រកឃើញករណីវិជ្ជមានកូវីដ១៩លើកដំបូង នៅភូមិកីឡាអូឡាំពិកទីក្រុងតូក្យូ
ជប៉ុន ៖ អាជ្ញាធរជប៉ុន បានប្រកាសករណីកូវីដ១៩លើកដំបូង ក្នុងកន្លែងស្នាក់នៅរបស់អត្តពលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិក
ជប៉ុន ៖ អាជ្ញាធរជប៉ុន បានប្រកាសករណីកូវីដ១៩លើកដំបូង ក្នុងកន្លែងស្នាក់នៅរបស់អត្តពលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិក
ជប៉ុន ៖ អាជ្ញាធរជប៉ុន បានប្រកាសករណីកូវីដ១៩លើកដំបូង ក្នុងកន្លែងស្នាក់នៅរបស់អត្តពលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ (ភូមិកីឡា)។ ខណៈសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតនឹងចាប់ផ្តើមជាផ្លូវការ។ (នេះបើតាមការចេញពីផ្សាយពី BBC)
អ្នករៀបចំកម្មវិធីបាននិយាយថា អត្តពលិក២នាក់មកពីក្រុមតែមួយ និងប្រភេទវិញ្ញាសាកីឡាដូចគ្នា ត្រូវបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ។ ជាមួយគ្នានោះ សមាជិកផ្សេងទៀតនៃក្រុមមួយនេះ កំពុងអនុវត្តការធ្វើចត្តាឡីស័កនៅក្នុងបន្ទប់របស់ពួកគេ។
អ្នករៀបចំកម្មវិធីនៅថ្ងៃអាទិត្យនេះ ក៏បានរាយការណ៍ករណីឆ្លងថ្មីចំនួន១០ករណីទៀត ដែលទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករួមមាន អ្នកសារព័ត៌មាន, អ្នកម៉ៅការសាងសង់ និងបុគ្គលិកផ្សេងទៀត។
អត្រាឆ្លងកូវីដ១៩ កំពុងកើនឡើងក្នុងចំណោមប្រជាជនទូទៅក្នុងទីក្រុងតូក្យូ ដែលកើនឡើងដល់១០០០ករណីថ្មី ក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា។ ខណៈការស្ទង់មតិបង្ហាញថា ប្រជាជនជប៉ុនភាគច្រើន បានជំទាស់នឹងការប្រារព្ធព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ។ ហើយកត្តានេះ កំពុងធ្វើឱ្យអត្តពលិករាប់ពាន់នាក់ផ្សេងទៀត មានការព្រួយបារម្ភអំពីសុវត្ថិភាពខ្លូនកាន់តែខ្លាំងឡើង។
ទោះយ៉ាងណា លោកស្រី Seiko Hashimoto ប្រធានកីឡាអូឡាំពិកជប៉ុនបានថ្លែងថា «អត្តពលិកដែលកំពុងធ្វើដំណើរមកប្រទេសជប៉ុន ប្រហែលជាមានការព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំយល់អារម្មណ៍នេះ។ ប៉ុន្តែពួកយើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្ការការផ្ទុះឡើងទ្រង់ទ្រាយធំ។ ប្រសិនបើយើងបញ្ចប់ការផ្ទុះឡើងនេះ យើងនឹងប្រាកដថា យើងមានផែនការដើម្បីឆ្លើយតប»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវពន្យារពេល១ឆ្នាំ ដោយសារការរាតត្បាតនៃវីរុសកូវីដ១៩ នឹងចាប់ផ្តើមការប្រកួតនាថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ តាមកាលវិភាគថ្មី៕
ចែករំលែកព័តមាននេះ