ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមមាន់ស្រែ និងដំាបន្លែដែលក្រីក្រទទួលបានប្រាក់ឧបត្ថម្ភដើម្បីធានាច្រវាក់ផលិតកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រួសារកសិករក្រីក្រសមាជិកសហគមន៍កសិកម្មចំនួន ៤,៧២៧ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ បានទទួលប្រាក់ឧបត្ថម្ភពីអង្គការដែលកំពុងជំរុញផលិតកម្មមាន់ស្រែនៅកម្ពុជា ។ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ដែលកំពុងជំរុញផលិតកម្មមាន់ស្រែ បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន…

រាជធានីភ្នំពេញ ៖ គ្រួសារកសិករក្រីក្រសមាជិកសហគមន៍កសិកម្មចំនួន ៤,៧២៧ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ បានទទួលប្រាក់ឧបត្ថម្ភពីអង្គការដែលកំពុងជំរុញផលិតកម្មមាន់ស្រែនៅកម្ពុជា ។ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ដែលកំពុងជំរុញផលិតកម្មមាន់ស្រែ បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៦ ម៉ឺនដុល្លាសហរដ្ឋអាមេរិកដល់គ្រួសារកសិករសមាជិកសហគមន៍កសិកម្មដែលទទួលរងផលប៉ះពាល់ដោយសារជំងកូវីដ ១៩ ចំនួន សរុបចំនួន ៤,៧២៧ គ្រួសារ ពីសគមន៍កសិកម្មចំនួន ៧៣ ក្នុងខេត្តគោលដៅចំនួន ១១ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពត កំពង់ធំ តាកែវ បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប ។ 

លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺកម្ពុជាបានឲ្យដឹងថា ការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារកសិករក្រីក្រ ដែលរងគ្រោះផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិករ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ។ លោកថា ជំនួយនេះជាការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយ និងទប់ស្កាត់នៃវិបត្តិនេះ ឈានឆ្ពោះទៅបន្តដំណើរការនៃការផលិត ការកែច្នៃ ការវេចខ្ចប់ និងការផ្គត់ផ្គង់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ និងការផ្គត់ផ្គង់ស្បៀងអាហារ និងបន្តការនាំចេញផលិតផលកសិកម្មជាបន្តបន្ទាប់ ។  លោកបញ្ជាក់ថា «ជំនួយសាច់ប្រាក់ឧបត្ថម្ភនឹងរួមចំណែកក្នុងការបំពេញតម្រូវការរបស់គ្រួសារកសិករងាយរងគ្រោះ ជាពិសេសស្រ្តី និងក្រុមផលិតក្នុងស្ថានភាពនៃការបន្តការរីករាលដាលជំងីជំងឺកូវីដ-១៩» ។

អង្គការហេហ្វឺកម្ពុជាលើកឡើងថា ប្រមាណជិត ២ ឆ្នាំមកនេះ ជំងឺកូវីដ-១៩ បានជះឥទ្ធិផល និងផ្តល់ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ជាពិសេសបង្កផលវិបាកដល់គ្រួសារកសិករក្នុងការផលិតស្បៀងអាហារ និងផលកសិកម្មនានា ដូចជា ការចិញ្ចឹមមាន់ស្រែខ្មែរយកសាច់ និងបន្លែសុវត្ថិភាព ។ ក្នុងនោះដែរ គ្រួសារកសិករបាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លំាង ដូចជា ការខ្វះអ្នកបញ្ជាទិញផលិតផលរបស់ពួកគេ ការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ សមាជិកគ្រួសាររបស់ពួកគេបានបាត់បង់ការងារ និងប្រាក់ចំណូលមួយចំនួន ។ 

លោកស្រី យ៉ាន់ សាវ៉ាន នាយិកាប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CoDeC) ដែលជាអង្គការដៃគូនិងអង្គការហេហ្វឺកម្ពុជាបានលើកឡើងថា ជំនួយសាច់ប្រាក់ទៅដល់គ្រួសារក្រីក្រសមាជិកសហគមន៍កសិកម្មដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះពួកគាត់បានរងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងសុខភាព ។ ពួកគាត់ពិតជាត្រូវថវិកាមួយចំនួន សម្រាប់សម្រាលការលំបាកមួយចំណែក ហើយក៏ជាការរួមចំណែកជំរុញអោយពួកគាត់រៀនរស់នៅបន្សាំជាមួយផលប៉ះពាល់ទាំងនេះ និងធ្វើយ៉ាងណាអោយជីវភាពបានប្រសើឡើង ។ អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា បានទទួលថវិកាចំនួន ៣៦,៩០៥ ដុល្លា សម្រាប់សហគមន៍កសិកម្មចំនួន ៥ ហើយគ្រួសាររងផលប៉ះពាល់ចំនួន ៦៧១ គ្រួសារក្នុង១គ្រួសារទទួឡបានចំនួន ៤៤ ដុល្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ