ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំ​ឱ្យ​គេឮ

8 ឆ្នាំ មុន

* មាន​សេចក្តី​រាយការណ៍​ពី​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ចាំ​យាម​ ខេត្ត​កោះ​កុង​មក​ថា ក្នុង​សប្តាហ៍​កន្លង​នេះ មាន​ម៉ូតូ​ធុន​ថ្មី​១១០​គ្រឿង​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ចាំ​យាម​។

* សេចក្តី​រាយ​ការណ៍​បញ្ជាក់​ថា រថ​យន្ត​ថៃ​បាន​ដឹក​ម៉ូតូ​ឆ្លង​ចូល​ដី​ខ្មែរ​តាម​ច្រក​ចាំ​យាម​ទើប​មាន​រថ​យន្ត​ខាង​ក្រុម​ហ៊ុន​ទៅ​សាង​ទទួល​យក​ដឹក​បន្ត​មក​រាជ​ធានី​ភ្នំពេញ​ ឬ​ដាក់​នៅ​ខេត្ត​ណា​ទៀត​ គ្មាន​អ្នក​ណា​ដឹង​ទេ​។

* ការ​នាំ​ចូល​នូវ​ម៉ូតូ​ថ្មីៗ​ដែល​ក្នុង​មួយ​ខែៗអាចមាន​រាប់​ពាន់​គ្រឿង​នេះ មាន​តែ​តាម​ច្រក​ទ្វារ​ចាំ​យាម​មួយ​ប៉ុណ្ណោះ ។ កោះ​សន្តិ​ភាព​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​បាន​ទេ ព្រោះ​គយ​ទី​នេះ​ប្រាប់​ថា ឃើញ​ប៉ុន្មាន​ដាក់​ប៉ុណ្ណឹង​ទៅ មិន​បាច់​សួរ​វែង​ឆ្ងាយ​ទេ​។

* នាំ​ចូល​ម៉ូតូតាម​ផ្លូវ​គោក​ ឬ​តាម​ច្រក​ទ្វារ​មាន​ហូហែ​ ចំណែក​ការ​នាំ​ចូល​តាម​ផ្លូវ​ទឹក​ក៏​មាន​ហូ​ហែ​ដែរ ប៉ុន្តែ​ច្រើន​ពេល​យប់​ស្ងាត់ ដែល​ពុំ​អាច​ស្វែង​រក​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទំនង​ជា​រឿង​រសើប​ ៕