ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បះសក់! ដាក់លប​ចាប់ត្រី ព្រឹកឡើង​ចូលសត្វ​​ក្រពើ​​​វិញ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​ដាក់​លប​ចាប់​ត្រី​ធម្មតានៅ​ក្នុង​បឹង​ខ្នា ស្ថិត​នៅ​ជាប់​ពី​ខាងក្រោយ​សាលាស្រុក​បរិបូរ​ណ៌ ស្រាប់តែ​ព្រឹក​ឡើងពេល​ទៅ​លើកលប បែរ​ជា​ជាប់​កូន​ក្រពើ​១​ក្បាល បណ្តាល​​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​ព្រឹក ថ្ងៃ​ទី​១៩​ កក្កដា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​ដាក់​លប​ចាប់​ត្រី​ធម្មតានៅ​ក្នុង​បឹង​ខ្នា ស្ថិត​នៅ​ជាប់​ពី​ខាងក្រោយ​សាលាស្រុក​បរិបូរ​ណ៌ ស្រាប់តែ​ព្រឹក​ឡើងពេល​ទៅ​លើកលប បែរ​ជា​ជាប់​កូន​ក្រពើ​១​ក្បាល បណ្តាល​​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​ព្រឹក ថ្ងៃ​ទី​១៩​ កក្កដា ឆ្នាំ​២០២១ ដោយ​ខ្លះ​បាន​លើក​ឡើង​ថា​៖ អាច​រួច​ពី​កន្លែង​ចិ​ញ្ចឹម​ក្រពើ​ណាមួយ តែ​ខ្លះ​ទៀត​ថា​​ នៅ​ម្តុំ​នេះ​គ្មាន​អ្នក​ចិ​ញ្ចឹម​ក្រពើ​ទេ សង្ស័យ​មាន​មេ​ក្រពើ​ក្នុង​បឹង​នេះ​ហើយ ​ទើប​មានកូនបែបនេះ ។

បុរស​ម្នាក់​ឈ្មោះ សារី​ម ហៅ​ភ្នំ មាន​ទីលំនៅ​ជាប់​មាត់បឹង​ខា្ន ក្រោយ​សាលាស្រុក​បរិបូរ​ណ៌បានឱ្យ​ថា គាត់​រស់នៅ​ទី​នេះ​យូ​រមក​ហើយ ដោយ​តែងតែ​ដាក់​មងចង​សន្ទូច និង​ដាក់​លប​ក្នុង​បឹង​ខ្នា​នេះ ដើម្បី​ចាប់​ត្រី​ធ្វើ​ម្ហូបជា​លក្ខណៈ​គ្រួសារ ។ ស្រាប់តែ​នៅ​ព្រឹក​នេះ ពេល​ទៅ​លើក​លប ស្រាប់តែ​ឃើញ​កូន​ក្រពើ១​ក្បាល ចូល​លបរបស់​គាត់ ។​ កូន​ក្រពើ​នោះ​មាន​ប្រវែងប្រមាណ​ជាង​៤​តឹក មាន​ទំហំ​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់ ។

ចំណែក​ស្ត្រី​ជា​ប្រ​ព​ន្ឋ​របស់បុរស​ដាក់​លប​បាន​ក្រពើបាន​ប្រាប់​ថា​ ពេល​យប់​ខ្លះ​បានឮ​ស​ន្ឋឹ​ក​ក្នុង​បឹង​នោះ ដូច​ត្រី​ត្របាក់​នុយ លុះដល់​ឃើញ​មានកូន​ក្រពើ​បែប​នេះ គាត់​សង្ស័យ​ថា​៖ មិនមែន​ត្រី​ចាប់​នុយ​ទេ គឺ​មេ​ក្រពើ​តែ​ម្តង ព្រោះ​ឃើញ​មានកូន​ក្នុង​បឹង​បែប​នេះ ។ នៅ​ម្តុំ​នេះ​ ក៏គ្មាន​នរណា​ចិ​ញ្ជឹ​ម​ក្រពើ​ដែរ បឹង​នេះ​ខែប្រាំង ថ្វីបើ​រីង​មែន ប៉ុន្តែ​មានកំ​ពោត​ធំ​មួយ ឬ​ខ្លះ​ហៅ​ពើក មាន​ដើមឈើ​ដុះ​ពីលើ​នៅ​ចំ​កណ្តាល​បឹង ចំណែក​ពីក្រោម​ពើក មានទឹក និងរ​ន្ឋ សង្ស័យ​តែ​មេ ក្រពើ​សម្ងំ​កើត​កូនចៅក្នុងរ​ន្ឋ​នោះ​ហើយ ពួក​គាត់​ជា​ប្រជាពលរដ្ឋ រស់​ជុំវិញ​បឹង និង​អាស្រ័យ​ផល​ក្នុង​បឹង​នេះ​ព្រួយ​បារ​ម្ភខ្លាំង​ណាស់ ពេល​ឃើញ​មាន​ចាប់​កូន​ក្រពើពី​បឹង​បែប​នេះ ។

ដោយឡែក លោកផល ភាព អភិបាលរង ស្រុក​បរិបរ​ណ៌ បាន​បញ្ជាក់​ថា​៖ បឹង​ខ្នា​ជា​បឹង​មួយ​មិន​ជ្រៅ​ប៉ុន្មាន​ទេ ខែប្រាំង​ទឹក​រីង​អស់ សល់​តែ​ពើក​មួយ​កន្លែង មាន​ដើមឈើ​ដុះ​ពីលើ ហើយ​ទឹក​នៅ​ទីនោះ​មិន​ដាច់​ទេ និង​មាន​ជម្រៅ​ជ្រៅ ។ ថ្វីបើ​បឹង​នេះ​ធំ តែ​រាក់ មាន​ប្រជាពលរដ្ឋ​ដែល​រស់​ជុំវិញ​មាត់បឹង ខ្លះ​ធ្វើ​ផ្ទះ​ពីលើ​មាត់បឹង​រស់នៅ និង​ចោល​កាក​សំណល់​ចូល​បឹង​ទៀត​ផង ។ ប៉ុន្តែ​បឹង​នេះ ​ពេល​ខែ​វ​ស្សាមាន​ត្រី​សំបូរ​គ្រាន់បើ ប្រជា​ពលរដ្ឋ​រស់នៅ​ម្តុំ​ជុំវិញ​មាត់បឹង តែង​នេសាទ ដាក់​មង ចង​សន្ទូច និង​ដាក់​លប ជា​លក្ខណៈ​គ្រួសារ ហើយ​មាន​ខ្លះ ក៏ឈាន​ដល់​យក​ទៅ​លក់​ទៀត​ផង ។ សម្រាប់​ការ​ដាក់​លប ចូល​កូន​ក្រពើ​១​ក្បាល​នេះ គាត់​ក៍​សង្ស័យ​ថា​៖ មាន​មេ​ក្រពើ​ក្នុង​បឹង​នេះ​ដែរ ។​

ហេតុនេះ​ហើយ សូម​បងប្អូន ដែល​រស់នៅ​ជុំវិញ​បឹង ក្រោយ​សាលាស្រុក​បរិបូរ​ណ៌ សូម​មានការ​ប្រុង​ប្រយ័ត្ន​ផង ក្រែង​មាន​មេ​ក្រពើ ដូច​ការ​ស្មាន​មែន​ទៅ គឺ​ការពារ​ប្រសើរ​ជាង​ព្យាបាល ៕ ​

អត្ថបទសរសេរ ដោយ