ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាមក្បែរស្ពាន១កន្លែង​ក្នុងក្រុងប៉ៃលិន កំពុងជះក្លិន​ស្អុយអសោចិ៍ដល់អ្នកដំណើរ​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មកទល់ពេលនេះ គេ​សង្កេត​ឃើញ​គំនរ​សំរាម​ដ៏​ច្រើន ដែល​កំពុង​រាយ​ប៉ាយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​គល់​ស្ពានថ្ម​មួយ​

ខេត្ត​ប៉ៃលិន ៖ មកទល់ពេលនេះ គេ​សង្កេត​ឃើញ​គំនរ​សំរាម​ដ៏​ច្រើន ដែល​កំពុង​រាយ​ប៉ាយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​គល់​ស្ពានថ្ម​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បង្ក​ផល​ប៉ះពា​ល់ដល់​សុខភាព​ផ្លូវ​ដ​ង្ហូ​ម និង​បរិស្ថាន ហើយ​ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ចេញចូល​ទៅ​មក ធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ក្រុងប៉ៃលិន​ថា​ គ្មាន​ចំណាត់ការ​បណ្តែតបណ្តោយ​ឱ្យ​បោះ​ចោល​ពាស​វាល​ពាស​កាល ។

ទោះបីជា​មាន​ខាង​ក្រុម​អនាម័យ​ប្រមូល​​សំរាម​​ខេត្ត​ប៉ៃលិន ធ្លាប់​យក​រថយន្ត​ទៅ​ដឹក​ជា​ច្រើន​លើក​ច្រើន​សារ ថែម​ទាំង​រាយការណ៍ ជូន​ខាង​មន្ទីរ​ជំនាញ​បរិស្ថាន​ខេត្ត និង​អភិបាលក្រុង​ប៉ៃលិន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្រឡះ​ល្អ កុំឱ្យ​បន្ត​បោះចោល​បែប​នេះ​ទៀត ។ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​ក​ក្កដា​ ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​នៅ​បន្ត​បោះចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​ពាស​វាល​ពាស​កាល ដោយ​គេ​មិន​ទាន់​ឃើញ​ខាង​អាជ្ញាធរ​ក្រុង មាន​ចំណាត់ការ​បញ្ហា​សំរាម​នេះ​នៅឡើយ​ទេ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​ធ្វើការ​រិះគន់​ដល់​អាជ្ញាធរ​ក្រុង​ថា ​សំរាម​​ជា​ច្រើន​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល​រាយ​ប៉ាយ​ទាំងនោះ មាន​ដូច​ជា សំបក​បន្លែ​ ឆ្អឹង​ត្រី ស្រកាត្រី សំបក​ពងមាន់ ពង​ទា ដែល​គេ​ច្រកចូល​ក្នុង​កា​រ៉ុ​ង លួច​យក​ទៅ​បោះ​ចោល​ក្បែរ​ចិញ្ចើម​ផ្លូវ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បណ្តាល​ឱ្យ​ក្លាយជា​គំនរ​ធំ​ឡើង​ៗ ហៀរ​មក​ដល់​ផ្លូវ ធ្វើ​ឱ្យ​ស្អុយ​រលួយ​ជះក្លិន​ស្អុយ​អាសោចិ៍​ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម ។ តាម​ប្រភពព័ត៌មានបាន​​បន្ត​ទៀត​ថា គេ​មិនឃើញ​មាន​អាជ្ញាធរ​ក្រុងប៉ៃលិន និង មន្ត្រី​ជំនាញ​បរិស្ថាន ចុះ​ទៅ​ចាត់ការ​បញ្ហា​សំរាម​ខាងលើ​នេះ​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហាខាងលើ​​នេះដែរ​ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ខាង​លោក​ធ្លាប់ បានឱ្យ​ក្រុមការងារ​ចុះ​ទៅ​សម្អាត​នៅ​កន្លែង​ចាក់សំរាម​អនាធិបតេយ្យ​ខាងលើ​ដែរ តែ​ក្រោយមក​ប្រជាពលរដ្ឋ​លួច​យក​ទៅ​បោះចោល​បន្ត​ទៀត ។ តែ​ក្រោយ​ពី​ទទួល​ដំ​ណឹង​ខាងលើ​​នេះ​រួច ខាង​លោក​នឹង​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​ម្តងទៀត និង​រៀបចំ​ឱ្យ​បាន​ស្អាតបាត ។ លោក​បញ្ជាក់​ថា ខាង​ក្រុង​ធ្លាប់​ដាក់​ស្លាក​​ហាមឃាត់​មិន​ឱ្យ​យក​សំរាម​ទៅ​បោះចោល​បែប​នេះ​ដែរ នៅ​តែ​​មាន​ជនខិលខូច​បាន​នាំ​គ្នា​ដកស្លាកនោះ​បោះចោលទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ