ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹ​ម សូ​លិ​កា ភ័យ​បុក​ពោះ ក្រោយ​ក្រុមការងារ​ធ្វើការ​រួម​គ្នា​ម្នាក់​ផ្ទុក​​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង និង​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​បាយ័ន​អ្នក​នាង ស៊ឹ​ម សូ​លិ​កា កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ក្រុម​កា​ងារ​ដែល​បាន​ធ្វើការ​នៅ​ស្ទី​ឌី​យោល​ថត​រួម​គ្នា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​។ អ្នក​នាង​កំពុង​ភ័យ​បុក​ពោះ​ពី​ការ​ឆ្លង​បន្ត​នូវ​មេរោគ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​បាយ័ន​អ្នក​នាង ស៊ឹ​ម សូ​លិ​កា កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ក្រុម​កា​ងារ​ដែល​បាន​ធ្វើការ​នៅ​ស្ទី​ឌី​យោល​ថត​រួម​គ្នា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​។ អ្នក​នាង​កំពុង​ភ័យ​បុក​ពោះ​ពី​ការ​ឆ្លង​បន្ត​នូវ​មេរោគ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ ត្បិត​វា​ជា​ហានិភ័យ​មួយ​សម្រាប់​គ្រួសារ និង​ម្តាយ​ដែល​មាន​វ័យចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​កំពុង​ស្នាក់​នៅ​ជាមួយ​គ្នា​។

អ្នក​នាង ស៊ឹ​ម សូ​លិ​កា បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​តែងតែ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខា​ភិបាល និង​ចូលរួម «៣​ការពារ ៣​កុំ​» តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋ​ម​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​«​។ នាង​ថា «​ខ្ញុំ​ពិតជា​មិន​ចង់​រុក​ច្រមុះ​បែប​នេះ​ទេ ខ្ញុំ​ខ្លាច​ណាស់ ខ្លាច​ឆ្លង COVID-19 ខ្លាច​បន្ត​ការ​ចម្លង​ដល់​គ្រួសារ​របស់ខ្ញុំ ជា​ពិសេស​ម្ដាយ​វ័យចាស់​នៅផ្ទះ​ដែល​មាន​ជំងឺ​ស្រាប់​ផង ខ្ញុំ​រឹតតែ​មិន​ចង់​ផ្ដល់​បន្ទុក​លំបាក​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​នោះ​ទេ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​បន្ទប់​ស្ទូ​ឌី​យោ​ម៉ាស៊ីនត្រជាក់​បិទ​ជិត​ជា​ច្រើន​ម៉ោង អ្វី​ដែល​សំខាន់ ហើយ​ខ្ញុំ​បារម្ភ​ខ្លាច​បំផុត​នោះ គឺ​ភ្ញៀវ​ដែល​មក​ចូលរួម​ទាំងអស់​ត្រូវ​បាន​អ្នក​ផលិតកម្ម​វិធី​មិន​អោយ​ពួក​គេ​ពាក់​ម៉ាស់​នោះ​ទេ តើ​អ្នក​ណា​អាច​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ?​?​? តើ​ការ​ដកដង្ហើម​នៅ​ក្នុង​បន្ទប់​ស្ទូ​ឌី​យោ​រយ​:​ពេល​ជា​ច្រើន​ម៉ោង ហើយ​មាន​មនុស្ស​ច្រើន​មក​ពី​គ្រប់​ទិស​ទី​បែប​នេះ? ហេតុ​អី​ក៏​អស់លោក​អ្នក​នៅ​តែ​បំពាន​ហ៊ាន​តតាំង​ជាមួយ​មេរោគ COVID-19 បែប​នេះ?​?​?​»​។

នាង​បន្ថែម​ថា «​ខ្ញុំ​និង​ក្រុមការងារ​មួយ​ចំនួន​ភ័យ​ខ្លាច​ណាស់ ពេល​ជួប​មនុស្ស​ដែល​មិន​ពាក់​ម៉ាស់ មក​ឈរ​និយាយ​នៅ​ក្បែរ តែ​គ្មាន​ជម្រើស​ទេ​» ។

បើ​តាម​អ្នក​នាង ស៊ឹ​ម សូ​លិ​កា ថា «​ជា​ការ​ពិត​ណាស់​មួយ​ថ្ងៃ​កន្លង មនុស្ស​ដែល​បាន​រួមការ​ងារ​នៅ​ក្នុង​បន្ទប់​ស្ទូ​ឌី​យោ​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ហើយ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ បើសិនជា​ខ្ញុំ​បានដឹង​មុន ខ្ញុំ​ប្រាកដជា​មិន​ហ៊ាន​ទៅ​ធ្វើការ​ទេ តែ​ពួក​យើង​សុទ្ធតែ​មិនដឹង​ដូច​គ្នា សូ​ម្បី​តែ​អ្នក​ដែល​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​ក៏​គាត់​ស្មាន​មិន​ដល់​ថា គាត់​មាន​ឆ្លង​មេរោគ​នោះ​ឡើយ​។ ដូច្នេះ​នាង​ខ្ញុំ សូម​ជម្រាប​ដំណឹង​នេះ ទៅ​ដល់​មិត្ត​សិល្បករ​ទាំងអស់​ដែល​មក​ច្រៀង​នៅ​ក្នុង​កម្មវិធី​កាលពី​ថ្ងៃ ១៣/១៤ កក្កដា ២០២១ កន្លង​ទៅ មេត្តា​ជ្រាប​ជា​ដំណឹង​ផង​» ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ អ្នក​នាង ស៊ឹ​ម សូ​លិ​កា ក៏​ធ្វើតេស្ត​សំណាក​ដោយ​ខ្លួនឯង ដោយ​លទ្ធផល​លើក​ទី​១ គឺ​អវិជ្ជមាន​។ នេះ​បើ​យោង​តាម​រូបភាព​ដែល​អ្នក​នាង​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ