ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​អគារ​កំពុង​ជួសជុល​លួចបើក​ក្លឹ​ប និង​ថ្នាំ​ក្រ​វី ឃាត់​​​ប្រុស​ស្រី​ជិត​៩០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៨៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឆ្មក់​ចុះ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​លួចលាក់​បើក​ដំណើរការ​នៅ​ក្នុង​អគារ​ដែល​កំពុង​តែ​ជួសជុល​មាន​យីហោ​មួយ​កន្លែង កាលពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៨៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឆ្មក់​ចុះ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​លួចលាក់​បើក​ដំណើរការ​នៅ​ក្នុង​អគារ​ដែល​កំពុង​តែ​ជួសជុល​មាន​យីហោ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​ខាងក្រោយ​អតីត​ក្លឹ​ប​កម្សាន្ត X2 តាម​បណ្តោយ​ផ្លូវ​៥៥​កែង​នឹង​ផ្លូវ​២២២ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហៅ​កាត់ ( SDU ) និង​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ បាន​ធ្វើការ​ចុះ​បង្ក្រាប​ជាក់ស្ដែង​នៅ​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​អគារ​កំពុងធ្វើការ​ជួសជុល​មានកំ​ពស់​១២​ជាន់ ហើយ​នៅ​ជាន់​ទី​៦ នៃ​អគារ​នោះ​ជា​កន្លែង​លួចលាក់​បើក​ក្លឹ​ប​កម្សាន្ត និង​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រភេទ​ថ្នាំ​ក្រ​វី​ទៀត​ផង​។ នៅ​ជាន់​ទី​៦​នោះ​ផង​ដែរ ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​បន្ទប់​ធំ​ៗ​ចំនួន​៣​បន្ទប់ ដែល​រៀបចំ​ជា​ប្រភេទ​ជា​ក្លឹ​ប​កម្សាន្ត និង​មាន​ជនជាតិ​ចិន​ប្រុស​ស្រី​ជា​ច្រើន​នាក់ បាន​ទៅ​កំសាន្ត​នៅ​ខាងក្នុង​ទៀត​ផង​។

គួរ​បញ្ជាក់​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ គឺ​ប្រើ​អស់​រយៈពេល​ជាង​៣​ម៉ោង ហើយ​ជា​លទ្ធផល គឺ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​សរុប​ចំនួន​៨៧​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣៤​នាក់ និង​ដកហូត​ទូរ​ដែក​ចំនួន​មួយ​, ម្សៅ​.​ស​សង្ស័យ​ជា​សារធាតុ​ញៀន​មួយ​ចំនួន​តូច​, រថយន្ត​ជា​ច្រើន​គ្រឿង រួម​ទាំង​វត្ថុ​តាំង​ជា​ច្រើន​ផ្សេង​ទៀត​។

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​៨៧​នាក់​ខាងលើ​នោះ រួម​ទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​តាម​រថយន្តក្រុង ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ