ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​លី​កា បង្កើត​ភាព​ស្និទ្ធស្នាលជាមួយ​តារា​ប្រុសរូប​សង្ហារ​​ ​បង្កើតជាចម្ងល់?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាន​សញ្ញា​លាន់ឮជា​ថ្មី​ថា តារាចម្រៀង​ហង្ស​មាស​ លោក​សយ រតនៈ និង​អ្នក​នាង​ម៉ូ​នី​កា ស្រាប់តែ​បង្កើត​បាន​ចំណង​មិត្តភាព​លើស​ពី​ធម្មតា ​។ ពួក​គេ​បង្កើត​បាន​ភាព​ច​ម្ង​ល់…

រាជធានីភ្នំពេញ ៖ មាន​សញ្ញា​លាន់ឮជា​ថ្មី​ថា តារាចម្រៀង​ហង្ស​មាស​ លោក​សយ រតនៈ និង​អ្នក​នាង​ម៉ូ​នី​កា ស្រាប់តែ​បង្កើត​បាន​ចំណង​មិត្តភាព​លើស​ពី​ធម្មតា ​។ ពួក​គេ​បង្កើត​បាន​ភាព​ច​ម្ង​ល់ ហើយ​ចុះ​ម៉ូ​នី​កា និង​ប្តី​ប្រែប្រួល​បែប​ណា​នៅ​ពេល​ចេញ​សញ្ញាបែប​នេះ? ​។ ម្ល៉ោះហើយ​ក្លាយជា​ប្រធានបទ​មហាជន​កើត​ច​ម្ង​ល់​ឡើង ​។

មួយ​រយៈ​នេះ​ មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ជា​ច្រើន​និយាយ​ថា ​ម៉ូ​លី​កានិង​ស្វាមី​នាង​ លោក​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន មិនសូវ​ចុះសម្រុង​គ្នា​និង​ជួនកាល​គេ​ថា​ប្ដី​ប្រពន្ធ​តារា​១​គូ​នេះ​ម្ដង​ផ្អែមល្ហែម​ម្ដង​ប្រៃ ​ទៅ​ជា​សោះកក្រោះ​ទៀត​ តែ​ទស្សនិកជន​ជា​ច្រើន​ចង់​ឃើញ​គូស្នេហ៍​ម៉ូ​លី​កា​-​ឆា​នុ​ន នៅ​ចាប់ដៃ​គ្នា​បន្ដ​ទៀត ​ព្រោះ​នាង​និង​ស្វាមី​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​លំបាក ​ទើប​មាន​ជីវភាព​ធូរ​ធា​​ដូច​ពេល​នេះ​។

អ្វី​ដែល​ចម្លែក​ស្រាប់តែ​ថ្មី​ៗ​នេះ​ម៉ូ​លី​កា បែរ​ជា​បង្ហោះ​រូបភាព​ស្និទ្ធ​ជាមួយ​ប្រុស​ក្មេង​រូប​សង្ហា​រលោក​សយ រតនៈ នៅ​លើអេ​ត​ស្ទ័​រី​ហ្វេ​ស​បុក​ទៅ​វិញ​ទើប​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ច្រើន​ដោយ​ខ្លះ​ថា ​ហើយ​ម៉េច​បានជា​ម៉ូ​លី​កា មិន​បង្ហាញ​រូប កៀកកើយ​ជាមួយ​ស្វាមី​នាង​លោក​ឆា​នុ​ន តែ​បែ​ជា​បញ្ចេញ​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក​រតនៈ នៅ​ពេល​នេះ​ទៅ​វិញ?

ម៉ូ​លី​កាមិន​ឆ្លើយ​និង​សំណួរ​ដែល​អ្នក​យក​ព័ត​មាន​យើង​សួរ​ថា ​ហេតុ​អី​បានជា​នាង​ងាក​ទៅ​ស្និទ្ធ​ជាមួយ​លោក​រតនៈ នោះ​ឡើយ ​ដោយ​នាង​និយាយ​យ៉ាង​ខ្លី​ថា​ «កំពុង​ជាប់រវល់​មិន​អាច​និយាយ​បាន​ទេ»​ ។​ ដោយសារ​មិន​ទាន់​ទទួល​បាន​ចម្លើយ​បំភ្លឺ​ពី​ម៉ូ​លី​កា ទើប​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​ទំនាក់ទំនង​រវាង​ម៉ូ​លី​កា និង​លោក​រតនៈថា ​ពួក​គេ​ត្រូវជា​អ្វី​និង​គ្នា​ឡើយ ប៉ុន្ដែ​គេ​ចាំ​បាន​ថា​នៅ​ថ្ងៃ​មង្គលការ​ម៉ូ​លី​កា ជាមួយ​លោក​ឆា​នុ​ន កាលពី​ថ្ងៃ​ទី​១៨ ​ខែមករា ​ឆ្នាំ​២០២០​នោះ​លោក​រតនៈ ក៏​ទៅ​ចូលរួម​ដែរ​ តែ​លោក​បណ្ដើរ​ស្រី​ស្រស់​នាង​នាង​ប៉ាច គី​ម​មួយ ទៅ​អោបរឹត​គ្នា​ដូច​គូស្នេហ៍​។

តែ​រំលង​ទើបតែ​បាន​ជាង​១​ឆ្នាំ​ បែ​រជា​គេ​ឃើញ​ម៉ូ​លី​កា មាន​រូបភាព​ស្និទ្ធស្នាល​លោក​រតនៈ ដែល​មើលទៅ​ហាក់​ខុសពី​ការ​រាប់អាន​គ្នា​ធម្មតា​នាំ​ឲ្យ​អ្នកខ្លះ​លាន់មាត់​ថា បើ​គ្មាន​ហេតុផល​ទេ​ ប្រហែលជា​មិនមែន​សុខ​ៗ​ម៉ូ​លី​កា បញ្ចេញ​ឲ្យ​គេ​ឃើញ រូបភាពនាង​ជាមួយ​រតនៈស្និទ្ធ​គ្នា​ដល់​ម្លឹ​ង​នោះ​ឡើយ​។ ​

អត្ថបទសរសេរ ដោយ