ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​កង់​បោះ​​ជំរំហ្វឹកហាត់​នៅ​ជើងភ្នំ​គូលែន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​កីឡាករ​-​កីឡា​ការ​នី​ជម្រើសជាតិ​ទោចក្រយាន​(​កង់​)​ចំនួន​១០​នាក់​ រួម​ទាំង​គ្រូបង្វឹក​ម្នាក់​ទៀត​ផង​នោះ​

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​កីឡាករ​-​កីឡា​ការ​នី​ជម្រើសជាតិ​ទោចក្រយាន​(​កង់​)​ចំនួន​១០​នាក់​ រួម​ទាំង​គ្រូបង្វឹក​ម្នាក់​ទៀត​ផង​នោះ​បាន​ធ្វើការ​បោះ​​ជំរំ​ហ្វឹកហាត់​នៅ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប ដោយ​បាន​ជួល​ផ្ទះ​ដ៏​ធំ​មួយ​សម្រាប់​ស្នាក់​នៅ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​នូ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​កាលពី​រសៀល​ថ្ងៃ​ទី​១៧​ កក្កដា​។

លោក​នូ ចំរើន ​បានឱ្យ​ដឹងផង​ដែរ​ថា ការ​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​បោះ​​ជំរំ​ហ្វឹកហាត់​នៅ​ទីតាំង​ដាច់​ស្រយាល​បែប​នេះ គឺ​ដើម្បី​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩​ផង ក៏​ដូច​ជា​បង្កើន​ការ​ហ្វឹ​ហាត់​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត សម្រាប់​ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២២​នៅ​ទីក្រុង​ហាណូយ ​ប្រទេស​វៀតណាម​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

​លោក​បានឱ្យ​ដឹង​​បន្ត​ថា​ ការ​បោះ​​ជំរំ​ហ្វឹកហាត់​នៅ​ជើងភ្នំ​គូលែន​នេះ មាន​កីឡាករ​-​កីឡាការិនី​បម្រុង​និង​ពេញ​សិទ្ធ​ចំនួន​៩​នាក់​និង​គ្រូបង្វឹក​១​នាក់​ទៀត​សរុប​ទាំងអស់​១០​នាក់ ដោយ​ស្នាក់​នៅ​ហូប​ចុក​ជុំ​គ្នា​មិន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ឡើយ​ ។ ​លោក​បាន​លើក​ឡើង​ទៀត​ថា​ ជាមួយនឹង​ឱ្យ​មានការ​បោះ​​ជំរំ​ហ្វឹកហាត់​បែប​នេះ​គឺ​ធ្វើ​ឡើង​តាម​ការ​ច​ង្គុ​ល​បង្ហាញ​ពី​គណៈកម្មាធិការ​ជាតិ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុង​ការ​រៀបចំ​ផែនការ​ហ្វឹកហាត់​របស់​ក្រម​ជម្រើសជាតិ​និ​មួយ​ៗ ក្នុង​លក្ខណៈ​បិទ​ខ្ទប់ និង​ត្រូវ​មានការ​ថែទាំ ត្រួតពិនិត្យ​សុខភាព​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់​បំផុត​។​

លោកបានបន្ត​ឱ្យ​ដឹង​ទៀត​ថា​ ទន្ទឹម​​នឹង​នេះ​ដែរ ​សហព័ន្ធ​កីឡា​ទោចក្រយាន បាន​អនុវត្ត​នៃ​ការ​ហ្វឹកហាត់​នេះ​ដោយ​ការ​ធ្វើ​តេស្ត​​តេស្ត​រហ័ស​ ​រៀង​រាល់​ពី​រស​ប្ដា​ហ៍​ម្ដង​ ​ហើយ​ការ​ធ្វើតេស្ត​ដើម្បី​តាមដាន​មុន​ពេល​ស្នាក់​នៅ​ហូប​ចុក​រួម​គ្នា ដើម្បី​កុំឱ្យ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ ដោយឡែក​​សម្រាប់​ម្ហូបអាហារ សម្ភារៈ​ចាំបាច់​ផ្សេង​ៗ​មាន​តែ​គ្រូ​ម្នាក់​ប៉ុណ្ណោះ​ជា​អ្នករ៉ាប់រង​ធ្វើ​ដំណើរ​ទៅ​ផ្សារ​និង​កន្លែង​ផ្សេង​ទៀត​ដែល​មានការ​ចាំបាច់​ត្រូវ​តែ​ទៅ​ ។​ ម្យ៉ាងវិញទៀត​ចំពោះ​ទីតាំង​ហ្វឹកហាត់​នេះ​ទៀត​គឺជា​គោលដៅ​ដែល​ត្រូវ​បាន​ធ្វើការ​ជ្រើសរើស​សម្រាប់​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ផង​ដែរ​។

គួ​រំលឹក​ផង​ដែរ​ថា​ ស្ថិត​នៅ​ក្រោម​ការ​ប្រមូលផ្ដុំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​(​កង់​ភ្នំ​-​កង់​គួ​ក​)​មាន​សរុប​ចំនួន​១៦​នាក់ ក្នុង​នោះ​ពេញ​សិទ្ធ​១៣​នាក់ បម្រុង​៣​នាក់​គ្រូបង្វឹក​៤​នាក់​។​ដោយឡែក​ក្នុង​នោះ​មាន​កីឡាករ​៣​នាក់​គ្រូបង្វឹក​១​នាក់​កំពុងធ្វើការ​ហ្វឹកហាត​នៅ​ប្រទេស​បារាំង​ចំនួន​៣​ខែ និង​នៅ​មាន​កីឡាករ​កូន​ខ្មែរ​កាត់​អា​មេ​រិ​ក​១​នាក់​ទៀត​កំពុងធ្វើការ​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ