ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​វ៉ា​ជែង​កណ្តាល​ថ្នល់​ទាល់តែបុកជីវិតមនុស្ស

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អា​ណោ​ច​អធ័មបំផុត ដោយ​ត្រូវ​រថយន្ត​ស៊ីទែន​ដឹក​ហ្គា​សមួយគ្រឿង​បុក​ពីក្រោយ ហើយ​កិន​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ដាច់​ខ្ទិច​មួយ​កំណាត់​ខ្លួន​ខាងលើ​​ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្តី​លើដងផ្លូវ​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង០៦ និង១៣នាទី​ព្រឹក ថ្ងៃ​ទី​១៩ កក្កដា…

ខេត្ត​ព្រៃវែង៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អា​ណោ​ច​អធ័មបំផុត ដោយ​ត្រូវ​រថយន្ត​ស៊ីទែន​ដឹក​ហ្គា​សមួយគ្រឿង​បុក​ពីក្រោយ ហើយ​កិន​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ដាច់​ខ្ទិច​មួយ​កំណាត់​ខ្លួន​ខាងលើ​​ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្តី​លើដងផ្លូវ​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង០៦ និង១៣នាទី​ព្រឹក ថ្ងៃ​ទី​១៩ កក្កដា ស្ថិតនៅ​ត្រង់​ចំណុចគីឡូម៉ែត្រ​លេខ 69- 70 លើ​ផ្លូវជាតិ​លេខ8A ​​ក្នុងភូមិ ព្រហ្ម ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង​ខេត្តព្រៃវែង​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក DAEWOOD ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9878 ប្រភេទ​ស៊ីទែន​ដឹក​ហ្គា​ស់ បើកបរ​ដោយ​ឈ្មោះ ឡេ​ង សុខុម ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្វាយ ឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង្ស ខេត្តតាកែវ។ចំណែក​ស្ត្រីរងគ្រោះឈ្មោះ រិ​ន ស្រី​មាន ​អាយុ​២៦​ឆ្នាំ ជិះ​ម៉ូតូ​ជាមួយ​ប្តី​ឈ្មោះ ភាព ភ​ណ្ឌ័ អាយុ​២៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ ឬ​ស្សី​ធ្លោ​ក ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

យោង​តាម​សាក្សី​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ជែង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ រួច​ក៏​ជ្រុល​ទៅ​បុក ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ហុងដា​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1B-8970 ដែល​កំពុង​ជិះ​នៅ​ខាង​មុខ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​បុរស​ជា​ប្តី ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​រថយន្ត​កិន​អូស​ពីលើ​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ដាច់​ខ្ទេច​មួយ​កំណាត់​ខ្លួន​ខាងលើ នៅ​សល់​តែ​មួយ​កំណាត់​ត្រឹម​ចង្កេះ​ទៅ​ក្រោម ហើយ​រថយន្ត​ក៏​បាន​ក្រឡាប់ បះជើង​ដេក​នៅ​ចិញ្ចើមថ្នល់ គាំង​មួយ​កន្លែង​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទៅ​ដល់ភ្លាម និង​បាន​វាស់វែង​កន្លែង​កើតហេតុ ព្រមទាំង​ហៅ​រថយន្ត​សា​មុ​យ ដឹក​យក​ជន​រង​គ្រោះជា​ប្តី ទៅ​ព្យាបាល​នៅ គ្លីនិក​ឯកជន​ខេត្តព្រៃវែង ចំពោះ​សព​ត្រូវ​បាន​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ វត្ថុ​តាង​ទាំង​ពីរ​គ្រឿង ព្រមទាំង​អ្នកបើកបរ​រថយន្ត សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នាំ យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​កសាង​នីតិវិធី​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ