ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ធ្វេសប្រហែស បណ្តាលឱ្យ​កូន ២​នាក់ លង់ទឹក​ស្រះ គួរឱ្យ​អាណោចអាធ័ម

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ ក្មេងប្រុស ២​នាក់ បាន​បាត់​បង់ជីវិត គួរឱ្យ​អាណោច​អា​ធ័​ម៏ ដោយសារតែ​នាំគ្នា ទៅលេង​ដីខ្សាច់ នៅ​ខាងក្រោយ​ផ្ទះ ក្បែរ​ស្រះ​ទឹក ហើយក៏​ចុះទៅ​លេង​ទឹក​ទាំងពីរ​នាក់…

ខេត្ត​ប៉ៃលិន​៖ ក្មេងប្រុស ២​នាក់ បាន​បាត់​បង់ជីវិត គួរឱ្យ​អាណោច​អា​ធ័​ម៏ ដោយសារតែ​នាំគ្នា ទៅលេង​ដីខ្សាច់ នៅ​ខាងក្រោយ​ផ្ទះ ក្បែរ​ស្រះ​ទឹក ហើយក៏​ចុះទៅ​លេង​ទឹក​ទាំងពីរ​នាក់ បណ្តាលឱ្យ​លង់​។ លុះ​បាត់​កូន​យូរ មិនឃើញ​មក​ផ្ទះ ម្តាយ​ក៏​ឆោឡោ​ដើររក ស្រាប់តែ​ឃើញ​អណ្តែត​ទឹក បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កុមារា​រងគ្រោះ ទី​១. ឈ្មោះ ជ្រិ​ន ឌី​ណា អាយុ ៥​ឆ្នាំ ទី​២. ឈ្មោះ ជ្រិ​ន ចិ​ត្រា អាយុ ៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ម្ដាយ​របស់​កុមារា​រងគ្រោះ ឈ្មោះ សៅ ឃឿន អាយុ ២៩​ឆ្នាំ មុខរបរ កសិករ ជា​ស្ត្រី​មេម៉ាយ​។​

​ប្រភព​បន្តទៀតថា បញ្ហា​នេះ កើតឡើង​ដោយសារតែ​ការធ្វេសប្រហែស​របស់​ម្តាយ គឺ​បណ្ដោយអោយ​កូនៗ ដើរទៅ​លេង​នៅ​កន្លែង​ដីខ្សាច់ ក្បែរ​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ពុំមាន​អ្នកមើល​។ រីឯ​ម្ដាយ​នៅ​អង្គុយលេង​ជាមួយ​មិត្តភក្តិ​ខាងមុខផ្ទះ ដោយ​ទុក​កូន​ចោល ស្របពេល​ដែល​យាយ និង​តា នាំគ្នា​ទៅធ្វើ​ស្មៅ​ចំការ​តា​ង៉ែ​ន នៅ​ខាងក្រោយ​ផ្ទះ លុះដល់​ពេល​តា​មកពី​ចំការ​វិញ មិនឃើញ​ចៅៗ ក៏​ដើរទៅ​សួរ​ម្ដាយ ហើយ​នាង​ឆ្លើយថា បាន​បាត់​កូនៗ ទៅណា មិនឃើញ​មក​ផ្ទះ​វិញ​។ ពេលនោះ ពួកគាត់ ក៏​ដើរ​ស្វែងរក តែ​រក​មិនឃើញ រួច​ក៏​នាំគ្នា​ដើរទៅ​មើល​កន្លែង​ស្រះ​ទឹក ក្បែរ​កន្លែង​លេង​ខ្សាច់ ខាងក្រោយ​ផ្ទះ ស្រាប់តែ​ឃើញ​ចៅៗ របស់ខ្លួន បាន​លង់ទឹក​ទាំងពី​នាក់ រហូតដល់​អណ្តែត​បាត់​ទៅហើយ​។​

​ក្រោយពេល​កើតហេតុ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បាន​យក​អំណោយ​មនុស្សធម៌ ទៅ​ចែកជូន​ផងដែរ​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ