ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោមព័ទ្ធផ្ទះសំណាក់ ក្រោយប្រុសស្រីពពាក់ពពូន​គ្នា​ប្រើប្រាស់ និង​ជួញដូរ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​បាន ចុះ​បង្ក្រាប​ករណី​ចែកចាយ​

រាជធានីភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​បាន ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀ.ន​នៅផ្ទះ​សំណាក់​យីហោ​អិ​ល អេស ​ដោយ​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​សរុប​ចំនួន​១៤​នាក់​ផង​ដែរ​។

​ការ​ចុះ​បង្ក្រាបករណី​​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​មុខ​ផ្ទះសំណាក់​យីហោ អិ​ល​ អេស ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​ ដំបូង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ រួម​ទាំង​សមត្ថកិច្ច បាន​ធ្វើការ​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្រាប់តែ​ប្រទះ​ឃើញ​ទីតាំង​មុខ​ផ្ទះសំណាក់ អិ​ល អេស ខាងលើ​មាន​មនុស្ស​ជុំ​គ្នា​ពពាក់ពពូន ចំនួន​៨​នាក់ (ស្រី​២​នាក់) ក៏​បាន​ធ្វើការ​ឃាត់​សួរ​នាំ​និង​ឆែក​ខ្លួន ស្រាប់តែ​ឃើញ​មាន​ថ្នាំ​ញៀ.ន​មួយ​ចំនួន ជាប់​ហ្នឹង​ខ្លួន​ពួក​គាត់ ទើប​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះសំណាក់​ខាងលើ ព្រមទាំង​ដាក់​កម្លាំង​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​គ្រប់​ជាន់​នៃ​ផ្ទះសំណាក់​ខាងលើ​ថែម​ទៀត​ផង​។

តាម​ប្រភពព័ត៌មាន​​បាន​​ឱ្យ​ដឹង​បន្ត​ថា ដោយនៅ​ក្នុង​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៧​នាក់ (ស្រី​៣​នាក់​ទៀត) ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀ.ន​នៅ​ក្នុង​បន្ទប់ ព្រមទាំង​ធ្វើការ​ដកហូត​គ្រឿងញៀន​មួយ​ចំនួន រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​១៤​នាក់ (ស្រី​៥​នាក់) រួម​ទាំង​គ្រឿងញៀ.ន​សរុប​២៩​កញ្ចប់ ក្នុង​នោះ​មាន ៤​កញ្ចប់​ធំ​។

ក្រោយ​ពេល​បញ្ចប់​ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប សមត្ថកិច្ច​បាន​បិទ​ផ្ទះសំណាក់​ខាងលើ​ជា​បណ្ដោះអាសន្ន​ហើយ​ធ្វើការ​នាំ​ខ្លួន​អ្នក​ប្រើប្រាស់​ថ្នាំញៀ.ន និង​ជាប់​ពាក់ព័ន្ធ​ទាំង​១៤​នាក់​នោះ ទៅ​ធ្វើតេស្ត​យក​សំណាក​រួច ទើប​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ