Effects ឲ្យ​ហូ​លី​វូ​ដ សិល្ប​ការិនី​វ័យ​៣៩​ឆ្នាំ​ដែល​រស់នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California រូប​នេះ តំណាង​ឱ្យ​ភាព​ជោគជ័យ​ផ្តល់​ឲ្យ​ដោយ​ឱកាស​តាម​រកក្តី​សុបិន​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។ ឥឡូវនេះ នាង​សង្ឃឹមថា នឹង​នាំ​យក​ឱកាស​តាម​រកក្តី​សុបិន​នេះ​ទៅ​កាន់​មាតុភូមិ​កម្ពុជា​របស់​នាង​។

លោក ចាប ចិ​ត្រា នៃ VOA បាន​ជួប​អ្នក​នាង សាន ស៊ី​ណា នៅ​មុន​ពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ជជែក​អំពើ​ដំណើរ​ក្នុង​វិស័យ​ច្នៃប្រឌិត និង​គម្រោង​ជួយ​ជំរុញ​សិល្បៈ​ច្នៃប្រឌិត​ក្នុង​ប្រទេស​កម្ពុជា​របស់​នាង​៕ ដោយ ៖ VOA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ