ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច ដាក់​គោលដៅ អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃាត់​ម៉ូតូ​ល្មើសច្បាប់​

2 ឆ្នាំ មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ កម្លាំងចំរុះ បានដាក់​គោលដៅ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃាត់​ម៉ូតូ​ល្មើសច្បាប់ ដូចជា ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ជាដើម កាលពី​វេលា​ម៉ោង ៧ និង…

(​ភ្នំពេញ​)៖ កម្លាំងចំរុះ បានដាក់​គោលដៅ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃាត់​ម៉ូតូ​ល្មើសច្បាប់ ដូចជា ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ជាដើម កាលពី​វេលា​ម៉ោង ៧ និង ៣០​នាទី យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។​

​លោក កែវ សារុន អធិការរង ទទួល​ផែន​ចរាចរណ៍​អធិការដ្ឋាន​ខណ្ឌចំការមន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា កម្លាំងចំរុះ មាន​កម្លាំង​សណ្ដាប់ធ្នាប់ និង​កម្លាំង​កង​អន្តរាគមន៍ ឃាត់​ម៉ូតូ​យានយន្ត ដែល​ល្មើសច្បាប់​ចរាចរណ៍​។ ក្នុងនោះ ឃាត់​ម៉ូតូ​បាន​ចំនួន ៦៥​គ្រឿង ធ្វើលិខិត​ដកហូត​។ ប្រតិបត្តិការ​នេះ រហូតដល់​បញ្ចប់​ការត្រួតពិនិត្យ ផាកពិន័យ​បាន​ចំនួន ៦៣​សន្លឹក និង​ដកហូត​ម៉ូតូ​ចំនួន ២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។​

​ជាមួយគ្នា​នោះដែរ អាជ្ញាធរ​សមត្ថកិច្ច បាន​អំ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ជិះ​ម៉ូតូ និង​អ្នករួមដំណើរ ត្រូវ​ពាក់មួក​សុវត្ថិភាព​។ ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវ៉ាត់ កុំ​ប្រើប្រាស់​ទូរស័ព្ទដៃ ពេល​កំពុងតែ​បើកបរ អាច​បង្ក ឬ​គ្រោះថ្នាក់​ដល់​អ្នកដទៃ និង​ខ្លួនឯង នាំអោយ​បាត់បង់​ជីវិត និង​ខាត​ពេលវេលា ជាពិសេស​ខាត​ថវិកា​។​

​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ សុទ្ធសឹង​ចង់អោយ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ មិនមែន​ចង់អោយ​ផាកពិន័យ​នោះទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ